Gold Apple (រុក្ខជាតិ​ច័ន)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ដើម​ច័នអាច​ប្រើ​ដើម្បី​អ្វី?

ច័ន ជា​ប្រភេទ​ដើម​ឈើ​មាន​សម្ពស់ពី​ ១០-១៨ ​ម៉ែត្រ សំបក​ដើម​ចាស់​មាន​ពណ៌​ខ្មៅ ច្រើន​ដុះ​ដោយ​ខ្លួន​ឯង នៅ កន្លែង​ដី​សើម ព្រៃ​របោះ ភ្នំ ឬ​ដាំ​ក្នុង​ភូមិ និង​វត្ត​អារាម។​ រុក្ខជាតិ​នេះ ​បន្ត​ពូជ​ដោយ​គ្រាប់ ផ្លែ​ច័ន មាន​ពីរ​ប្រភេទ ពេល​នៅ​ខ្ចី មាន​ផ្លែ​មូល​សំប៉ែត គ្មានគ្រាប់ ​ច្រើន​ហៅ​ថា​ ផ្លែ​ប៉ែន ឬ ម៉ាក់​ប៉ែន ដើម​ចាស់​ផ្លែ​មូល​ធំ​ មាន​គ្រាប់​ច្រើន​ មាន​ពណ៌​លឿង រលោង ​និង​មាន​ក្លិន​ក្រអូប ហៅ​ថា​ច័ន។ ចំពោះ​ការ​ព្យាបាល គេប្រើ​ផ្លែច័ន ដូច​ខាង​ក្រោម៖

– សាច់​ផ្លែ៖ ទម្លាក់​ព្រូន​កូន​ក្មេង (ឲ្យ​​ក្មេង​ញ៉ាំ​ឲ្យ​បាន​ច្រើន​ពេល​ព្រឹក មិន​ទាន់​ញ៉ាំ​អី)
– សំបក​ផ្លែ៖ ព្យាបាល​ពង​បែក (យក​សំបក​ហាលឲ្យ​ក្រៀម ដុត​ខ្លោច កិន​ឲ្យ​ម៉ត់ លាប​កន្លែង​ពង​បែក)
– ស្លឹក៖ ប្រើ​ស្រស់​បិត​កន្លែង​កើត​បូស របួស ឬរលាក​ភ្លើង
– សំបក ​ឫស៖ កោស​សំបកក្រៅ​ចេញ ចំនួន​មួយ​ក្ដាប់ ដាំទឹក​ផឹក ព្យាបាល​ក្មេង​ក្ដៅ និង​ក្អួត កើត​រមាស់។
– សាច់​ឈើ និង​ខ្លឹម៖ ប្រើ​ដើម្បី​ជំនួយ​សរសៃ​ប្រសាទ ជំនួយ​សាច់​ស្បែក​ឲ្យ​​ស្រស់​ស្រាយ ក្ដៅ​ខ្លួន ព្យាបាល​ថ្លើម សួត ទម្លាក់​ព្រូន ព្យាបាលបែក​ញើស​ច្រើន។
– ផ្លែ៖ ព្យាបាល​អាការៈដេក​មិន​លក់ រសាប់​រសល់ ជំនួយ​សរសៃ។

២- ដើម​ច័ន​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​ពី​រុក្ខជាតិ​នេះ​ឲ្យ​​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ​ក្នុង​ផ្លែ​ច័ន ​មាន​សារធាតុ Tanin Catechic ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ដើមច័ន ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​ដើម​ច័ន​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ដើម​ច័ន​ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

-សាច់​ផ្លែ សំបក​ផ្លែ ស្លឹក សំបក​ឫស សាច់​ឈើ ខ្លឹម និង ផ្លែ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​ បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 20, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 20, 2019

ប្រភព
អ្នកអាចចូលចិត្ត