backup og meta

ក្រោយ​ព្យាបាល​មហារីក​​មាត់ស្បូន គួរធ្វើ​អី​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    ក្រោយ​ព្យាបាល​មហារីក​​មាត់ស្បូន គួរធ្វើ​អី​ខ្លះ?

    ស្រីៗ​មាន​រឿង​ពិបាក​មិន​​ចេះចប់ ពិសេស​បញ្ហា​សុខភាព ព្រោះ​រាងកាយមិន​រឹងមាំ​ដូច​​ប្រុសៗ​ទេ ត្រូវប្រយ័ត្ន​​សុខភាព​ឲ្យ​​ច្រើន។ សម្រាប់​ប្តី ឬកូនៗ ​បើ​អាច​គួរ​ជួយ​មើល​ និង​ណែ​នាំម៉ាក់ៗផង។ បើគ្នាយើង ឬម៉ាក់អ៊ំយើង ទើបព្យាបាល​មហារីក​មាត់​ស្បូន​ ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា និង​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ពិសេស​ត្រូវ​ដឹង​អ្វី​​គួរ​ធ្វើ​ និងមិនគួរ​ធ្វើ?

    ១- ក្រោយព្យាបាលមហារីកមាត់ស្បូន

    បើក​ចិត្ត​រៀន​រស់​ដោយ​សប្បាយ​រីក​រាយ។ ត្រូវ​ដឹង​ថា ស្រីៗ​ជា​ច្រើន​កើត​មហារីក ​មិន​អាច​ព្យាបាល​ជា​ដាច់​ទេ ​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី ​កាំរស្មី ឬ​វិធី​ផ្សេងៗ។ រស់​នៅ​ជាមួយ​មហារីក​ ពិតជា​ពិបាក​ខ្លាំង អ៊ីចឹង​ចាំបា​ច់​ទៅ​ពិ​គ្រោះ​ជាមួយ​ពេទ្យ។

    ២- តាមដានឲ្យជាប់លាប់

    ក្រោយ​ព្យា​បាល​ចប់ គួរ​សួរ​ពេទ្យ​ពី​របៀប​តាម​ដាន និង​ថែទាំ។ ចាំ​បាច់​ត្រូវ​ណាត់​ជួប​ពេទ្យ​ ព្រោះ​វាជា​ឱកាស​សួរ​នាំ ពិនិត្យ តាមដាន​សុខភាព​ ក៏​ដូច​ជា​ពិនិត្យ​អាង​ត្រគាក​ឲ្យ​បាន​ទៀង​ទាត់។ ពេទ្យ​ភាគ​ច្រើន​តែង​ឲ្យ​គ្នា​យើង ឬម៉ាក់អ៊ំ ធ្វើ​តេស្ត Pap ក្រោយ​ព្យាបាល​ឲ្យ​បាន​ទៀងទាត់ ទោះ​ជាសះ​ក៏​ដោយ (ច្រឹប​សាច់​ទៅ​វិភាគ កាត់​ស្បូន កាត់​មាត់​ស្បូន ឬ​ប្រើ​កាំរស្មី)។

    ពេទ្យ​ធ្វើ Pap Test យក​កោសិកា​មាត់​ស្បូន តែ​បើ​គ្មាន​មាត់​ស្បូន ពេទ្យ​នឹង​ច្រឹប​យក​សាច់​ពី​ផ្នែក​​​ខាង​លើ​ទ្វារមាស​មក​ពិនិត្យ​វិញ។ តេស្ដ Pap ប្រើ​កាំរស្មី ឬ​រូបភាព​វេជ្ជសាស្រ្ត​ផ្សេងៗ ​អាច​បញ្ជាក់​ពី​រោគ​សញ្ញា​មហារីក និង​ប្រសិទ្ធភាព​យូរ​អង្វែង​ក្រោយ​ព្យាបាល។

    ព្យាបាល​មហារីក​ទាំង​អស់​តែង​មាន​ប្រតិកម្ម​មិន​ល្អ អាច​បាត់​ទៅ​វិញ​លឿន​ក្នុង ២-៣ សប្តាហ៍ ឬ​ដល់​រាប់​ខែ រាប់​ឆ្នាំ។ ត្រូ​វប្រាប់​រាល់​បញ្ហា និង​រោគសញ្ញា​ទៅ​ពេទ្យ ឬ​សួរ​នាំ​ពី​អ្វី​យើង​កំពុង​បារម្ភ។

    រាល់​ការ​ធ្វើតេស្ត​ជា​តម្រុយ​សម្រាប់​ពេទ្យ ដឹង​ពី​រោគ​សញ្ញា​ករណី​មហារីក​កកើត​វិញ។ ស្រីៗ​ធ្លាប់​មាន​មហារីក​មាត់​ស្បូន​ ប្រឈម​មុខ​ខ្ពស់ កើត​មហារីក​ទ្វារមាស ឬ​មហារីក​បង្ក​ដោយ​មេរោគ HPV។ ករណី​កម្រ អាច​មាន​មហារីក​បង្ក​មក​ពី​ការ​ព្យាបាល​តែ​ម្តង។

    ៣- ជួបពេទ្យផ្សេងទៀត

    ក្រោយ​ដឹង​ថា​មាន​មហារីក ឬ​បាន​ព្យាបាល​ហើយ អ្វី​ត្រូវ​ធ្វើ​ គឺ​ជួប​ពេទ្យ​ថ្មី ​ដែល​មិន​ធ្លាប់​ដឹង​ពី​ប្រវិត្ត​ជំងឺ​យើង។ យើង​អាច​ប្រាប់​ពេទ្យ​ឲ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ និង​ការ​ព្យាបាល​លម្អិត ហើយ​ឯកសារ​ព័ត៌មាន​ចាំបាច់​ត្រូវ​យក​ទៅ​ជាមួយ​ផង ​ពេល​ទៅ​ជួប​ពេទ្យ​ដូចជា៖

    – របាយការណ៍​ដំណើរ​ការ​វះកាត់

    – របាយការណ៍​ជំងឺ​ទាក់ទង​ការ​ច្រឹប​សាច់ ឬ​ការ​វះកាត់

    – របាយការណ៍​សង្ខេប​ដោយ​វេជ្ជបណ្ឌិត ​មុន​អនុញ្ញាត​ចេញ​ពី​ពេទ្យ

    – បញ្ជី​ថ្នាំ កម្រិត​ថ្នាំ និង​ពេល​វេលា​ញុំាថ្នាំ ​ពេល​​ព្យាបាល​ដោយ​ប្រើ​គីមី

    – រូបភាព​កាំរស្មី និង​រូបភាព​វេជ្ជសាស្រ្ដ​ផ្សេងៗ​ទៀត (អាច​ទុក​នៅ​ក្នុង DVD)។

    បើ​ធ្លាប់​មាន​មហារីក យើង​នឹង​បារម្ភ​ថាអាច​រើ​ឡើង​វិញ​ អ៊ីចឹង​គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញសុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម