backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Winter melon (ត្រឡាច)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 27, 2021

Winter melon (ត្រឡាច)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ត្រឡាច​អាច​ប្រើ​ដើម្បី​អ្វី?

ត្រឡាច​ជា​រុក្ខជាតិ​វល្លិ ផ្លែ​វា​អាច​មាន​ទម្ងន់​ពី ១-​៦ គីឡូ រាង​ធំ​មូល​វែង ហើយ​គេ​ដាំ​វា​ដើម្បី​ធ្វើ​ជា​បន្លែ។ ផ្នែក​ផ្សេង​ៗ​របស់​រុក្ខជាតិ​នេះ​ អាច​ប្រើ​ក្នុង​ការ​ព្យាបាល​ដូច​ជា៖

– ត្រឡាច​ទាំង​មូល៖ ប្រើ​ព្យាបាល​ហើម ពិបាក​នោម ស្រេក​ទឹក ក្ដៅ​ទ្រូង កើត​បូស​ញឹក​ញាប់។ សម្បក​ផ្លែ​ទុំ ​ព្យាបាល​រលាក​ប្លោក​នោម និង​ហើម។

– គ្រាប់លីង៖ ព្យាបាល​ក្អក ពស់​ចឹក កើត​ពិស ព្រូន។

– ស្លឹក​៖ លាង​ឲ្យ​ស្អាត បុកឲ្យ​ម៉ត់ លាយ​ទឹក​ខ្មេះ បិទព្យាបាល​ពោះ​ភ្លាញ (ពិស​កើត​នៅ​ចុង​ម្រាម)

– ឫស៖ ដាំ​ទឹក​ហូប​ព្យាបាល​ជំងឺអុតស្វាយ។

២- វា​ដំណើរ​ការ​ម៉េច?

សូម​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​ដឹង​ថា​ក្នុង​ត្រឡាច​ស្រស់ អាច​មាន​សារធាតុ​​គីមីមួយចំនួន ​ដូច​ជា ជាតិ​ទឹក​ ៦៧,៤% សារធាតុ Protid ០,៤% សារធាតុ Lipid ០,១% សារធាតុ Cellulose ០,៧%។

ចំពោះ​វីតាមីន​វិញ នៅ​ក្នុង​ផ្លែ​ត្រឡាច​មាន Carotene ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ មិល្លីក្រាម វីតាមីន B2 ០,០២មិល្លីក្រាម វីតាមីន P.P ០,០៣ មិល្លីក្រាម និង​វីតាមីន C ១៦ មិល្លីក្រាម។ ការ​ញ៉ាំ​ត្រឡាច​ចំនួន ១០០ ក្រាម វា​ផ្ដល់​ថាមពល​បាន ១២ កាឡូរី។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ ​អ្នក​គួរ​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណាដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​ត្រឡាច​ ឬ​ថ្នាំពេទ្យ ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– អ្នក​ធ្លាប់​មាន​ប្រតិកម្មអាអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ ដូចជា ​ជាមួយអាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ ​គួរ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ត្រូវ​ប្រាកដ​ថា ​អត្ថប្រយោជន៍​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នកឯកទេសឱសថ​បុរាណ។

ត្រឡាច-Hello-គ្រូពេទ្យ

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ផ្លែ​ត្រឡាច ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើងកំពុង​​ប្រើប្រាស់​បច្ចុប្បន្ន ​ឬ​ស្ថានភាព​ជំងឺ​ណាមួយ។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ ​មុន​នឹង​​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ផ្លែ​ត្រឡាច​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ ​សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន។ ប៉ុន្តែ​ កម្រិត​ប្រើ ​និង​របៀប​ប្រើ​ជាទូទៅ​គឺ៖

– សម្បក​ផ្លែ​ទុំ ៖ ១៥ – ៣០ ក្រាម

– គ្រាប់​ទុំ​ស្ងួត៖ ១០ – ២៥ ក្រាម (ដាំ​ទឹក​ហូប)

– ឫស៖ ១៥ – ៣០ ក្រាម (ដាំ​ទឹក​ហូប)

៧- អាចមានទម្រង់អីខ្លះ?

– សម្បក​ផ្លែ​ទុំ

– គ្រាប់

– សាច់

– ឫស។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 27, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម