ឈ្មោះទូទៅ: Daflon® (ឱសថ Daflon®) ឈ្មោះម៉ាកផលិតផល: Generics only. No brands available.

ស្វែងយល់ពីការប្រើប្រាស់

១- ប្រើ​ថ្នាំ Daflon® ព្យាបាលជំងឺអីខ្លះ?

ជាទូ​ទៅ​ គេ​ប្រើ​ Daflon® ​សម្រាប់​ព្យាបាល​រោគ​សញ្ញា​ ​ពាក់ព័ន្ធ​និង​កង្វះ Venolymphatic នាំ​ឲ្យ​មាន​អាការៈ ធ្ងន់​ជើង ឈឺ​ រោយ​ជើង​នៅ​ពេល​ព្រឹក ហើយក៏​សម្រាប់​ព្យាបាល​រោគ​សញ្ញា​ផ្សេង​ៗ បង្ក​ដោយ​សារ​ជំងឺ​ឬស​ដូង​បាត​ផង​ដែរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

​គួរ​ញ៉ាំ​ថ្នាំ​នេះ​ក្រោយ​ពេល​បាយ ឬ​ពេល​ញ៉ាំ​បាយ។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Daflon® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Daflon® ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ Daflon® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ប្រាប់ពី​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា ទាំង​វីតាមីន និង​ថ្នាំ​បំប៉ន​ផ្សេងៗ។

– បើ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេងៗ មាន​ជំងឹ​ផ្សេង​ទៀត​​ពី​មុន និង​ប្រាប់​គ្រប់​ជំងឺ​ទាំង​អស់​កំពុង​មាន។

– មាន​បញ្ហា​សុខភាព​ណា​មួយ ​ធ្វើ​ឲ្យយើង​មិន​អាច​ទ្រាំ​ទ្រ​ជា​មួយ​ផល​រំខាន​របស់​ថ្នាំនេះ។

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​កូន។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ៖ មាន​ការ​សិក្សា​លើ​សត្វ​បាន​បង្ហាញ​ថា​ មិន​មាន​​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​មួយ​នេះ​ទៅលើ​ការ​វិវត្តន៍​របស់​គភ៌​ទេ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការបញ្ជាក់​ច្បាស់​លាស់ អំពី​ផល​រំខាន​របស់​ថ្នាំទៅ​លើ​មនុស្ស​នៅ​ឡើយ​ទេ។

សម្រាប់​ស្រ្តី​កំពុង​បំបៅ​កូន៖ ទោះមិន​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ថា​ ពី​ប៉ះ​ពាល់​នៃ​ថ្នាំ​ជ្រាប​ចូលទឹក​ដោះ​ម្តាយ​ក៏ពិត​មែន ប៉ុន្តែ​អ្នកជំនាញ​ណែនាំ​មិន​គួរបំបៅដោះ​កូន អំឡុង​ពេល​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ​ទេ។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

មាន​ការ​អះអាង ថ្នាំ Daflon® អាច​បង្ក​ប៉ះពាល់​តិចតួច​ ទៅ​លើ​ជំងឺ​ក្រពះ ពោះវៀន និង​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ យ៉ាង​ណា​មិន​បាន​បង្អាក់ ឬ​ពន្យារ​ការ​ព្យាបាល​ដោយ​ថ្នាំ​នោះ​ដែរ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ​​

ថ្នាំ Terbpin Hydrate/codeine អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ Daflon® អាចមាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​​ភាពមួយ​ចំនួន ​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់​ធ្ង​រ ​ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

– កម្រិត​ថ្នាំ​ធម្មតា៖ លេប ២ គ្រាប់/​ថ្ងៃ​ ចែកជា​​ ២ដង ​ពេល​ថ្ងៃ និង​​ពេល​បាយ​ល្ងាច។
– ព្យាបាល​ជំងឺ​ឬស​ដូង​បាត៖ លេប ៦ គ្រាប់/​ថ្ងៃ រយៈពេល​ ៤ ថ្ងៃ​ដំបូង និង ៤ គ្រាប់​/ថ្ងៃ​ រយៈពេល ៣ ថ្ងៃបន្ទាប់។

១១- ក្មេងត្រូវប្រើកម្រិតណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​​​ប្រើ​។ ដើម្បី​ដឹង​​ព័ត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Daflon® ​មាន​ក្នុង​កម្រិត និង​ប្រភេទ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់ ៥០០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេចប្រើថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 21, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 21, 2019