Okra (ពោតបារាំង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ពោត​បារាំង ​អាច​ប្រើ​ដើម្បី​អ្វី?

ពោត​បារាំង​ ជា​ តិណជាតិ មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា មាន​កម្ពស់​ពី ១ ទៅ ២​ ម៉ែត្រ ច្រើន​ដាំ​យក​ធ្វើ​អាហារ ប៉ុន្តែ​គេ​អាច​យក​រុក្ខជាតិ​ទាំង​មូល​មក​ធ្វើ​ជា​ថ្នាំ​បាន។ នៅ​ម៉ាឡេស៊ី គេ​ប្រើ​រុក្ខជាតិ​ទាំង​មូល​សម្រាប់​បំបាត់​ការ​ឈឺ​ចាប់នៃ​ជំងឺ​កាមរោគ និង​ពិបាក​នោម។ នៅ​ឥណ្ឌា ផ្លែ​មិន​ទាន់​ទុំ គេ​យក​ទៅ​ព្យាបាល​នោម​ក្ដៅ និង​ប្រមេះ​ទឹក​បាយ​ ដោយ​ដាំ​ទឹក​ផឹក។ នៅ​ថៃ ផ្លែ​ក្រៀម​យក​ទៅ​ដាំ​ទឹក​ផឹក​ព្យាបាល​ប្រព័ន្ធ​​រំលាយ​អាហារ។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ពី​សកម្មភាព​ព្យាបាល​របស់រុក្ខជាតិ​ប្រភេទ​នេះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​មាន​ជាតិ​រំអិល និង ​Pectin ជាតិ​កាល់ស្យូម និង​ជាតិ​ដែក​ច្រើន។ ផ្លែ​ស្រស់​មានវីតាមីន A ៧៤០ IU (ឯកតា​អន្តរជាតិ) វីតាមីន B1 វីតាមីន B 2 វីតាមីន C និង ​Niacin។ ស្លឹក​ និង​ដើម​មាន​ជាតិ​អ៊ីយ៉ូដ។ គ្រាប់​មាន​ជាតិ​ប្រេង អាច​ហូប​បាន ពី ១៦% ទៅ ២២ % ពណ៌បៃតង លឿង ក្លិន​ប្រហើរ មាន​ជាតិ Palmitin និង stearin។ ផ្កាមាន​ជាតិ Flavonol ជាតិ Gossipetin និង Quercetin។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ​បើ៖
– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​ យើង​គួរ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រួម​ទាំង​ថ្នាំ​ដែល​អាចទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។
– អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ពោត​បារាំង ​ឬ​ថ្នាំពេទ្យ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត
– ​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា ​ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​​បើ​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ពោត​បារាំង ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​អ្នក​ប្រើប្រាស់​បច្ចុប្បន្ន ​ឬ​ស្ថានភាព​ជំងឺ​ដែល​យើងមាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​ប្រើ។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត ​និង​របៀប​ប្រើ ​មិន​មាន​កម្រិត​ជាក់​លាក់​ទេ គេ​ច្រើន​ហូប​វា​ជា​បន្លែ ឬ​ដាំ​ទឹក​ផឹក​ធម្មតា។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– រុក្ខជាតិ​ទាំង​មូល។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 10, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 10, 2019

ប្រភព
អ្នកអាចចូលចិត្ត