backup og meta

ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2021

    ផលប៉ះពាល់ពីជំងឺទឹកនោមផ្អែម គួរស្វែងយល់ទាំងអស់គ្នា

    គ្នា​យើង​សុទ្ធ​តែ​ធ្លាប់​ដឹង​ខ្លះៗ​ហើយ ពាក់​ព័ន្ធជំងឺ​ទឹក​នោម​ផ្អែក ដោយ​ជំងឺ​នេះ បង្ក​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​អស់​មួយ​ជីវិត។ ដោយសារ​​បញ្ហា​ជាតិស្ករខ្ពស់​ខ្លាំងរយៈ​ពេល​យូរ និង​បញ្ហា​អ័រម៉ូនអាំង​ស៊ុយលីន មិន​គ្រប់​គ្រាន់ ឬមិន​អាច​បំពេញមុខងារ​បាន​ពេញ​លេញ នាំ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​បង្កឲ្យ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ថែម​ទៀត “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។​

    ១- អ្វីទៅជាជំងឺទឹក​នោម​ផ្អែម?

    ជំងឺ​ទឹក​នោម​ផ្អែម ជា​ជំងឺ​​រាងកាយ​មិន​អាច​ផលិត ឬ​ប្រើ​ប្រាស់​អ័រ​ម៉ូន​អាំងស៊ុយលីន ដែល​ជា​អ័រម៉ូន​សម្រាប់​ដឹក​ជញ្ជូន​ស្ករ​ចូល​ក្នុង​កោសិកា​ដើម្បី​បំប្លែងជា​ថាមពល។ ទោះ​បី​ជំងឺ​ទឹក​នោម​ផ្អែម​អាច​គ្រប់​គ្រង​បានក៏​ពិត​មែន ​ប៉ុន្តែជំងឺ​នេះ​ នៅ​តែ​មាន​ផល​វិបាក​ធំៗ​មួយ​ចំនួន ​ដូច​ជា នាំ​ឲ្យ​ខូច​ខាត​តម្រង​នោម ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ជាដើម។

    ទឹកនោមផ្អែម

    ២- ផល​ប៉ះពាល់​ធំៗ​បង្ក​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម

    – បញ្ហាតម្រងនោម (Threatened kidney)៖ ជំងឺ​ទឹក​នោម​ផ្អែម ​នឹង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​ ដោយ​ធ្វើឲ្យ​​រំខាន​ដល់​ការ​ច្រោះ​សារជាតិ​ពុល​ចេញ​ពី​ឈាម នាំ​យើង​​កើត​ជំងឺ​តម្រង​នោម​ ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម ដែល​ភាសា​បច្ចេកទេស​ហៅថា Diabetic Nephropathy។ ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​នៅ​ដំណាក់​កាល​​ដំបូង ខណៈ​រោគ​សញ្ញា​តែ​មួយគត់​ ដែល​បង្ហាញ​ថា​តម្រង​នោម​មាន​បញ្ហា កំណើន​​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម (Microalbuminuria)។ គ្នា​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ទៅ​ពិនិត្យ​មើល​មុខ​ងារ​តម្រង​នោម​ ដើម្បី​ចៀស​វាង​មាន​វបញ្ហាតម្រង​នោម និងខូច​តម្រង​នោមតែ​ម្តង។

    – ​ខ្លាញ់កក​ក្នុង​សរសៃ​ឈាម (Fat buildup in vessel walls)៖ កំណើន​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ធ្វើ​ជាតិ​ខ្លាញ់​កក​តាម​សរសៃ​ឈាម​កាន់​តែ​ច្រើន។ ខ្លាញ់​ដែល​កក​នោះ ​នឹង​បន្ថយ​លំហូរ​ឈាម​ ​ធ្វើឲ្យ​​សរសៃ​ឈាម​រឹង​បន្តិច​ម្តងៗ (Atherosclerosis) ជា​ហេតុ​នាំ​ឲ្យឡើង​សម្ពាធ​ឈាម ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​បេះ​ដូង ដែល​ត្រូវ​​ធ្វើ​ការ​កាន់​តែ​ខ្លាំង។ គ្នា​យើង​​ជំងឺ​ទឹក​នោម​ផ្អែម អាច​ប្រឈម​​ជំងឺ​បេះ​ដូង​ ឬ ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​ជាងគ្នា​យើង​​គ្មាន​ជំងឺ​នេះ​ រហូត​ដល់​ទៅ ២ដង ហើយ​បើយើង​​ជក់​បារី​ទៀត​នោះ កត្តា​ប្រឈម​នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់។

    – ខូច​ខាត​ប្រព័ន្ធប្រសាទ (Damaged nerves)៖ ជំងឺ​ទឹក​នោម​ផ្អែម​ អាច​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ (Peripheral neuropathy) បណ្តាល​យើងលែង​មាន​អារម្មណ៍ ដឹង​ក្តៅ ​ត្រជាក់ លែងដឹង​ឈឺ និង​ងាយ​មាន​របួស។ មូល​ហេតុ​នេះ នាំ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ចាប់​អារម្មណ៍​លើ​របួស​កើត​មាន​នោះ​ដែរ ជា​ពិសេស​នៅ​កន្លែង​​ពិបាក​នឹង​មើល​ឃើញ​ដូច​ជា ចន្លោះ​ម្រាម​ជើង កែង​ជើង ឬ​បាត​ជើង។ ក្នុង​ករណី​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​រង​របួស​ពិសេស​នៅជើង គឺ​ពិបាក​ព្យាបាល​របួស​ឲ្យ​ជា​សះ​ណាស់ នាំ​ឲ្យ​មាន​ករណី​ធ្ងន់​ធ្ងរ​ជា​ច្រើន គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​បង្ខំ​កាត់​ផ្នែក​ដែល​រាលដាល រហូត​ដល់​កាត់ជើង​ចោល​តែ​​ម្តង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    យ៉ាង​ណា យើង​​អាច​ការ​ពារ​បញ្ហា​ទាំង​នេះ​បាន ​ដោយ​រក្សា​សុខ​ភាព​ខ្លួន​ឯងឲ្យ​​បាន​ល្អ ផ្លាស់​ប្តូរ​ការ​រស់​នៅ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន  និ​ង​ធ្វើតាម​វេជ្ជ​បញ្ជាពេទ្យ ឲ្យ​​បាន​ខ្ជាប់​ខ្ជួន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម