backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Slender Amaranth (ផ្ទី​អាចម៍​មាន់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 02, 2019

Slender Amaranth (ផ្ទី​អាចម៍​មាន់)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ផ្ទី​អាចម៍​មាន់ ​អាច​ប្រើ​ដើម្បី​អ្វី?

ផ្ទី​អាចម៍​មាន់ មាន​កម្ពស់​ពី ៣០ ទៅ ៨០ សង់ទីម៉ែត្រ ភាគ​ច្រើន​ដុះ​តាម​ផ្លូវ ដោយ​ខ្លួន​ឯង ឬ​ដាំ​ធ្វើ​ជា​បន្លែ។ គេ​ប្រើ​រុក្ខជាតិ​ទាំង​មូល​ធ្វើ​ជា​ឱសថ​ដើម្បី​ព្យាបាល មួល រលាក​ពោះវៀន​តូច ឫស​ដូង​បាត​ ជុះ​ចេញ​ឈាម ហើម​អញ្ចាញ​ធ្មេញ បូស សត្វ​ល្អិត​ទិច (ក្អែប ខ្ទួយ ខ្យាដំរី) ពស់​ចឹក។

២- វា​ដំណើរ​ការ​ម៉េច?

គេ​មិន​ទាន់​ដឹង​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​មែក​ និង​ស្លឹក​របស់​វា​ មាន​ជាតិ​ទឹក ៨៤,៥% ជាតិ Protide ៣,៤% គ្លុយស៊ីត ១,៤% Cellulose ១,៦% វីតាមីន C ៦៣ មិល្លីក្រាម Caroten ១០,៥ មិល្លីក្រាម វីតាមីន B2 ០,៣៦ មិល្លីក្រាម វីតាមីន PP ១,៣​ មិល្លីក្រាម។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​ គួរ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណាដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។

– ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជាមួយ​​ផ្ទី​អាចម៍​មាន់ ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត

– ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ទៀត​ ដូចជា​ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ ​គួរ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផល​រំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

​​បើ​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

ផ្ទី​អាចម៍​មាន់ ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​កំពុង​​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​ដែល​អ្នក​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​​ប្រើ​​ថ្នាំ​នេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​​ផ្ទី​អាចម៍​មាន់ ​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​​ប្រើប្រាស់​អាស្រ័យ​លើ​អាយុ​ សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​​រុក្ខជាតិ​​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​មុន​ប្រើ។

កម្រិត​ប្រើ​ជាទូទៅ​គឺ ១៥ ទៅ ៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ​ដោយ ដាំ​ទឹក​ផឹក​(ប្រភេទ​ស្ងួត) និង ពី ៥០ ទៅ ១០០ ក្រាម ក្នុង​មួយ​ថ្ងៃ​ដោយ​បុក​ផឹក ឬ​ដាំ​ផឹក (ប្រភេទ​ស្រស់)។

បញ្ជាក់៖ បើ​សត្វ​មាន​ពិស​ទិច ឬ​ខាំ ឲ្យ​​យក​រុក្ខជាតិ​នេះ​ទាំង​ស្រស់​បុក​ពូត​យក​ទឹក​ផឹក។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– ផ្ទី​អាចម៍​មាន់ ស្រស់ ឬ​ស្ងួត។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 02, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម