backup og meta

សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត

    មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​កាយ គឺ​ជា​សុបិន្ដ​អាក្រក់​មួយ​ក្នុង​ជីវិត ពិសេស​បើ​មាន​មហារីក​តែ​ម្តង យ៉ាង​ណា​ជំងឺ​នៅ​តែ​អាច​ព្យាបាល​បង្ក​កុំ​ឲ្យ​រាល​ដាល​បាន។ សម្រាប់​ស្រីៗ មហារីក​ឧស្សាហ៍​កើត​មាន​បំផុត គឺ​មហារីក ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ថា ក្រោយ​ការ​ព្យាបាល​មហារីក​ដោះ បំណង​ប្រាថ្នា​ស្រីៗ​គ្រប់​រូប​ចង់​បាន​បំផុត គឺ​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​ដែល​គ្នា​យើង​កំពុង​ខ្លាច ពពោះ​អាច​ធ្វើ​ឲ្យ​មាន​មហារីក​រើ​ឡើង​វិញ​ដែរ​អត់? “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​ចម្ងល់​ទាំង​ប៉ុន្មាន​គ្នា​យើង​ចង់​ដឹង​បំផុត។

    ១- ព្យាបាល​ដោយ​សារធាតុ​គីមី​អាច​មាន​កូន​បាន​អត់?

    គ្នា​យើង​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ភាគ​ច្រើន មាន​ការ​ខូច​ខាត​ទៅ​លើ​ក្រពេញ​អូវែ ដោយសារ​តែ​ជាតិ​​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​ប្រឈម​អត់​កូន។ ទោះ​បី​ជា ស្រីៗ​មួយចំនួន នៅ​តែ​​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ក្រោយ​ព្យាបាល​មហារីក​ដោះ​ដោយ​គីមី ប៉ុន្តែ​ចាំ​បាច់​បំផុត គួរតែ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ព្យាបាល។

    ២- មហារីក​អាច​កើត​ឡើង​វិញ​ទេ?

    តាម​ការ​សិក្សា​បញ្ជាក់ ករណី ​មហារីក ​រើ​ឡើង​វិញ គ្មាន​ជាប់​ទាក់​ទង​រឿង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ គេ​បាន​រក​ឃើញ​ថា បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ អាច​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​មហារីក​ដោះ​ម្តង​ទៀត​បាន។

    ៣- ក្រោយ​ព្យាបាល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​កូន?

    ពេទ្យ​បាន​ណែនាំ​ស្រីៗ​កើត​ មហារីក និង​ព្យាបាល​បាន​ជោគជ័យ គួរ​តែ​ចាំ​យ៉ាង​តិច ២ឆ្នាំ ចាំ​យក​កូន ព្រោះ​រយៈពេល ២ឆ្នាំ គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​មាន​មហារីក​កើត​ឡើង​វិញ ឬអត់។ ប៉ុន្តែ​រឿង​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ដែរ ព្រោះ​ពេល​ខ្លះ​អាច​លើស​ពី ២​ឆ្នាំ ដោយសារ​តែ​កត្តា​អាយុ​ ប្រភេទ​មហារីក និង​ចំនួន​កូន​ចង់​បាន​តែ​ម្តង។

    ៤- ធ្លាប់​កើត​មហារីក​ដោះ​អាច​ប៉ះ​ពាល់​កូន​អត់?

    គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា ជំងឺ​មហារីក​ដោះ​អាច​ប៉ះពាល់​ដល់​កូន​យើង​ទេ។

    មហារីកដោះ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

  • ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង
  • កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ
  • ៥- មាន​ផ្ទៃ​ពោះ​អំឡុង​ពេល​កំពុង​ព្យាបាល​ប៉ះពាល់​កូន​អត់?

    ថ្នាំ​យើង​ប្រើ​ប្រាស់​អំឡុង​ពេល​ព្យាបាល អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​គភ៌​បាន រីឯ​ករណី​ឈប់​ព្យាបាល​ភ្លាមៗ អាច​ធ្វើ​ឲ្យ​យើង ប្រឈម​ខ្ពស់​កើតមហារីក​ម្តង​ទៀត។ ដូចនេះ គួរ​តែ​ចាំ​ពេល​ព្យាបាល​ចប់​សព្វ​គ្រប់ ចាំ​យក​កូន។

    ៦- ក្រោយ​ការ​ព្យាបាល​មហារីក​អាច​បំបៅ​ដោះ​កូន​បាន​អត់?

    អំឡុង​ពេល​ព្យាបាល ​មហារីក ស្រី​មាន​ការ​ពិបាក​ក្នុង​ការ​បំបៅ​ដោះ​កូន ចំពោះ​ដោះ​ដែល​មាន​ជំងឺ។ ទោះ​ស្រីៗ​មួយ​ចំនួន​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។

    ៧- ពិភាក្សា​ជាមួយ​គ្រូពេទ្យ

    បើ​គ្នា​យើង​កំពុង​តែ​មាន​ ឬ​ធ្លាប់​មាន​មហារីក​ដោះ​ ហើយ​ចង់​បាន​កូន គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ព្យាបាល​បែប​ណា​មិន​សូវ​ប៉ះពាល់​ដល់​ការ​មាន​កូន ឬ​ការ​រើ​ឡើង​វិញ​របស់​មហារីក។ ពិភាក្សា​បែប​នេះ គឺ​អាច​ជួយ​បាន​ច្រើន ហើយ​ស្រី​មាន​ជំងឺ​មហារីក​ដោះ ក៏​នៅ​តែ​អាច​មាន​កូន​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម