ភាពខុស​គ្នា​បញ្ហា​កើត​មុន រវាង​ប្រុសៗ និង​ស្រីៗ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

មុន​ ជា​បញ្ហា​ស្បែក​ទូ​ទៅ​​​កើតទាំង​​ស្រី​ និង​​ប្រុស។ គេ​បែងចែក​យ៉ាង​ម៉េចរវាង​មុន​​ប្រុសៗ និង​ស្រីៗ? ហើយគួរ​ព្យាបាល​យ៉ាង​ម៉េច​? “Hello គ្រូពេទ្យ” បកស្រាយ​លម្អិតខាង​ក្រោម៖

១- វ័យកើតមុន

មុន កើត​លើ​​ប្រុសៗ​​វ័យ​​ជំទង់ ហើយឈប់​មាន​មុន​​អាយុ​​ពាក់​កណ្ដាល​ ២០ ​ឆ្នាំ។ ឯស្រីៗ​មានមុន​​​អាយុ​ ២០ ទៅ ៤០ ​ឆ្នាំ​ឡើង​ទៅ ​ខ្លះ​អាច​មាន​មុនពេល​មាន​ផ្ទៃ​ពោះ។ ​

២- មូលហេតុកើតមុន

មូលហេតុចម្បង​នាំ​ឲ្យ​ឡើង​មុន គឺ​ដោយសារ​អ័រម៉ូន​តែ​ម្ដង។ ប្រុសៗ​វ័យ​ជំទង់​ មានអ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ អង់ដ្រូ​សែន ធ្វើ​ឲ្យ​សារធាតុ​សេប៉ូម (ខ្លាញ់) ច្រើន​លើ​ស្បែក​ ពិសេស​មុខ។ អ័រម៉ូន ​តេស្តូស្តេរ៉ូន​ ជា​ប្រភេទ​អ័រម៉ូន​អង់​ដ្រូ​សែន​ម្យ៉ាង ​​ធ្វើ​ឲ្យ​មាន​ការ​លូត​លាស់​រោម​លើ​រាង​កាយ​ និង​សាច់​ដុំ។ ​វា​ជួយ​ឲ្យ​​​កើន​ឡើង​​សារធាតុសេប៉ូម ដែលជា​សារធាតុ​​អាហារ​របស់​បាក់តេរី​។ បាក់តេរី ដូចជា Propinonibacterium​ ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ។

​សារធាតុ​សេប៉ូម​ (ខ្លាញ់) ជា​ហេតុ​​​ធ្វើ​ឲ្យ​ស្ទះ​គល់​រោម។ សញ្ញា​​​នេះ​មាន​ដុំ​ពក​តូច​ៗ​ ខ្ទុះ​ ឬ​គ្មាន​។​ ​ស្រីៗ​ក៏​រង​ឥទ្ធិពល​​អ័រម៉ូន ​អង់ដ្រូសែន​ដែរ។

៣- ព្យាបាលមុន

ពេល​ឡើង​មុន​ គួរ​​ទៅ​ជួប​ពេទ្យ​សើ​ស្បែក​ ដើម្បី​ទទួល​បាន​​វិធី​ព្យាបាល​​ត្រឹមត្រូវ​កុំ​ឲ្យ​ឡើង​មុន។ ​ការ​ព្យាបាល​អាចជួយ​ការពារ​កំុ​ឲ្យ​មាន​ស្នាម​។ ដើម្បី​ព្យាបាល​មុន​អ័រម៉ូន​នេះ ​ត្រូវ​ព្យាបាល​ឲ្យវាមានតុល្យភាព ហើយត្រូវ​ការ​ពេល ២-៣ ខែ​ ឬយូរជាងនេះ​អាស្រ័យ​លើ​ស្ថានភាព។

វិធី​ការពារ​ ឬ​កាត់បន្ថយ​ការ​ឡើង​មុន​ មាន៖

– កុំ​ប៉ះ​ ឬ​អង្អែលស្បែកមាន​មុន​​ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ ឬ​អុជៗ​ខ្មៅ​​លើ​ស្បែក
– សម្រាប់​ប្រុសៗមាន​​មុន​ ​ត្រូវ​កោរ​ពុក​មាត់​ដោយ​​​ប្រយ័ត្ន​​ ហើយ​ព្យាយាម​ប្រើ​សាប៊ូ​ ឬ​ក្រែម​សម្រាប់បន្ទន់​​ពុក​មាត់​
– ស្រីៗ​មាន​ផ្ទៃ​ពោះ​ ត្រូវ​​​ប្រយ័ត្នចំពោះ​ការ​ប្រើ​​ថ្នាំ​បំបាត់មុនផ្សេង​ៗ
– សម្អាត​ស្បែក​ថ្នម​ៗ ​២ ​ដងក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​​​កុំ​ប្រើ​ផលិតផល​ផ្តេសផ្តាស ចំពោះ​ស្បែក​ដែល​ងាយ​រង​ប្រតិកម្ម​ និង​ចៀស​វាង​​ខាត់​ស្បែក​ ព្រោះវាធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់។

ការ​ព្យាបាល​អាច​មានតាម​​ធម្ម​ជាតិ​ ​ប្រើឡេ ឬ​ថ្នាំ​ពេទ្យ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 26, 2018 | កែសម្រួលចុងក្រោយ ខែ​មេសា 2, 2019

ប្រភព
អ្នកអាចចូលចិត្ត