Winged bean (ពពាយ​ជ្រុង)

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ពពាយ​ជ្រុង ​អាច​ប្រើ​ដើម្បី​អ្វី?

ពពាយ​ជ្រុង​ ជា​រុក្ខជាតិ​វល្លិ មើម​ធំ មាន​ជាតិ​ទឹក​ច្រើន មាន​ដើម​រាង​មូល ច្រើន​ដុះ​នៅ​ដី​វាល និង​ដាំ​ធ្វើ​ជា​បន្លែ។ គេ​ប្រើ​គ្រាប់​ និង​មើម ​ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​អាការៈឈឺ​បំពង់​ក ឈឺ​ធ្មេញ នោម​ទាស់។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ពី​សកម្មភាព​ព្យាបាលពពាយ​ជ្រុងនៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ពពាយ​​មាន​ផ្តុក​សមាសធាតុ​គីមី​មួយ​ចំនួន ​ដូច​ជា៖

– គ្រាប់៖ មាន​ជាតិ Protein ជាតិ​ប្រេង Protide ពី ៣២-៣៦ ភាគរយ ជាតិ Lipid ១៣-១៧ ភាគរយ និង​អាស៊ីដ​អាមីណេ​ ជាច្រើន ​ដូច​ជា Lysin, Metionine  និង Cystine។

– ​ផ្លែ៖ មាន​ជាតិ​កាល់ស្យូម​ច្រើន​ជាង​នៅ​ក្នុង​សណ្ដែក​ដី និង​សណ្ដែក​សៀងទៅទៀត។

– មើម៖ មាន​ជាតិ​ម្សៅ និង​ស្ករ​ច្រើន វា​មាន​ជាតិ​ផ្អែមតិចៗ ពិសេស​មាន​ជាតិ Protid ២០% នៅ​ក្នុង​មើម​ស្ងួត ខ្ពស់​ជាង​មើម​ដំឡូងទៅ​ទៀត។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណាដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើ​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយពពាយ​ជ្រុង ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ពពាយ​ជ្រុងអាច​​មាន​អន្តកម្មជាមួយថ្នាំ​​កំពុង​ប្រើ ​ឬ​ជំងឺកំពុង​មាន។ គប្បី​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។ វា​អាច​បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ​ទឹក​នោម​ផ្អែម ដូច្នេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូសប្រើប្រាស់​​ពពាយ​ជ្រុង ​អាច​មាន​លក្ខណៈ​ខុស​គ្នា​ចំពោះ​​អ្នក​ជំងឺ​ម្នាក់ៗ អាស្រ័យ​លើកត្តា​​អាយុ​ សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។ ជា​ទូទៅ​កម្រិត​ប្រើ​ពី ៥-១០ ក្រាម​ក្នុង​មួយ​ថ្ងៃ។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– គ្រាប់ និងមើម

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 16, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 16, 2019

ប្រភព
អ្នកអាចចូលចិត្ត