backup og meta

កើត​ហឺត ឆាប់​ដង្ហក់ គួរ​​ហាត់​ប្រាណ​របៀបម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    កើត​ហឺត ឆាប់​ដង្ហក់ គួរ​​ហាត់​ប្រាណ​របៀបម៉េច?

    ហត់ អស់​កម្លាំង​កំហែង ហាត់​ប្រាណ​តិចតួច ដង្ហក់​ចង់​ដាច់​ខ្យល់ ពិសេស​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ភ្លាម​ធ្វើ​ទុក្ខ​ភ្លាម ពិត​ជា​ពិបាក​ណាស់​មិន​អ៊ីចឹង! អារម្មណ៍​នេះ​មាន​តែ​គ្នា​យើង​ធ្លាប់​កើត​ជំងឺ​ហឺត ទេ​ទើប​យល់​ច្បាស់។ យ៉ាងណា គ្នា​យើង​ចង់​បាន​សុខភាព​ល្អ ចង់​ហាត់​ប្រាណ​គ្មាន​ផល​រំខាន​ដោយ​ជំងឺ​ហឺត នៅ​តែ​អាច​ហាត់​បាន គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់ “Hello គ្រូពេទ្យ” ក្នុង​អត្ថបទ​នេះ។

    កាល​ពីឆ្នាំ ១៦៩៨ លោក John-Floyer កវី​និពន្ធ និង​ជា​អ្នក​ចិត្តសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស រក​ឃើញ​ថា អារម្មណ៍​ស្ត្រេស ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​ការ​ហាត់​ប្រាណ​ ក៏​ជា​ហេតុ​បង្ក​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ពេល​ហាត់​ប្រាណ។ បើ​ចង់​ហាត់​ប្រាណ មិន​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​វិញ ត្រូវ​ដឹងពី​កត្តា​បង្ក​ និង​វិធី​ដោះ​សា្រយ​ដូច​ជា៖

    ១- កត្តាបង្កឲ្យជំងឺហឺតរើឡើងពេលហាត់ប្រាណ

    មាន​កត្តា​ជា​ច្រើន ប៉ះពាល់​ដល់​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដំបូង​ បើ​អារម្មណ៍​ស្រេ្តស​កាន់​តែ​ធ្ងន់ធ្ងរ​ កាន់​តែ​បង្ក​ឲ្យ​រើ​ឡើង​ខ្ពស់​ដូច​គ្នា។

    – វិធី​គ្រប់​គ្រង​ជំងឺ​ហឺត៖ ពេល​ណា​យើង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ល្អ​ យើង​អាច​ទទួល​ផល​ផ្ទុយ​មក​វិញ ដូច​ជា ករណី​រើ​ឡើង​របស់​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​កាន់​តែ​ខ្ពស់។

    – លក្ខខណ្ឌ​ជុំវិញ៖ ជំងឺ​ហឺត​រើ​ឡើង​អំឡុង​ពេល​ហាត់​ប្រាណ​ ដោយ​សារ​តែ​ខ្យល់​ត្រជាក់​ សំណើម ខ្យល់​ទាប​ ខ្យល់​កខ្វក់ ​ធូលី​ដី ​ផ្សែង ​ថ្នាំ​ជក់ ​ផ្សែង​ឡាន​ និង​ឧស្ម័នពុល (ស្ពាន់ធ័រ​ឌីអុកស៊ីត ​អាសូត​ឌីអុកស៊ីត ​អូហ្សូន)។

    – អារម្មណ៍​តានតឹង៖ បើយើង​នៅ​តែ​បន្ត​គិត​ច្រើន ​ឬ​ហាត់​ប្រាណ​ដោយ​មិន​សម្រាក​សោះ ​ជំងឺ​ហឺត​បង្ក​ពេល​ហាត់​ប្រាណ​នឹង​កើត​ឡើង ពិសេស​ការ​ហាត់​ប្រាណ ដូចជា រាំ ​រត់​ប្រណាំង​ ជិះ​កង់ ជាដើម។

    – អាំងតង់ស៊ីតេ​ខ្សោយ៖ ជា​ញឹក​ញាប់ ក្នុង​ករណី​ហាត់​កីឡា​ខ្លាំង​ក្លា​ ធ្វើ​ឲ្យ​មាន​ការ​រើ​ឡើង​នៃ​ជំងឺ​ហឺត​កាន់​តែ​ខ្ពស់។

    – កំណត់​ពេល​វេលា​ក្នុង​ពេល​ហាត់​ប្រាណ​មិន​ត្រឹមត្រូវ។

    ២- វិធីបង្ការ

    ចៀស​វាង​ការ​ហាត់​ប្រាណ​ហួស​កម្លាំង​ ពេល​ប្រទះ​ឃើញ​រោគ​សញ្ញា​ជំងឺ​ហឺត ត្រូវ​ចាត់​វិធាន​បង្ការ​ភ្លាមៗ​ដូច​ជា៖

    – ប្រើ​ប្រាស់​ថ្នាំ៖ ព្យាបាល​ភ្លាមៗ​ប្រើ​ថ្នាំ​ពី ១០-២០ នាទី​មុន​ហាត់​ប្រាណ។

    – ព្យាបាល​ជំងឺ​ហឺត​រ៉ាំរ៉ៃ៖ ប្រើ​ក្រុម​ថ្នាំ​ព្យាបាល​ហឺត ​Corticosteroids ដូច​ជា​ថ្នាំ Beclomeththone ថ្នាំ Budesonide និង Fluticasone ជាដើម។ យ៉ា​ងណា ការ​ប្រើប្រាស់​ថ្នាំ​ទាំងនេះ ចាំ​បាច់​ត្រូវ​មាន​ការ​ណែនាំ​ដោយ​វេជ្ជ​បណ្ឌិត ដើម្បី​ព្យបាលឲ្យ​ប្រសិទ្ធភាព។

    – កម្ដៅ​សាច់ដុំ៖ ចាប់​ផ្ដើម​ដោយ​ដើរ​យឺតៗ បន្ទាប់​មក​រត់​រយៈ​ពេល​ខ្លី ប្រហែល​ ៣០​វិនាទី​ បន្ទាប់​ទៀត​សម្រាក​ ៦០​វិនាទី ចាំ​ធ្វើ​ម្តង​ទៀត​ ធ្វើ​បែប​នេះ ២-៣ ដង ជាមួយ​ការ​កម្ដៅ​សាច់ដុំ ជា​មធ្យម​ពី ​៥-១០​នាទី ​ប៉ុន្តែ​សម្រាប់​ម៉ាក់ប៉ា អ៊ំៗ តែង​ត្រូវ​ការ​ពេល​យូរ​ជាង​នេះ។ ដោយសារ​អាំងតង់ស៊ីតេ​ ខ្សោយ​គួរ​តែ​ចាប់​ផ្តើម​ពី​អាំងតង់ស៊ីតេ​ទាប​ ហើយ​បង្កើន​បន្តិច​ម្តងៗ។

    – ចៀសវាង​បរិស្ថាន​មិន​ល្អ៖ មិន​ត្រូវ​ហាត់​ប្រាណ​កន្លែង​ណា​មាន​ខ្យល់​កខ្វក់ ​ធូលី​ដី​ច្រើន ​លំអង​ផ្កា ​ស្មៅ​ ឬ​អាកាស​ធាតុ​ត្រជាក់ និង​ស្ងួត។

    – កន្លែង​ត្រជាក់៖ ចៀស​វាង​ហាត់​ប្រាណ​ខ្លាំងៗ​ភ្លាមៗ​ ព្រោះ​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន ​គួរ​តែ​អង្គុយ​ចុះ​សម្រាក ១០​នាទី ឬ​យូរ​ជាង​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម