backup og meta

ប្រយ័ត្នខូចភ្នែកដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា · ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Mar 28, 2023

    ប្រយ័ត្នខូចភ្នែកដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ

    បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះ​ផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។

    កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។

    ១- ស្រវាំងភ្នែក

    អ្នកទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់ ជាទូទៅ មានបញ្ហាស្រវាំងភ្នែក ដោយសារកំហាប់ទឹកនៅក្រោយកញ្ចក់ភ្នែកខាប់ខ្លាំង ដែលធ្វើឱ្យរ៉េទីនចាប់យករូបភាពពុំបានល្អ។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេលយ៉ាងតិច ៣ អាទិត្យក្រោយជាតិស្ករចុះធម្មតាវិញ។

    ២- ជំងឺទឹកដក់ក្នុងភ្នែក

    ជំងឺកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកពិការភ្នែក។

    ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក និងផ្នែកខាងក្រោយគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ៣- ភ្នែកឡើងបាយ

    យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ អ្នកទឹកនោមផ្អែម ងាយកើតបាយភ្នែកខ្លាំងណាស់ រហូតដល់ ៦០% ឯណោះ។

    បញ្ហាភ្នែកក្រោយសម្រាល

    ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

    ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ!

    ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ!

    ៤- ជំងឺសរសៃឈាមបាតភ្នែក

    កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសរសៃឈាមតូចៗក្នុងរ៉េទីនភ្នែកខូចខាត ហើយនាំឲ្យមានជំងឺសរសៃឈាមបាតភ្នែក។ កើតទឹកនោមផ្អែមកាន់តែយូរ អាចកើតជំងឺនេះកាន់តែច្រើន។ ប៉ុន្តែ​អាចគេចផុតពីជំងឺនេះ ដោយគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អពីដំបូង ឈប់ជក់បារី និងហាត់ប្រាណទៀងទាត់។

    បើមានចាស់ៗក្នុងផ្ទះ កើតជំងឺទឹកនោមផ្អែម យើងគួរយកចិត្តទុកដាក់បន្ថែម លើការតាមដានជាតិស្ករក្នុងខ្លួន ដើម្បីឲ្យដឹងពីការឡើងចុះ ព្រោះម៉ាក់ប៉ា អ៊ំៗ កើត​ជំងឺ​នេះ​ភាគច្រើន មិនសូវខ្វល់រឿងពិ​និត្យ​ជាតិស្ករ​ទេ។ កុំទុករហូតហួសពេល។

    អត្ថបទគួរអាន៖

  • គន្លឹះទាំងនេះ ជួយថែរក្សា​ស្បែកលើអ្នកជំងឺទឹកនោមផ្អែម
  • អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?
  • តិចនិក​ល្អ​​ៗ ការ​ពារ​តម្រង​នោម​​អ្នកមាន​​ជំងឺ​ទឹក​នោម​ផ្អែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្ត្រី​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ ងាយ​ប្រឈម​​ជំងឺ​សរសៃ​ឈាម​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​
  • ​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា
  • ចំណុចសំខាន់

    អ្នកទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់អាចមានបញ្ហាភ្នែក ៤ យ៉ាង៖
    • ស្រវាំងភ្នែក
    • ជំងឺសរសៃឈាមបាតភ្នែក
    • ទឹកដក់បាតភ្នែក
    • ភ្នែកឡើងបាយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

    ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Mar 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម