backup og meta

មុខងារថ្លើម និងកូលេស្ដេរ៉ូល មានទំនាក់ទំនងយ៉ាងណាខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Jul 13, 2020

    មុខងារថ្លើម និងកូលេស្ដេរ៉ូល មានទំនាក់ទំនងយ៉ាងណាខ្លះ?

    តាម​វេជ្ជ​សាស្ត្រ រវាង​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​នៅ​ពេល​ថ្លើម​មាន​បញ្ហា ការ​ប្រែ​ប្រួល​កម្រិត​កូលេស្តេរ៉ូល ក៏​កើត​មាន។ កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម​ខ្ពស់​ពេក ក៏​ប៉ះពាល់​ដល់​មុខ​ងារ​ថ្លើម​ដូច​គ្នា បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​មុខងារ​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ឲ្យ​យើង​បាន​ដឹង។

    ១- មុខងារថ្លើមប៉ះពាល់ដល់កម្រិតកូលេស្តេរ៉ូលម៉េច​ខ្លះ?

    មុខ​ងារ​ចម្បង​​របស់​ថ្លើម ​គឺ​ផលិត​ទឹក​ប្រមាត់​ ជួយ​រាង​កាយ​បំបែក​ជាតិខ្លាញ់​ និង​សម្អាត​​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។ ​បើ​ថ្លើម​ខូច មុខ​ងារ​នេះ​នឹង​បាត់​បង់ នាំ​​ឲ្យ​កើន​កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម ហើយ​​លទ្ធផលចុង​ក្រោយ ខ្លាញ់ ​និង​​កូលេស្តេរ៉ូល ​នឹង​កក​នៅ​ក្នុង​ថ្លើម រួម​ទាំង​​សរសៃ​ឈាម​តែ​ម្តង។ ផ្ទុយមក​វិញ បើ​​កម្រិត​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាមខ្ពស់​ពេក ក៏​អាច​ធ្វើ​ខូច​ថ្លើមបាន​ដែរ។ ឧទាហរណ៍ បញ្ហា​កក​ខ្លាញ់​នៅ​ក្នុង​ថ្លើម ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល។

    ២- ផលវិបាកបណ្តាល​មក​ពី​មុខងារថ្លើម

    បើ​មុខងារ​ថ្លើមមាន​បញ្ហា នឹង​​ធ្វើ​ថ្លើម​មិន​អាច​ដំណើរ​ការ​ត្រឹម​ត្រូវ ដើម្បី​សម្អាត​ជាតិ​កូលេស្តេរ៉ូលចេញ​ពី​ឈាម និង​រាង​កាយ​បាន ខណៈ​បញ្ហា​សុខភាព​មួយ​ចំនួន អាច​នឹង​ធ្វើ​ឲ្យ​ថ្លើម​ខូចមុខ​ងារ ដូចជា៖

    – ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល (NAFLD)​៖ ជំងឺ​នេះជា​ប្រភេទ​ជំងឺ​ទូទៅ​មួយ​ ធ្វើ​ឲ្យខូច​មុខងារ​ថ្លើម ដោយ ២៥​% នៃ​មនុស្ស​​ទូទាំង​ពិភព​លោក រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​នេះ ខណៈអ្នក​​ប្រឈម​​ខ្លាំង គឺ​មាន​បញ្ហា​លើស​ទម្ងន់ ​ឬ​ជំងឺ​ទឹកនោម​ផ្អែម។

    ជំងឺខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល ​ទាក់ទង​នឹង​បញ្ហា​បម្រែបម្រួល​ជាតិ​ខ្លាញ់ (Dyslipidemia) ដែល​​បញ្ហានេះ ​គេ​សង្កេត​ឃើញ​កម្រិត​មិន​ធម្មតា​នៃ​សារធាតុ​កូលេស្តេរ៉ូល និង​សារធាតុ​ស្រដៀង​នេះ​នៅ​ក្នុង​ឈាម។ ជំងឺខ្លាញ់​រុំ​ថ្លើម ក៏ទាក់​ទង​នឹង​បញ្ហា​បែង​ចែក​ខ្លាញ់​ក្នុង​រាង​កាយ (Lipodystrophy) ដូច​គ្នា។ ជំងឺនេះ អាច​បង្ក​ឲ្យ​​មាន​បញ្ហា​ធំៗ​ជា​ច្រើន អាច​នឹង​ធ្វើឲ្យ​​ក្រិន​ថ្លើម ខ្សោយ​ថ្លើម និង​មហារីក​ថ្លើម (Hepatocellular Carcinoma)។

    – ជំងឺក្រិនថ្លើម៖ ជំងឺ​ក្រិន​ថ្លើម​ បណ្តាល​មក​ពី​ការ​ប៉ះ​ពាល់​រ៉ាំរ៉ៃ​លើ​ថ្លើម​ ដោយ​សារ​ការ​ប្រើ​ប្រាស់​អាល់​កុល​ ឬ​ជំងឺ​រលាក​ថ្លើម។ ជំងឺ​ក្រិនថ្លើម ​បន្សល់​ទុក​ស្នាម​នៅ​លើ​សាច់​ថ្លើម​ ដែលរារាំង​​​ការ​ធ្វើ​មេតា​បូលីសរបស់​ថ្លើម ដូច្នេះ​ជំងឺ​ក្រិន​ថ្លើម ​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូលដូច​គ្នា។

    – ថ្នាំពេទ្យ៖ ថ្នាំពេទ្យ​ ក៏អាច​ធ្វើ​ខូច​ថ្លើម​ធ្ងន់ធ្ងរដូច​គ្នា។ ដោយ​សារ​សរីរាង្គ​នេះ មាន​មុខ​ងារ​សំខាន់​ក្នុង​ការ​ធ្វើ​មេតាបូលីស​បំបែក​សារធាតុ​គីមី​ក្នុង​រាង​កាយ ដូច​នេះ​ការ​ខូច​ខាត​ថ្លើម​ដោយ​សារ​ថ្នាំ​ពេទ្យ ​ជារឿង​ចៀស​មិន​ផុត ហើយ​ថ្នាំ​ពេទ្យ​ទាំង​នោះ​ រួម​មានទាំង​​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ហា ​និង​មិន​ត្រូវ​ការ​វេជ្ជបញ្ជា។

    ៣- ផលប៉ះពាល់ដោយសារកម្រិតកូលេស្តេរ៉ូលខ្ពស់

    កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ (ខ្លាញ់​អាក្រក់ LDL) ធ្វើ​ឲ្យ​ខ្លាញ់​កក​នៅ​ក្នុង​សរសៃ​ឈាម​ ធ្វើ​ឲ្យ​ឈាម​ពិបាក​ហូរ​ឈាម​ទៅ​កាន់​បេះ​ដូង។ លើស​ពី​នេះ​ នៅ​ពេល​កម្រិតខ្លាញ់​អាក្រក់​ LDL ច្រើន​ជាង​កម្រិត​ខ្លាញ់ល្អ HDL រាងកាយ​មិន​អាច​ជម្រុះ​កំណក​ និង​កម្ទេច​ខ្លាញ់​ដែល​កក​បាន ​ធ្វើ​ឲ្យយើង​​ប្រឈម​នជំងឺ​បេះដូង​ ឬជំងឺ​ថប់​បារម្ភ

    អត្ថបទ​ពាក់ព័ន្ធ៖

    • កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?
    • ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B

    ៤- ដំណោះស្រាយ

    ការ​ផ្លាស់​ប្តូរ​ទម្លាប់រស់​នៅ​ និង​របប​អាហារ​សុខភាព អាច​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​មុខ​ងារ​ថ្លើម​ និង​កម្រិត​កូលេស្តេរ៉ូល។ ដំបូង យើង​​ត្រូវ​រក្សា​ទម្ងន់​ដែល​ល្អ​សម្រាប់​សុខ​ភាព តាម​ដាន​កម្រិត​ស្ករក្នុង​ឈាម និង​កំណត់ការ​ផឹក​ជាតិ​អាល់កុល។ ក្រៅ​ពី​នេះ​ទៀត រឿង​​សំខាន់​ ​ត្រូវហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ​និង​បរិភោគ​អាហារ​ណា​ល្អ​ចំពោះ​​សុខភាពយើង។

    ៥- ពេលណាគួរជួបគ្រូពេទ្យ?

    ដើម្បី​ប្រាកដ​ថា​ ថ្លើម​យើង​គ្មាន​បញ្ហា​អ្វី​មួយ ​ឬ​ប្រទះ​ឃើញ​រោគ​សញ្ញា​ដូច​ខាង​ក្រោយ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ខណៈ​រោគ​សញ្ញា​បញ្ហា​ថ្លើម​មាន​ដូច​ជា៖

    – ​ស្បែក និង​ភ្នែកឡើង​លឿង (Jaundice)

    – ​អស់​កម្លាំង

    – មិន​សូវ​ឃ្លាន

    – មានទឹក​ក្នុង​ស្រោម​ពោះ

    – ងាយ​ជាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Sao Solynet · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម