៥- ទឹកនោមផ្អែមប្រភេទ២ និងការចាក់អាំងស៊ុយលីន
ករណីខ្លះ មានជំងឺទឹកនោមផ្អែមប្រភេទទី ២ តែតម្រូវចាក់ អាំងស៊ុយលីន ដោយសារមូលហេតុមួយក្នុងចំណោមមូលហេតុដូចជា៖
– កោសិកាស្គាល់ អាំងស៊ុយលីន កាន់តែទាប (Low sensitivity to insulin)៖ ទម្ងន់កាន់តែធ្ងន់ រាងកាយកាន់តែមិនស្គាល់ អាំងស៊ុយលីន។ ពេលកោសិកាលែងស្គាល់ អាំងស៊ុយលីន មានន័យថា អាំងស៊ុយលីន លែងមានលទ្ធភាពបញ្ចុះជាតិស្ករមកនៅកម្រិតធម្មតាទៀតហើយ។ ហេតុនេះ គ្នាយើងមានកោសិការាងកាយស្គាល់ អាំងស៊ុយលីន ក្នុងកម្រិតទាប ច្រើនត្រូវចាក់ អាំងស៊ុយលីន ដែលផលិតឡើង សម្រាប់រក្សាលំនឹងជាតិស្ករក្នុងឈាម (Hyperglycemia)។
– កោសិកា បេតា (Beta cell) ចុះខ្សោយ៖ បើមានការវិវត្ដដល់កម្រិតផលិត អាំងស៊ុយលីន ច្រើនហួសហេតុ (Insulin Resistance) មានន័យថា លំពែងកាន់តែធ្វើការធ្ងន់ ហើយកោសិកាបេតា (Beta cell) នឹងខូចខាត បន្ទាប់មកឈប់ផលិត អាំងស៊ុយលីន។ ករណីនេះ យើងនឹងមានស្ថានភាពដូចគ្នាយើងស្ថិតក្នុងជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែរ តម្រូវឲ្យចាក់ អាំងស៊ុយលីន បំពេញ ដើម្បីគ្រប់គ្រងជាតិស្ករ។
ដោយសារជំងឺទឹកនោមផ្អែមទាំងពីរប្រភេទខុសគ្នា មិនអាចដឹងមុន យើងគួរសង្កេតបានតាមរយៈចំណុចខ្លះខាងលើ ហើយករណីខ្លះទៀត បើមិនដឹងពីប្រភេទជំងឺទឹកនោមផ្អែមពិតប្រាកដ គ្រូពេទ្យអាចនឹងធ្វើតេស្តពិសោធមួយចំនួនដើម្បីអាចណែនាំ និងធ្វើការព្យាបាលត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕