backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Zidovudine (ឱសថ Zidovudine)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Zidovudine ប្រើព្យាបាល​អ្វីខ្លះ?

Zidovudine គឺ​ជា​ថ្នាំ​ប្រឆាំងមេរោគហ៊ីវ ការពារ​ជំងឺអេដស៍​កុំ​ឲ្យ​វិវត្ត​ខ្លួន​ក្នុង​រាងកាយ។ Zidovudine ប្រើ​សម្រាប់​ព្យាបាលប្រឆាំងវីរុសហ៊ីវ ដែលជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​អេដស៍។ ថ្នាំ​នេះ អាច​ប្រើ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រោគ​​ទៅ​ទារក ប៉ុន្តែ​មិន​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះ​ស្បើយ​ទេ។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​លក្ខខណ្ឌ​ផ្សេង​ទៀត​មិន​បាន​រៀបរាប់​ខាង​លើ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

គប្បី​ធ្វើ​តាម​ការណែ​នាំនៅ​លើ​ប្រអប់​ថ្នាំ។ គ្រូពេទ្យ​ពេល​ខ្លះ​អាច​ប្តូរ​កម្រិត​ថ្នាំ​ ហេតុនេះ​មិន​ត្រូវ​​ប្រើ​ថ្នាំនេះ​ច្រើនជាង ឬតិច​ជាង និងយូរ​ជាង​ការណែ​នាំ​នោះទេ។

ថ្នាំ​នេះ​អាច​ប្រើ​មុន ឬក្រោយ​បាយ។ បើ​ប្រើ​សម្រាប់​កុមារ គប្បី​ប្រាប់​គ្រូពេទ្យ​ពី​ការ​ប្រែប្រួល​ទម្ងន់​របស់​ក្មេង។ កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​ ហេតុនេះ​ការ​ប្រែប្រួលទម្ងន់ តម្រូវ​ផ្លាស់​ប្តូរ​កម្រិត​ថ្នាំ​ដូច​គ្នា។

ថ្នាំ Zidovudine ​អាច​បន្ថយ​បរិមាណ​គ្រាប់​ឈាម ដើម្បី​ជួយ​រាងកាយ​ប្រឆាំង​​មេរោគ និង​ជួយ​ដឹក​នាំអុកស៊ីហ្សែន​ទៅក្នុង​រាងកាយ។ យ៉ាងណា យើង​អាច​ងាយ​មាន​ការបង្ករោគ ឬ​ងាយ​អស់​កម្លាំង ដូចនេះ​​ចាំ​បាច់​ត្រូវ​ពិនិត្យ​ឈាម​ជាញឹក​ញាប់។

មេរោគ​អេដស៍ ឬជំងឺ​អេដស៍ គឺ​ព្យាបាល​តាមរយៈ​ប្រើ​ថ្នាំ​ច្រើន​រួម​បញ្ចូល​គ្នា ហេតុ​នេះ​គប្បី​ប្រើ​ថ្នាំ​ទាំង​អស់​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។ អាន​ការ​ណែនាំ​របស់​ថ្នាំសម្រាប់​អ្នកជំងឺ តាមវិធី​សាស្ត្រ​ព្យាបាល​នីមួយៗ។ យើង​មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ​ឬ​ពេលប្រើ​ថ្នាំដោយ​គ្មាន​ការណែ​នាំពី​គ្រូពេទ្យ​បានទេ។ គ្រប់​អ្នក​ជំងឺ​អេដស៍​ទាំង​អស់ ត្រូវ​តែ​នៅ​ក្រោម​ការ​មើល​ថែ​ទាំ​ពី​គ្រូ​ពេទ្យ។

៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Zidovudine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Zidovudine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ​ប្រាស់​ថ្នាំនេះ​ យើង​ត្រូវដឹង​កត្តា​មួយ​ចំនួន​ដូចជា៖

– អំឡុង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ​ ឬបំបៅ​ដោះ​កូន​ ​ត្រូវ​ប្រើប្រាស់​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។

– កំពុង​ប្រើ​ប្រាស់​ថ្នាំ​ដទៃ​ទៀត​ ទាំង​ថ្នាំ​​ចេញ​ដោយ​គ្រូ​ពេទ្យ​ និង​ថ្នាំ​ទិញ​ដោយ​ខ្លួន​ឯងដូ ច​ជា​ឱសថ​រុក្ខជាតិ​ និង​ថ្នាំ​បូរាណ គួរ​ប្រាប់​គ្រូពេទ្យ​មុន​នឹងប្រើ។

– ត្រូវ​ប្រាប់​ពេទ្យ បើមាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ណាមួយក្នុងថ្នាំ Zidovudine ឬថ្នាំ​ណាមួយ​ផ្សេង​ទៀត។

– ប្រាប់​ពេទ្យ បើ​កំពុង​មាន​បញ្ហា ឬ​ជំងឺ​ដទៃផ្សេង​ៗ​ទៀត។

– មិន​ត្រូវ​ប្រើ​ថ្នាំ Zidovudine បើ​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ Retrovir ឬ​ថ្នាំ​ផ្សេង​ទៀត ​មាន​ផ្ទុក​សារធាតុ​ដូចថ្នាំ Zidovudine ដូចជា Combivir ឬ Trizivir។

– មិន​ត្រូវ​ប្រើ​ថ្នាំ Retrovir ជាមួយ​ថ្នាំ​ផ្សេង​ដែល​មាន​ផ្ទុក​ថ្នាំ Zidovudine ឬ Stavudine ដូច​ជា សារធាតុ Combivir, Trizivir និង Zerit ជាដើម។

មនុស្ស​មួយ​ចំនួន​ប្រើ​ថ្នាំ​ Zidovudine​ អាច​ធ្វើ​ឲ្យ​មាន​អាការៈធ្ងន់​ធ្ងរ ​ហៅ​ថា Lactic Acidosis ​ច្រើន​កើត​លើ​មនុស្ស​ស្រី​លើស​ទម្ងន់ ឬ​មាន​ជំងឺថ្លើម និងអ្នក​ប្រើ​ថ្នាំ​ព្យាបាលជំងឺអេដស៍​រយៈពេល​យូរ។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​កត្តា​ប្រឈម ព្រោះ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​លើ​ថ្លើម​ធ្ងន់​ធ្ងរ ឬគម្រាមកំហែង​ដល់​អាយុ​ជីវិត​បាន។ គប្បី​ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​​មាន​ជំងឺ​ថ្លើម​ជា​ពិសេស ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C។

ដើម្បី​ប្រាកដ​ថា​វា​មាន​សុវត្ថិភាព​ គប្បី​ប្រាប់គ្រូពេទ្យ​ប្រសិន​បើ​យើងមាន​៖

– ជំងឺ​តម្រង​នោម

– បញ្ហា​សាច់ដុំ

– ជំងឺ​ខូច​ខួរ​ឆ្អឹងខ្នង (Bone Marrow Suppression)

– បញ្ហា​ហូរ​ឈាម ឬជំងឺ​គ្រាប់​ឈាម

– ផឹក​ស្រា​ច្រើន

ថ្នាំ​នេះ​មិន​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​ទេ ប៉ុន្តែ​មេរោគ​អេដស៍​​អាច​ឆ្លងទៅ​ទារក ​បើយើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវអំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ​គប្បី​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​ដើម្បី​ការ​ពារ​ជំងឺ​នេះ។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ផ្ទុក​មេរោគ​អេដស៍ ឈ្មោះ​របស់​ពួក​គាត់ ​នឹង​ត្រូវ​កត់​ទុក​ក្នុង​បញ្ជី​មួយ ដើម្បី​តាម​ដាន​ ​ការ​មាន​ផ្ទៃ​ពោះ និង​វាយ​តម្លៃ​ចំពោះ​ប្រសិទ្ធ​ភាព​ថ្នាំ​លើទារក។

ស្ត្រី​​មាន​ជំងឺ​នេះ​មិន​គួរ​បំបៅ​ដោះ​កូន​នោះទេ ពី​ព្រោះ​មេរោគ​អាច​ឆ្លង​ទៅ​កូន​មិន​ទាន់​មាន​ជំងឺ​តាម​រយះ​ទឹក​ដោះ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខានមាន​អ្វី​ខ្លះ?

សូម​ទាក់​ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ​បើ​មាន​រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី ដូចជា កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម​ ហើម​មុខ​ ឬ​បំពង់​ក ឬ​ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ ​ក្តៅ ឈឺ​ក ក្រហាយ​ភ្នែក ក្រហាយ​ស្បែក កន្ទួល​ក្រហម​លើ​ស្បែក ធ្វើ​ឲ្យ​មាន​ពង​បែក និង​របក។

រោគ​សញ្ញា Lactic Acidosis អាច​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់ ហេតុ​នេះ​ត្រូវ​ទាក់ទង​គ្រូពេទ្យ​ភ្លាម ទោះ​បី​ជា​មាន​រោគ​សញ្ញា​ស្រាល​ដូច​ជា​ ឈឺ​ ឬ​ខ្សោយ​សាច់ដុំ​ ស្ពឹក ​ត្រជាក់​ដៃ ​ជើង ពិបាក​ដកដង្ហើម ចុក​ក្រពះ ចង្អោរ ក្អួត ចង្វាក់​បេះដូង​ប្រែប្រួល វិលមុខ ​ខ្សោយ ឬ​អស់​កម្លាំង។

ទាក់​ទង​គ្រូពេទ្យ​ប្រសិន​បើ​ក្នុង​ករណី៖

– បរិមាណ​គ្រាប់​ឈាម​សទាប៖ ក្តៅ​ខ្លួន រោគ​សញ្ញា​ផ្តាសសាយ ហើម​អញ្ចាញ ដំបៅ​មាត់ ឈឺ​ពេល​លេប​ទឹក​មាត់ ដំបៅ​ស្បែក ក្អក ពិបាក​ដកដង្ហើម។

– គ្រាប់​ឈាម​ក្រហម​ទាប (ជំងឺ​ស្លេក​ស្លាំង)៖ ស្បែក​ស្លេកស្លាំង ហត់​នឿយ​ខុស​ធម្មតា វិល​មុខ​ ឬ​ដក​ដង្ហើម​ខ្លីៗ ត្រជាក់​ចុង​ដៃ​ ចុង​ជើង។

– ជំងឺ​ថ្លើម មាន​ហើម​ជុំវិញ​ពោះ​ ចុក​ចុង​ដង្ហើម អស់​កម្លាំង​ខុស​ធម្មតា ហូប​មិន​បាន ទឹក​នោម​ក្រមៅ លាមក​ស្លេក ស្បែក ឬ​ភ្នែក​ឡើង​លឿង។

ថ្នាំ​នេះ​អាច​ធ្វើឲ្យ​ប្រឈម​​ការ​បង្ក​រោគ​មួយ​ចំនួន ឬ​បញ្ហា​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង (Autoimmune Disorders)។ រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ច្រើន​អាទិត្យ​ ឬ​ច្រើន​ខែ បន្ទាប់​ពី​ចាប់​ផ្ដើម​ប្រើ​ថ្នាំ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ប្រទះ​រោគ​សញ្ញា៖

– ឆ្លង​រោគ​ថ្មីៗ ដូចជា ក្តៅ​ខ្លួន បែក​ញើស​ពេល​យប់ ហើម​ក្រពេញ ដំបៅ​មាត់ រាក ចុក​ពោះ ស្រក​ទម្ងន់

– ឈឺ​ទ្រូង ពិសេស​នៅ​ពេល​ដក​ដង្ហើម ក្អក​ស្ងួត ដក​ដង្ហើម​ងឺតៗ ដក​ដង្ហើម​ខ្លីៗ

– ដំបៅ​មាត់ ដំបៅ​លើ​ប្រដាប់​ភេទ ឬ​រន្ធគូទ

– ចង្វាក់​បេះដូង​លឿន ឆាប់​ខឹង ខ្សោយ បាត់​បង់​លំនឹង ឬ​ចលនា​ភ្នែក

– បញ្ហា​ក្នុង​ការ​និយាយ ឬ​លេប ចុក​ចង្កេះ​ធ្ងន់​ធ្ងរ ហៀរ​នោម

– ហើម​ក ឬបំពង​ក (ហើម​ក្រពេញ​ទីរ៉ូអ៊ីត) វដ្ដ​រដូវ​ប្រែប្រួល អសមត្ថភាព​ផ្លូវភេទ បាត់​បង់​ចំណង់​ផ្លូវ​ភេទ។

រោគ​សញ្ញា​ទូ​ទៅ​រួម​មាន៖

– ឈឺ​ក្បាល

– ក្តៅ​ខ្លួន មាន​អារម្មណ៍​ឈឺ

– ក្អក

– ចង្អោរ ក្អួត ហូប​មិន​បាន

– ប្រែប្រួល​រូបរាង ឬទីតាំង​​ខ្លាញ់ ពិសេស ដៃ​ ជើង មុខ ក សុដន់ និង​ចង្កេះ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​​អន្តរកម្ម​​ថ្នាំ

ថ្នាំ​នេះ​អាច​មាន​អន្តរអំពើ​ជាមួយ​ថ្នាំ​យើង​កំពុង​ប្រើ ​ធ្វើ​ឲ្យ​ប្រែប្រួល​ប្រសិទ្ធភាព​របស់​ថ្នាំ និង​បង្កើន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​អាចមាន​អន្តរ​អំពើ​ជាមួយ Zidovudine មានដូច​ជាថ្នាំ Doxorubicin, Ganciclovir, Interferon alfa, Ribavirin និងថ្នាំ​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដូច​ជា ​ថ្នាំ​ព្យាបាល​មហារីក ថ្នាំ​ស្តេរ៉ូអ៊ីត ​ថ្នាំ​ការពារ​ពេល​ផ្លាស់​ប្តូរ​សរីរាង្គ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- អន្តរ​កម្ម​ជាមួយ​សុខភាព​

មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​កាន់​តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខយើងភាព​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​ថ្នាំ​សម្រាប់​ការបង្ក​រោគដោយ​មេរោគ​អេដស៍

– លេប៖ ៣០០​មិល្លីក្រាម រៀង​រាល់ ​១២ម៉ោង ឬ ២០០​មិល្លីក្រាម​ រៀង​រាល់​ ៨ ​ម៉ោង។

– ចាក់​សរសៃ៖ ១​ មិល្លីក្រាម/គីឡូ ចាក់សរសៃ (លើស១ម៉ោង) រៀង​រាល់​ ៤​ម៉ោង ហើយ​កម្រិត​ប្រចាំ​ថ្ងៃ ចាប់​ពី ៥-៦ មិល្លីក្រាម/​គីឡូ។

– រយៈពេល​ព្យាបាល​អាច​ប្រើ​រហូត​អ្នកជំងឺ​ស៊ាំ ឬ​ជំងឺ​ត្រូវ​ប្តូរ​ទៅ​ប្រើ​ថ្នាំ​ផ្សេង។

កម្រិត​ថ្នាំ​សម្រាប់​ការ​បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍​ពេល​សម្រាល

– កម្រិត​ថ្នាំ​សម្រាប់​ម្តាយ៖ ១០០​មិល្លីក្រាម ​លេប ៥ ដង/ថ្ងៃ ​រហូត​ដល់​សម្រាល។ ប៉ុន្តែ​ពេទ្យ​ជំនាញ​កំណត់​កម្រិត​ថ្នាំ​ស្តង់ដារ ៣០០​មិល្លីក្រាម​ រៀង​រាល់ ១២ ម៉ោង ឬ ២០០​មិល្លីក្រាម រៀងរាល់​ ៨ ម៉ោង។

– អំឡុង​ពេល​សម្រាល៖ ២ ​មិល្លីក្រាម/​គីឡូ ចាក់​សរសៃ (បង្ហូរ​ជា​សេរ៉ូម លើស​ ១ម៉ោង) បន្ត​ចាក់​បង្ហូរ​តាម​សេរ៉ូមចូល​សរសៃ ​ដោយ​កម្រិត ១​ មិល្លីក្រាម/​គីឡូ/​ម៉ោង ​រហូត​ដល់​កិប​សុក​រួច។

ការ​ព្យាបាល​គួរ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី ១៤-៣៤ អំឡុង​ពេល​ពពោះ។ ទារក​ទើប​​កើត​គួរ​ព្យាបាល ​នៅ​អាយុ ​៦សប្តាហ៍ ព្រោះ​ទោះ​ជា​បាន​ប្រើ​របៀប​ការពារ​នេះ​ក៏ដោយ នៅ​មាន​ករណី​ទារកអាច​ឆ្លង​ជំងឺ​នេះ​ដដែល។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

កម្រិត​ថ្នាំ​សម្រាប់​ការបង្ក​រោគដោយ​មេរោគ​អេដស៍៖

អាយុ ៤ សប្តាហ៍ ដល់​ក្រោម ​១៨ ​ឆ្នាំ ត្រូវ​លេប អាស្រ័យ​ទម្ងន់៖

– ៤ ដល់ក្រោម ៩ គីឡូ៖ ១២​ មិល្លីក្រាម/​គីឡូ លេប ​២ ដង/​ថ្ងៃ ឬ ​៨ មិល្លី​ក្រាម/គីឡូ​ ៣ ដង/ថ្ងៃ។

– ៩ ដល់ក្រោម ៣០ គីឡូ៖ ៩ មិល្លីក្រាម/​គីឡូ លេប ​២ ដង/​ថ្ងៃ ឬ ​៦ មិល្លី​ក្រាម/គីឡូ​ ៣ ដង/ថ្ងៃ។

– ៣០ គីឡូ​ឡើង៖ ៣០០​មិល្លីក្រាម លេប ​២ ដង/ថ្ងៃ ឬ ២០០​មិល្លីក្រាម ៣ ដង/​ថ្ងៃ។

– តាម​ផ្ទៃ​នៃ​រាង​កាយ៖ ២៤០​ មិល្លីក្រាម/ម៉ែត្រ​ការេ (កម្រិត​អតិបរមា ៣០០​មិល្លីក្រាម ក្នុង​មួយ​កម្រិត​ថ្នាំ) លេប ​២ ដង/​ថ្ងៃ ឬ ១៦០ ​មិល្លីក្រាម/ម៉ែត្រ​ការេ (កម្រិត​អតិបរមា ២០០​មិល្លីក្រាម ក្នុង​មួយ​កម្រិត​ថ្នាំ) លេប ​៣ ដង/​ថ្ងៃ។ ករណី​ខ្លះ​កម្រិត​ថ្នាំ​គណនា​តាម​ទម្ងន់​ អាច​មិន​ដូច​គ្នា​ជាមួយ​កម្រិត​ថ្នាំ​គណនា​តាម​ផ្ទៃ​​រាង​កាយ។

កម្រិត​ថ្នាំ​សម្រាប់​ការ​បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍​លើ​ទារក​ពេល​សម្រាល

– លេប៖ ២ ​មិល្លីក្រាម/​គីឡូ រៀង​រាល់ ​៦ ម៉ោង។

– ចាក់​សរសៃ៖ ១,៥​ មិល្លីក្រាម/​គីឡូ ចាក់​សរសៃ (រយៈពេល ៣០ នាទី) រៀងរាល់ ៦ ម៉ោង។

កម្រិត​ថ្នាំ​សម្រាប់​ទារក​គួរ​ចាប់​ផ្តើម​ ១២​ម៉ោង ​ក្រោយ​កើត និង​បន្ត​រហូត​អាយុ ៦ សប្តាហ៍។ ចាក់​សរសៃ អាច​ធ្វើលើ​ទារក ​មិនអាច​លេបថ្នាំ​បាន។

៣- ថ្នាំនេះជាទម្រង់បែបណា?

​មាន​ជា​ទម្រង់ ជា​ថ្នាំ​គ្រាប់ និង​ថ្នាំ​ចាក់។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម