backup og meta

របៀបគ្រប់គ្រងជំងឺបម្រុងលើសសម្ពាធឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Apr 27, 2021

    របៀបគ្រប់គ្រងជំងឺបម្រុងលើសសម្ពាធឈាម

    អត្ថបទនេះត្រូវបានសរសេរដោយសហាការជាមួយ Naluri

    អ្នកប្រហែលជាធ្លាប់លឺអំពីការលើសសម្ពាធឈាម (Hypertension) ហើយ ប៉ុន្តែពេលដែលឈានទៅដល់ការបម្រុងលើសសម្ពាធឈាម (Prehypertension) ប្រហែលជាមិនដឹងខ្លួនទេមើលទៅ។ ការចាប់ផ្តើមលើសសម្ពាធឈាមតិចៗអាចនឹងបង្ករឱ្យកើតជាជំងឺលើសសម្ពាធឈាមដែរប្រសិនបើអ្នកមិនផ្លាស់ប្តូរទំលាប់នៃរបៀបរស់នៅ។ ករណីនេះធម្មតាត្រូវបានពិនិត្យឃើញថាសំពាធឈាមរបស់អ្នកជាញឹកញាប់វាស្ថិតនៅកំរិតខ្ពស់ចន្លោះពី ១២០ ទៅ ១៣៩ mmHg ឬកំរិតទាបបំផុតនៅចន្លោះ ៨០ ទៅ ៨៩mmHg ។

    ក៏ប៉ុន្តែការដែលអាចយល់ពីស្ថានភាពរបស់អ្នកមិនមែនទាល់តែអ្នកត្រូវបកប្រែពន្យល់ពីឥទ្ធិពលនៃការអនុវត្តន៍របៀបរស់នៅពេញដោយសុខភាពនេះប៉ុណ្ណោះទេ។ មនុស្សជាច្រើនបានដឹងពីរបៀបរស់នៅប្រកបដោយសុខភាពហើយប៉ុន្តែនៅតែបរាជ័យដដែល។ ការខ្វះការជំរុញទឹកចិត្ត និង ការទទួលពត៌មានលើសលុបពេកអាចជាកត្តាជំរុញក្នុងការបរាជ័យនេះ។ ដូច្នេះយើងបានស្វែងរកវិធីសាស្ត្រងាយៗដែលអ្នកអាចចាប់ផ្តើមជំហានដំបូងដើម្បីដោះស្រាយជាមួយនឹងអាការៈលើសឈាមតិចៗនេះដោយការហាត់ប្រាណ របបអាហារ និង ភាពរីករាយ។

    ១- ការធ្វើលំហាត់ប្រាណ

    ចាប់ផ្តើមលើសទំងន់គឺបង្កើនហានិភ័យនៃការបម្រុងលើសសម្ពាធឈាមនេះហើយ។ តាមការស្រាវជ្រាវបានបង្ហាញថាការខិតខំសម្រកទំងន់មកវិញ អាចទំលាក់ហានិភ័យនៃការលើសឈាមតិចតួចនេះអោយចុះបានរហូតដល់ ២០%នៃចំនួនដែលលើសនោះ។

    របៀបរស់នៅប្រកបដោយសកម្មភាពមិនមែនគ្រាន់តែជួយអ្នកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេប៉ុន្តែជួយអ្នកក្នុងការកំចាត់ចោលនៅជំងឺលើសឈាមនេះទៀតផង។ វាត្រូវបានរកឃើញថាប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ គ្រាន់តែដើររបៀបស្វាហាប់ប្រហែលជា៣០នាទីជារៀងរាស់ថ្ងៃអាចជួយកាត់បន្ថយសម្ពាធឈាមនេះប្រមានពី ៥ទៅ៨mmHgឯណោះ។ ប៉ុន្តែអ្នកត្រូវធ្វើវាឱ្យបានទៀតទាត់ដើម្បីទទួលបាននូវលទ្ធផលដែលល្អបំផុត។

    លំហាត់ប្រាណ

    ២- របបអាហារ 

    កាត់បន្ថយអំបិលដោយវិធីប្រើប្រាស់ជី(Herbs) ឬ គ្រឿងទេសផ្សេងៗជំនួសអោយការប្រើប្រាស់អំបិលដើម្បីបង្កើនរស់ជាតិ។ ជាការល្អមួយដែរដែលអ្នកអាចធ្វើជាកំណត់ត្រាអាហាររបស់អ្នកក្នុងការពិនិត្យមើលទំលាប់នៃការញុាំអាហារ និង អាហារដែលបន្លាប់ចិត្តខ្លួនឯងនានា។ ការទាំងនេះអាចជួយអ្នកក្នុងការគ្រប់គ្រង និង រក្សាការបរិភោគអាហាររបស់អ្នកបាន។ សូមប្រាកដថាអ្នកបានពិនិត្យមើលស្លាកបញ្ញាកពីចំណីអាហារ និង សូមនូវជាប់ជានិច្ចជាមួយនឹងគំរោងការញុំាប្រកបដោយសុខភាពទោះបីជាទៅញុាំអាហារពេលល្ងាចនៅខាងក្រៅក៏ដោយ។

    អនុវត្តន៍របបអាហារសំរកទំងន់ដែលសំបូរទៅដោយគ្រាប់ធញ្ញជាតិទាំងមូល ផ្លែឈើ បន្លែ និង អាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់តិចដែលត្រូវបានគេដកចេញពពួកខ្លាញ់ឆ្អែតឱ្យនៅសល់តិចតួចបំផុតនោះ។ បង្កើននូវចំនួនប៉ូតាស្យូមក្នុងរបបអាហារក៏អាចជួយរារាំងជំងឺលើសឈាមនេះដែរ។

    យ៉ាងណាក៏ដោយកិច្ចការទាំងនេះអាចត្រូវការការព្យាយាមក្នុងការអនុវត្តន៍ខ្លាំងណាស់ដែរ។ ដូច្នេះចាប់ផ្តើមដាក់ចិត្តដាក់កាយ និង អនុវត្តន៍វាអោយបានញឹកញាប់ជាទីបំផុត។ ប្រសិនបើអ្នកមិនសូវបានញុាំបន្លែ សូមបន្ថែមម្តងមួយស្លាបព្រាបានហើយ។ ប្រសិនបើមិនសូវបានបរិភោគផ្លែឈើ សូមជ្រើសយកផ្លែឈើណាដែលសំបូរប៉ូតាស្យូមក្នុងរបបអាហារប្រចាំសប្តាហ៍របស់អ្នកដូចជាញុាំចេកដែរជ្រលក់ក្នុងសូកូឡាខ្មៅរៀងរាល់ចុងសប្តាហ៍។ អាហារទាំងពីរនេះជាអាហារដែលបានណែនាំថាបានជួយក្នុងការកាត់បន្ថយជំងឺលើសឈាម។

    ៣- ភាពរីករាយ

    អារម្មណ៍ដែលយើងធ្លាប់ឆ្លងកាត់មានការទាក់ទងទៅនឹងសុខភាពរបស់យើងដោយការឆ្លងកាត់ដដែលៗ។ ការភ័យខ្លាច និង ខឹងកាន់តែច្រើនប៉ុណ្ណា ហានិភ័យនៃការលើសឈាមក៏មានកាន់តែច្រើនប៉ុណ្ណោះដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាអារម្មណ៏ដូចជាកំហឹង និង ភ័យតក់ស្លុតអាចជំរុញអោយសម្ពាធឈាមកើនឡើងខ្លាំង។

    ស្ត្រេស(Stress) អាចនឹងបង្កើនអ័រម៉ូនដូចជា Cortisol និង Epinephrine ហើយមិនងាយចុះមកវិញ អាចបង្កើនដូចប្រហាក់ហែលទៅនឹងវិវឌ្ឍន៍នៃការកើនសម្ពាធឈាមដែរ។

    សូមចំណាយពេលប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបាននូវភាពរីករាយដូចជាទំលាប់ ‘ me time’ និង ‘self care’ ។ សូមថែរក្សាសុខមាលភាពរបស់អ្នកមុនគេបង្អស់។ សើចឱ្យបានច្រើន មានសុភមង្គល និង ការមានសេចក្តីសុខរបស់អ្នកត្រូវបានគេរកឃើញថាបានបញ្ចុះអ័រម៉ូនស្ត្រេស កាត់បន្ថយការរលាកសសៃរឈាមធំ និង បង្កើន HDL កាលេស្តូរ៉លល្អ នេះបើតាមការបញ្ជាក់របស់ វិទ្យាស្ថានបេះដូងរបស់សហរដ្ឋអាមេរិច(American Heart Association AHA)។ ការមើលការសម្តែងវិជ្ជមាន និង កំប្លែងមិនថាតាមរយះទូរទស្សន៍ ឬ Internet នោះទេ វាសុទ្ធតែបានជួយអ្នកទាំងអស់។

    សូមមានការគិតដែលចេះបត់បែនជាងនេះទៅទៀត។ សម្រាប់អ្នកដែលតែងតែគិតយ៉ាងតឹងតែងនោះងាយមែនទែនក្នុងការធ្វើឱ្យពួកគេកើតជំងឺស្ត្រេស ដោយការរំពឹងទុករបស់ពួកគេមិនស្របតាមអ្វីការពិតដែលបានកើតមាន។ សូមបំប្លែងការរំពឹកទុករបស់អ្នកទៅជាស្ថានភាពជាក់ស្តែងវិញ។ គន្លឹះសំខាន់ៗដែលអាចជួយរំលឹកខ្លួនរបស់អ្នកដែលថាទោះជាមានរឿងអ្វីកើតឡើងដែលយើងមិនអាចនឹងគ្រប់គ្រងបានក៏ដោយ ក៏យើងនូវតែអាចគ្រប់គ្រងការប្រតិកម្មតបតទៅវាវិញបានដែរ។

    សុខភាពរាងកាយរបស់យើងគឺពិតជាមានផ្សារភ្ជាប់ទៅនឹងសុខភាពផ្លូវចិត្ត និង អារម្មណ៍ របស់យើងពិតប្រាកដមែន។ ទោះបីការកំណត់អាទិភាពពេលវេលាសំរាប់ការថែរក្សាសុខភាពរបស់អ្នកពិតជាមានសារៈសំខាន់បំផុតដែលអ្នកគួរតែព្យាយាមដើម្បីឱ្យទទួលបាននូវសុខភាពដ៏ល្អដែលមិនមានអ្វីមកទិញបាននោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម