backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Pepper elder (ក្រសាំងទាប)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 23, 2019

Pepper elder (ក្រសាំងទាប)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ក្រសាំង​ទាប​អាច​ប្រើ​ដើម្បី​អ្វី?

ក្រសាំង​ទាប​ជារុក្ខជាតិ​តូចៗ មានកំពស់​ពី ​២០-៤០ សង់ទីម៉ែត្រ ភាគ​ច្រើន​ដុះ​ដោយ​ខ្លួន​ឯង ឬ​ដាំ​ជា​បន្លែ ហូប​ឆៅ ឬ​ស្ល ។ នៅ​ប្រទេស​ចិន គេ​យក​រុក្ខជាតិ​ទាំង​មូល ​​ធ្វើ​ជា​ឱសថ​ព្យាបាល​របួស រលាក​ភ្លើង រលាក​ទឹក​ក្ដៅ បូស ដួល​រលាត់ និង​បញ្ចុះ​កម្តៅ។

២- វា​ដំណើរ​ការ​ម៉េច?

មិន​មាន​ព័ត៌មាន​ពី​ការ​សិក្សា​លើ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថ​ការី​ ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។

– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។

– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ក្រសាំង​ទាប ​ឬ​ថ្នាំពេទ្យ ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។

– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។

– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

ស្វែង​យល់​ពី​ផលរំខាន

៤- មាន​ផល​រំខាន​អី​ខ្លះ?

ប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ?

​ក្រសាំង​ទាប​ អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើង​កំពុង​​ប្រើប្រាស់​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​យើង​កំពុង​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​មុន​ធ្វើ​ការ​ប្រើប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ក្រសាំង​ទាប អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឪសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៧- ផ្នែក​ដែល​ប្រើ​ប្រាស់?

– រុក្ខជាតិ​ទាំង​មូល

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម