២- ប្រភេទថ្នាំពន្យារកំណើតព្យាបាលមុនសម្រាប់ស្ត្រី
ថ្នាំគ្រាប់ពន្យារកំណើត ២ប្រភេទ ដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុញ្ញាតឲ្យប្រើព្យាបាលមុន សុទ្ធតែមានផ្ទុក អ័រម៉ូនអឺស្រ្តូហ្សែន ដូចជា៖
– ថ្នាំ Ortho Tri-Cyclen៖ មាន អឺស្រ្តូសែន និង ប្រូហ្សេសស្ទីន ឈ្មោះថា Norgestimate ដែលជា ទម្រង់សំយោគនៃអ័រម៉ូន ប្រូហ្សេសស្តេរ៉ូន។ ចំពោះកម្រិត ប្រូហ្សេសស្ទីន តែងមានផ្សេងៗគ្នា នៅក្នុងប្រភេទថ្នាំមួយនេះ។
– ថ្នាំ YAZ ៖ ផ្សំដោយអ័រម៉ូន អឺស្រ្តូសែន និង ប្រូហ្សេសស្ទីន ហៅថា Drospirenone។ ប៉ុន្តែ FDA អះអាងថាថ្នាំគ្រាប់ ពន្យារកំណើត ផ្ទុកសារធាតុ Drospirenone អាចមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាកំណកឈាម ជាងថ្នាំមានផ្ទុក ប្រូហ្សេសស្ទីន ដទៃ។
៣- ផលរំខាន
បើគ្នាយើងប្រើថ្នាំគ្រាប់ពន្យារកំណើត ដើម្បីព្យាបាលមុន ត្រូវដឹងផលរំខាន មួយចំនួនដូចជា៖
– ក្អួតចង្អោរ
– រមួលក្រពះ