Methotrimeprazine (ឱសថ Methotrimeprazine)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Methotrimeprazine (ឱសថ Methotrimeprazine) ឈ្មោះម៉ាកផលិតផល: Methotrimeprazine (ឱសថ Methotrimeprazine).

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Methotrimeprazine ព្យាបាលជំងឺអីខ្លះ?

Methotrimeprazine ហៅ​ម្យ៉ាង​ទៀត Levomepromazine ជា​ថ្នាំ​​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត និងជំងឺ​ផ្លូវ​ចិត្ត ​ដូច​ជា វិកល​ចរិត ជំងឺ Manic-depressive syndromes និង​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត។ គេ​ក៏​អាច​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​ថប់បារម្ភ និង​តើ​តួជាថ្នាំ​បំបាត់​ការ​ឈឺចាប់ សណ្តំ បំបាត់​ក្អួត ចង្អោរ ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​ផង​ដែរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ត្រូវ​លេបថ្នាំ​នេះតាម​ការណែនាំ​ពី​គ្រូពេទ្យ។ បើ​មាន​ផល​រំខាន ដូចជា​ ឈឺ​ក្រពះ ​គួរ​លេបថ្នាំ​ជាមួយ​អាហារ។ សូម​ធ្វើ​តាម​វេជ្ជបញ្ជា​លើ​សំបក​ថ្នាំ កុំ​ប្រើ​ថ្នាំ​លើស ​ឬ​តិច​ជាង​កម្រិត​ ដូច​មាន​ណែនាំ និង​កុំ​ប្រើ​យូរ​អង្វែង​ពេក។

បើមិ​ន​ទាន់​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​មិន​ច្បាស់ពី​មូលហេតុ​លេប​ថ្នាំនេះ សូម​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន។ សូម​កុំ​ឈប់​ប្រើ​ថ្នាំ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ។

ទោះបី​សាច់ញាតិ មិត្ត​ភក្តិ ឬ​នរណាម្នាក់​យើងស្គាល់​ មានរោគ​សញ្ញា​ដូចយើង​ក្តី ​កុំ​ឲ្យ​ថ្នាំ​នេះ​ទៅ​គាត់​ប្រើ​ឲ្យ​សោះ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ បើ​យើង​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។

៣- ​រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Methotrimeprazine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Methotrimeprazine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

សូម​កុំទាន់​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូចខាង​ក្រោម៖

– មាន​ជំងឺ​ទាក់ទង​បញ្ហា​ឈាម
– ថ្លើម​មាន​បញ្ហា
– ខួរ​ក្បាល​មាន​ការ​ខូច​ខាត
– កើត Pheochromocytoma (ដុំ​សាច់​ក្នុង​ក្រពេញ​លើ​តម្រង​នោម)
– កំពុង​ទទួល​ការ​ព្យាបាល​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង (Epidural infusion)
– ធ្លាប់​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ ឬ​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ
– មាន​ប្រតិកម្ម​ជាមួយ Methotrimeprazine ឬ​ធាតុ​ផ្សំ​ផ្សេង​ទៀត​នៅ​ក្នុង​ថ្នាំ
– មាន​ប្រតិកម្ម​ជាមួយពពួកថ្នាំ Phenothiazines (Chlorpromazine)
– ផឹកស្រា​ច្រើន លេប​ថ្នាំ​ងងុយ​ដេក ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​មាន​ជាតិ​ ណាកូទិក ​ជាដើម។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន​​ទេ?

– ស្រ្តី​មាន​ផ្ទៃ​ពោះ៖ មាន​ផ្ទៃ​ពោះ​មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ ​លើក​លែង​តែ​ផល​ប្រយោជន៍​ថ្នាំ​ ច្រើន​ជាង​ហានិភ័យ។ ក្មេង​សម្រាល​ចេញ​​ពី​ម្តាយ​ដែលប្រើ​ប្រាស់​ថ្នាំ​នេះ ​អាច​មាន​ចលនា​សាច់​ដុំ​មិន​ប្រក្រតី​ និង​មាន​សញ្ញា​ខ្សោយ​ដូច​ជា សាច់​ដុំ​ទន់ ងងុយ​ដេក ពិបាក​បញ្ចុក​អាហារ ពិបាក​ដក​ដង្ហើម​ធ្ងន់ធ្ងរ​ក្រោយ​សម្រាល។ សញ្ញា​ទាំង​នេះ​អាច​គ្រោះ​ថ្នាក់​ខ្លាំង ​និង​ត្រូវ​ការ​ព្យាបាល​ជា​បន្តបន្ទាប់។ ប្រសិន​ជាយើង​មាន​ផ្ទៃ​ពោះ​ពេល​កំពុង​ប្រើ​ថ្នាំ​នេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

– ការ​បំបៅ​ដោះ​កូន៖ ថ្នាំ Methotrimeprazine អាច​ឆ្លង​តាម​ទឹក​ដោះ។ បើ​ម៉ាក់ៗ​ ប្រើថ្នាំ​នេះ​អំឡុង​ពេល​កំពុង​​បំបៅ​ដោះ​បេប៊ី ​អាច​ឆ្លង ​និង​ប៉ះពាល់​ដល់​បេប៊ី​បាន។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​នេះ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​​មាន​អ្វី​ខ្លះ?

ផលរំខាន អាច​មាន​សញ្ញា​ដូច​ជា ងងុយ​ដេក ស្ងួត​មាត់ ទល់​លាមក ដោយ​សារ​តែ​រាងកាយ​កំពុង​សម្រប​ជាមួយ​ថ្នាំ។ តែ​បើ​សញ្ញា​ទាំង​នេះ​នៅ​តែ​បន្ត ​ឬ​​រំខាន​កាន់​តែ​​ខ្លាំង ត្រូវ​ប្រញាប់​​ប្រាប់​គ្រូពេទ្យ។

ត្រូវ​ប្រាប់​ពេទ្យ​ជាបន្ទាន់ ​បើ​មាន​កន្ទួល​ស្បែក បេះដូង​លោត​ញាប់ ពិបាក​នោម មាន​ចលនា​ចម្លែកៗ លឿង​នៅ​លើ​ស្បែក​ ឬ​ភ្នែក វង្វេង​វង្វាន់ ខ្សោយ​កម្លាំង​ខុស​ធម្មតា។

​មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ​

នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំ Methotrimeprazine ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​អាច​មាន​ប្រតិកម្ម​ជាមួយ Methotrimeprazine មាន​ដូច​ជា​៖

– ថ្នាំ​ប្រកាច់
– ថ្នាំ​ងងុយ​ដេក
– ថ្នាំ​រំងាប់​អារម្មណ៍
– ថ្នាំ​អាលែកហ្ស៊ី
– ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់​មាន​ជាតិ​ញៀន (Narcotic pain relievers)។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ប្រើ​ថ្នាំ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​កំពុង​ព្យាបាល មជ្ឈដ្ឋាន​ជុំ​វិញ និង​កត្តា​អាយុ។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​​​ប្រើ​។ ដើម្បី​ដឹង​ព័ត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ឬ​ឱសថការីបាន។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

Methotrimeprazine មាន​ច្រើន​ទម្រង់​ដូច​ជា៖

– Methotrimeprazine ថ្នាំ​គ្រាប់ ៥​មិល្លីក្រាម
– Methotrimeprazine ថ្នាំ​គ្រាប់ ២៥​មិល្លីក្រាម
– Methotrimeprazine ថ្នាំ​គ្រាប់ ៥០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 23, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 23, 2019

អ្នកអាចចូលចិត្ត