backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Tamanu (ដើមខ្ទឹង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 27, 2019

Tamanu (ដើមខ្ទឹង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ដើមខ្ទីង​ប្រើ​ដើម្បីព្យាបាល​​អ្វី?

ខ្ទឹង ជា​រុក្ខជាតិ​ប្រភេទ​មធ្យម កម្ពស់​​ពី ១៥-២៥ ម៉ែត្រ ភាគ​ច្រើន​សម្បូរ​​ដុះ​នៅ​មាត់​សមុទ្រ និង​ខ្ពង់​រាប។ រុក្ខជាតិ​នេះ​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ឱសថ​តាម​ផ្នែក​របស់​វា​ដូច​ជា៖

– ជ័រ៖ លាប​បំបាត់​អាការៈ​ហើម រលាក​បំពង់​ក រាក់ស៊ី​ធ្មេញ បូស អំបៅអំបែក ជំងឺត្រចៀក បំបាត់​ស្នាម​របួស និង​រលាក។

– ប្រេង៖ លាបបំបាត់​រមាស់ អង្គែ កមរមាស់ លាប​ឈឺ​ឆ្អឹង​ឆ្អែង។

– សំបក​ដើម៖ ព្យាបាល​ឈឺ​ក្រពះ ។

– ឫស៖ ព្យាបាល​រលាក​ជើង​ធ្មេញ។

២- ដើមខ្ទឹង​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ពី​សកម្មភាព​ព្យាបាល​របស់​ដើម​ខ្ទឹង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​ដឹង​ថា​រុក្ខជាតិ​នេះ ​មាន​សមាសធាតុ​គីមី ដូច​ជា៖

– គ្រាប់មាន​ជាតិ​ប្រេង​ពី ៥០,២-៧៣ ភាគរយ។

– សំបក​គ្រាប់​មាន​សារធាតុ Lencocyanidin តិច ​ឬ​ច្រើន។

– សំបក​ដើម មាន​ជាតិ Tanin ជាតិ Saponintriterpen ជាតិ Phytoterol ជាតិ​ប្រេង Coumarin ពី ១១,៩%  ឬច្រើន​ជាង​នេះ។

– ជ័រ​រ​ផ្លែ​មាន​សារធាតុ Glycerid សារធាតុ Lacton និង Calophyllolid សារធាតុ ino phyllolid អាស៊ីដ។ Calophyllic (ជា​សារធាតុ​ធ្វើ​​ឈាម​កក ដូច​ជាតិ Coumarin ផ្សេងៗ​ទៀត)។

– ស្លឹក​មាន​ជាតិ Saponin និងអាស៊ីដ Hydrocyanic។

បញ្ជាក់៖ ជ័រ​របស់​រុក្ខជាតិ​មាន​រសជាតិ​ប្រៃ អាច​ធ្វើ​ឲ្យ​​ក្អួត​បាន។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយដើម​ខ្ទឹង​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើ​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​ខ្ទឹង អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ ក៏​ដូច​ជា​ជំងឺ​​មួយ​ចំនួនយើង​កំពុង​មាន។ គប្បី​​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ និង​អ្នក​ជំនាញ​ខាងឱសថ​រុក្ខជាតិ ​មុន​ពេល​ប្រើ​ប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​​ខ្ទឹង អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

– ឫស ​និង​សម្បក​ ប្រើ​ ១៥-៣០ ក្រាម (ដាំ​ទឹក​ផឹក)។

– ជ័រ និង​ប្រេង សម្រាប់លាប និង​រឹត ​ខាង​ក្រៅ ក្នុង​កម្រិត​សម​ល្មម។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– គ្រាប់ សំបក​គ្រាប់ សំបក​ដើម ឫស ជ័រ​របស់​ផ្លែ ស្លឹក។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម