Idoxuridine Ophthalmic (ឱសថ Idoxuridine Ophthalmic)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Idoxuridine Ophthalmic (ឱសថ Idoxuridine Ophthalmic) ឈ្មោះម៉ាកផលិតផល: Idoxuridine Ophthalmic (ឱសថ Idoxuridine Ophthalmic).

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Idoxuridine Ophthalmic ​​ព្យាបាលជំងឺ​​អីខ្លះ?

ថ្នាំ Idoxuridine Ophthalmic គឺ​ប្រើដើម្បី​​ព្យាបាល​ជំងឺ​រលាក​កញ្ចក់​ភ្នែក ​បង្ក​ឡើង​ដោយ​វីរុស Herpes simplex (HSV) ​និង​​វីរុស​​​ Vaccinia។ ​ថ្នាំ​នេះ​ក៏​​​​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​​ឆ្លង​រោគ​ក្នុង​ភ្នែក​​ដូចគ្នា។​

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ថ្នាំ Idoxuridine Ophthalmic ជា​ប្រភេទ​ថ្នាំ​ទឹក​សម្រាប់​បន្តក់​ភ្នែក ហើយដើម្បី​ព្យា​បាល​ដោយ​​ថ្នាំ​បន្តក់​ភ្នែក​នេះ ត្រូវ​ធ្វើ​តាម​វិធី​ខាង​ក្រោម៖

– លាង​ដៃ​ឲ្យ​បាន​ស្អាត​ជា​មួយ​សាប៊ូ ​និង​ទឹក
– ពេល​បន្តក់​ត្រូវ​ឆ្លុះ​មើល​តាម​កញ្ចក់​ឬ​ត្រូវ​មាន​អ្នក​ផ្សេង​បន្តក់​ឲ្យ
– បើក​គម្រប​ការពារ​ចេញ ត្រូវ​ប្រាកដ​ថា​ផ្នែក​​ចុង​​ដប​ មិន​មាន​បែក ​ឬ​ប្រេះ​ហើយ​ត្រូវ​មើល​ទឹក​ថ្នាំ​ខាប់​ដែរ ឬ​​អត់​
– មិន​ត្រូវ​ឲ្យ​ចុង​ដប​ប៉ះ​ជាមួយ​ភ្នែក​ ឬ​ប៉ះ​ជាមួយ​វត្ថុ​អ្វី​ផ្សេង​
– ពេល​ប្រើ​ត្រូវ​ផ្កាប់​ចុង​ដប​ចុះ​ក្រោម ​ដើម្បី​កុំ​ឲ្យ​ទឹក​ថ្នាំ​ហូរ​ចូល​​ក្នុង​ដប​វិញ ​ព្រោះ​អាចធ្វើ​ឲ្យ​ទឹក​ថ្នាំ​នៅ​សល់​ខូច​គុណ​ភាព
– ត្រូវ​គេង ​ឬ​ងើយ​ក្បាល​ឡើង​ពេល​បន្តក់​ថ្នាំ
– យក​ម្រាម​មេ​ដៃ ​និង​ម្រាម​ចង្អុល​ដៃ​កាន់​ដប​ថ្នាំ​ ហើយ​ដាក់​ចុង​ដប​ឲ្យ​ជិត​ដល់​ភ្នែក​ តែ​មិន​ត្រូវ​ឲ្យ​ប៉ះ​ត្របក​ភ្នែក​ទេ
– ប្រើ​ម្រាម​ដៃ​ផ្សេង​ទាញ​ថ្ពាល់ ​និង​ច្រមុះ​ចេញ​
– យក​ម្រាមដៃ​​ចង្អុល​​ម្ខាង​ទៀត ទាញ​ត្របក​ភ្នែក​ខាង​ក្រោម​
– បន្តក់​ថ្នាំ​តាម​ចំនួន​តំណក់​ដូច​គ្រូពេទ្យ​បាន​ប្រាប់
– ពេល​បន្តក់រួច​​​បិទ​ភ្នែក​ ហើយ​យក​ដៃ​ញី​ត្របក​ភ្នែក​ប្រហែល ​២​-៣​ នាទី​ដើម្បី​កុំ​ឲ្យ​ទឹក​ថ្នាំ​ហូរ​ចេញ​ក្រៅ និង​មិន​ត្រូវ​ព្រិច​ភ្នែក​ឡើយ
– បិទ​គម្រប​​ឲ្យ​បាន​លឿន មិន​ត្រូវ​យក​ដៃ​ជូត​ ឬ​ក្រឡុក​ដប​ថ្នាំទេ
– យក​ក្រដាស​ស្អាត​ជូត​ទឹក​ថ្នាំ​ហៀរ​លើ​ថ្ពាល់​ រួចលាង​ដៃ​ចេញ។

៣- រក្សា​ទុកដោយ​វិធី​ណា?

​ថ្នាំអ៊ីដុកសូរីឌីន (idoxuridine ophthalmic) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក idoxuridine ophthalmic ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ
– មាន​ប្រតិកម្ម​ជាមួយ​ធាតុ​ផ្សំ​ក្នុង​ថ្នាំ ឬ​ថ្នាំ​ផ្សេង​ទៀត
– កំពុង​មាន​ផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យមុន​ពេល​ប្រើ
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ទៀត​ រាប់បញ្ចូលទាំង​ថ្នាំ​មាន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​រុក្ខជាតិ​ និង​ថ្នាំ​បំប៉ន​ផ្សេងៗ។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់
– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន
– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ
– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់
– X = ហាម​ប្រើ
– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ពេល​ប្រើ​ប្រាស់​ថ្នាំ​នេះ ​អាច​​​មាន​ផលរំខាន​មួយ​ចំនួនដូចជា៖

– រកាំ​ភ្នែក​ ឬ​ឈឺ​ចាប់​ក្នុង​ភ្នែក
– ភ្នែក​ឡើង​ក្រហម
– រមាស់
– ហើមភ្នែក ឬចាញ់​ពន្លឺ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំដែល​អ្នក​កំពុង​ប្រើ​​មួយ​ចំនួន​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ឋភាព​​ Idoxuridine ophthalmic (ធ្វើឲ្យ) ​​ថ្នាំ​ថយ​ចុះ​​ ឬ​​​បង្កើត​​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​ច្រើន​។​ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។​​

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខភាព មួយ​ចំនួន​ធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ងរ  ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

កម្រិត​ប្រើ​ថ្នាំ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​កំពុង​ព្យាបាល មជ្ឈដ្ឋាន​ជុំ​វិញ និង​កត្តា​អាយុ។

សម្រាប់​ព្យាបាល​មេរោគ​ Herpes simplex

– កម្រិត​ថ្នាំ ​០,១ភាគរយ ​យើង​​ត្រូវ​ប្រើ៖ បន្តក់​ទឹក​ថ្នាំ​ ១​តំណក់​ ចូល​ក្នុង​ភ្នែកឆ្លង​រោគ រៀង​រាល់​ ១ ​ម៉ោង​​ម្ដង។ រួច​បន្ថយ​មក​​បន្តក់​រៀង​រាល់ ​២-៤​ម៉ោង ចំនួន ​១ ដង​រៀងរាល់​ថ្ងៃ។ ត្រូវ​បន្ត​ប្រើឲ្យ​បាន​យ៉ាង​តិច ៧ ថ្ងៃ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​​​ ឬ​ឱសថការី។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ថ្នាំ Idoxuridine Ophthalmic​ មានទម្រង់ និងកម្រិត ជា​ថ្នាំ​ទឹក​បន្តក់​ភ្នែក ០,១ ​ភាគរយ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​វិញ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​​ថ្នាំ​តាម​ពេល​​ត្រូវ​​​បន្ត​បាន​ហើយ កុំ​បន្តក់​​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 22, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 22, 2019