Milk Fruit (ដើម​ទឹក​ដោះ​គោ)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ទឹក​ដោះ​គោ ​អាច​ប្រើ​ដើម្បី​អ្វី?

រុក្ខជាតិ​នេះ​ជា​ប្រភេទ​ឈើ​មធ្យម មាន​កម្ពស់​ពី ១០ ទៅ ១៥​ម៉ែត្រ ផ្លែ​របស់​វា​មូល រលោង​មាន​រស​ជាតិ​ផ្អែម។ គេ​ច្រើន​ដាំ​រុក្ខជាតិ​នេះ​ដើម្បី​ប្រមូល​ផ្លែ ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​វា​ជា​ថ្នាំ​ផង​ដែរ។ ​គេ​យក​ឫស​ និង​ស្លឹក ប្រើ​ដើម្បី​ព្យាបាល​ហើម​ចុកចាប់ ហើយ​ស្លឹក​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ជំងឺ​ក្រពះ។ រីឯ​សម្បក​ស្រស់​វិញ​គេ​អាច​យក​វា​ទៅ​អាំង​ភ្លើង​ឲ្យ​​ក្រៀម រួច​ដាំ​ទឹក​ផឹក ដើម្បី​ព្យាបាល​ជំងឺ​​រាករូស។

២- វា​ដំណើរ​ការ​ម៉េច?

នៅ​មិន​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖
– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​​ ​គួរ​​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ទឹក​ដោះ​គោ ​​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត
-​ មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​​បើ​​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ទឹក​ដោះ​គោ ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​កំពុង​​មាន។ ប្រឹក្សា​យោបល់​ជាមួយ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​​ប្រើ​។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​​​ប្រើ​​ថ្នាំ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​​ទឹក​ដោះ​គោ ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល ​​ប្រើ​​អាស្រ័យ​លើ​អាយុ​ សុខភាព​ ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱ​សថ​រុក្ខជាតិ​ ​ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– ឫស ស្លឹក សម្បក​ដើម។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 7, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 7, 2019

ប្រភព
អ្នកអាចចូលចិត្ត