backup og meta

បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

    គ្នា​យើងប្រហែល​ជា​ឆ្ងល់​ហើយ​ពេល​ឃើញ​អត្ថបទ​នេះ ព្រោះ​ជាធម្មតា “Hello គ្រូពេទ្យ” ​ណែនាំ​គ្នា​យើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែ​បែរ​ជា​ពេល​ឲ្យ​ប្រយ័ត្ន​ទៅ​វិញ? មូលហេតុ គឺដោយ​សារ ខ្លាច​គ្នា​យើង​មាន​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​នុះឯង បាន​ជាប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​បែបនេះ។ ចង់​ដឹង​ច្បាស់​អ្វី​ជា​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ អាន​លេងៗ​សិនទៅ។

    ១- និយមន័យ

    ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុង​ពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។

    ២- រោគសញ្ញាជំងឺ​ហឺត​ពេល​ហាត់​ប្រាណ

    វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖

    – ហត់

    – ក្អក

    – ចុកណែនទ្រូង ឬឈឺទ្រូង

    – អស់កម្លាំង ឬខ្សោយកម្លាំង

    – ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច

    បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។

    ៣- មូលហេតុបង្ក

    ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។

    លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ បង្កឲ្យមានរោគសញ្ញាជំងឺហឺត។

    អ្វីដែលធ្វើឲ្យមានហានិភ័យខ្ពស់ប្រឈមជំងឺហឺតពេលហាត់ប្រាណ មានផ្សែងពុល លម្អងផ្កា និងសារធាតុគីមីផ្សេងៗ។ ការឆ្លងរោគលើប្រព័ន្ធដង្ហើម ជំងឺសួត អាចកើតមានលើការលេងកីឡា ដូចជា ទាត់បាល់ និងរត់ប្រណាំង។

    ជំងឺហឺតពេលហាត់ប្រាណ Hello គ្រូពេទ្

    អត្ថបទ​ពាក់ព័ន្ធ៖

    • ថ្ងៃ​នេះ​មក​លម្អិត​ពី “ហឺត” កុំ​ឲ្យ​ឆ្ងល់​ទៀត
    • ម៉ាក់ប៉ា​ប្រយ័ត្នឲ្យ​មែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត

    ៤- វិធីព្យាបាលជំងឺ​ហឺត​ពេល​ហាត់​ប្រាណ

    វិធី​ព្យាបាលដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងអាការៈមានដូច​ជា៖

    – លេបថ្នាំ មុនហាត់ប្រាណ ជួយកាត់បន្ថយ និងបង្ការរោគសញ្ញាជំងឺហឺតពេលហាត់។ ប្រឹក្សាជាមួយពេទ្យឲ្យច្បាស់ពីកម្រិតលេបថ្នាំ ចន្លោះពេលលេប និងការហាត់ប្រាណ។

    – ថ្នាំប្រើរយៈពេលយូរ ត្រូវលេបប្រចាំថ្ងៃ ដើម្បីគ្រប់គ្រងរោគសញ្ញាជំងឺ ដូចជា ប្រើថ្នាំបាញ់ច្រមុះ Corticosteroids និងប្រើរួមគ្នាជាមួយថ្នាំលេប Leukotriene។

    ៥- ប្រយ័ត្នហឺតធ្វើទុក្ខពេលហាត់ប្រាណ

    ហាត់ប្រាណទៀងទាត់ ធ្វើឲ្យសុខភាពយើងកាន់តែប្រសើរឡើង ទោះបីជាមានជំងឺហឺតពេលហាត់ប្រាណក៏ដោយ ហើយវីធីសាស្ត្រល្អៗខាងក្រោមអាចជួយយើងបាន៖

    – សម្រាកមួយៗ ក្រោយហាត់ប្រាណ

    – កម្ដៅសាច់ដុំយឺតៗ ១០ នាទីមុនហាត់

    – ហាមហាត់ទៀត បើមិនស្រួលខ្លួន

    – ដាក់ថ្នាំបាញ់ច្រមុះជាប់ខ្លួន

    – ចៀសវាងហាត់ប្រាណកន្លែងមានខ្យល់កខ្វក់

    – លេបថ្នាំតាមវេជ្ជបញ្ជា

    – ព្យាយាមដកដង្ហើមតាមច្រមុះ បើយើងហាត់ប្រាណនៅកន្លែងមានខ្យល់ត្រជាក់ ឬស្ងួត។

    ជ្រើសរើសហាត់ប្រាណដែលសមស្របសម្រាប់យើងគឺ ហែលទឹក និងចៀសវាងកីឡាទាត់បាល់ ឬរត់ប្រណាំង។ បើមានសំណួរ ឬចម្ងល់អាចទៅពិគ្រោះជាមួយពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម