backup og meta

ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 18, 2021

    ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

    ចេះ​តែចុកទ្រូង ក្អក ឬ​កណ្ដាស់​មិនឈប់​ ដល់​ទៅ​ជួប​ពេទ្យ​ ទើប​ដឹង​ថា​កើត​ហឺត​។ ចុះ​មាន​ដឹង​អត់ ហឺត​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ បង្ក​មក​ពី​មូលហេតុ​អ្វី​ខ្លះ? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖

    ១- មូលហេតុបង្កឲ្យកើតជំងឺហឺត

    មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត៖

    – ការ​កន្ត្រាក់​របស់​ទង​សួត បណ្ដាល​ឲ្យ​ខ្យល់​មិន​អាច​ចូល​ក្នុង​សួត​បាន

    – ស្រទាប់​ខាង​ក្នុង​ទង​សួត ឡើង​ហើម ​និង​បញ្ចេញ​ជាតិ​រំអិល​បណ្ដាល​ឲ្យ​ទង​សួត​ស្ទះ។

    ប្រតិកម្ម​អាលែកហ្ស៊ី ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​ផ្សេង​ទៀត។ ប្រតិកម្ម​នេះ​ធ្វើ​ឲ្យយើង​មាន​បញ្ហា ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ក្អក រ៉ាំរ៉ៃ និង​កណ្ដាស់។ អ្នក​មាន​ជំងឺ​អាលែកហ្ស៊ីច្រមុះ​ប្រហែល ២០-២៥ ភាគរយ មាន​ជំងឺ​ហឺត ខណៈ​អ្នកកើត​​ហឺត​ប្រហែល ២០-៨០ ភាគរយ បណ្ដាល​មក​ពី​អាលែកហ្ស៊ី​ច្រមុះ នាំ​ឲ្យ​គេ​ជឿ​ថា​បញ្ហា​ពីរ​នេះមានទំនាក់​ទំនង​គ្នា។ ប៉ុន្តែ​ ​ហឺត មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​អាលែកហ្ស៊ីតែ​មួយ​មុខ​ទេ មាន​បញ្ហា​មូលហេតុ​សំខាន់​មួយ​ទៀត ​គឺការ​បំពុល​បរិយាកាស។

    ២- រោគសញ្ញាជំងឺហឺត និងអាលែកហ្ស៊ី

    ទាំង​អាលែកហ្ស៊ី និង​ហឺត សុទ្ធ​តែ​បណ្ដាល​ឲ្យ​មាន​រោគសញ្ញាផ្លូវ​ដង្ហើម ​ដូចជា ក្អក ​ឬ​តឹង​ច្រមុះ ​ហៀរ​សំបោរ។ ប៉ុន្តែ​ជំងឺ​នីមួយៗ មាន​រោគ​សញ្ញាច្បាស់លាស់។

    អាលែកហ្ស៊ី​អាច​ធ្វើ​ឲ្យ​មាន៖

    – ហូរ​ទឹកភ្នែក និង​រមាស់​ភ្នែក

    – កណ្ដាស់ ហៀរ​សំបោរ

    – រមាស់​បំពង់ ក កន្ទាល​ត្រអាក។

    ចំណែក ហឺត វិញ​មិន​បណ្ដាល​ឲ្យមាន​បញ្ហា​ទាំង​នេះ​ទេ ខណៈ​រោគសញ្ញា​មាន​ផ្សេង​ដូចជា៖

    – តឹង​ថប់​ក្នុង​ទ្រូង

    – កណ្ដាស់

    – ពិបាក​ដកដង្ហើម ក្អក​ពេល​យប់ ឬ​ពេល​ព្រឹក​ព្រលឹម។

    ជំងឺហឺត

    ៣- រោគសញ្ញាផ្សេង

    អាលែកហ្ស៊ី អាច​កើត​គ្រប់​កន្លែងលើ​រាង​កាយ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​នៅ​តាម​កន្លែង​ទាំង​នោះ​តែម្តង​ដូច​ជា៖

    – ឡើងកន្ទួល​រមាស់

    – ឡើងកន្ទាល​ត្រអាក

    – ពិបាក លេប​អាហារ

    – ឡើង​ក្រហម​លើ​ស្បែក។

    អាលែកហ្ស៊ី អាច​កើត​ឡើង​ម្តងពីរ​កន្លែង​ក្នុង​ពេល​តែ​មួយ ហើយ​អាការៈ​ប្រែប្រួល​ទៅ​តាម​សុខ​ភាព​មនុស្ស​ម្នាក់ៗ។ ឧ. បេប៊ី​ពេល​មានអាលែកហ្ស៊ី អាច​កើត​ទៅ​ជា​ជំងឺត្រអក (Eczema)។ ជំងឺ​ត្រអក​ធ្វើ​ឲ្យ​កូន​តូច​ពិបាក​លូតលាស់ ហើយ​ក៏​ពិបាក​ក្នុង​ចិញ្ចឹមបីបាច់​ទៀង​ផង។ មាន​អ្នក​ខ្លះ​ទៀត អាច​មាន​បញ្ហា​ឈឺ​កញ្ចឹង​ក ក្អក​ស្ងួត និង​ឈឺ​ពោះ ​ជាដើម។

    ៤- វិធីព្យាបាលហឺត និងអាលែកហ្ស៊ី

    រោគ​សញ្ញា​គឺ ដោយសារ​យើង​ទៅ​ប៉ះ​ហ្នឹង​របស់​ដែល​បង្ក​ឲ្យ​អាលែកហ្ស៊ី។ ការ​ប៉ះ​ពាល់​នេះ ធ្វើ​ឲ្យ​ខ្លួន​យើង​បញ្ចេញ​សារធាតុ​គីមី ទៅ​ទប់ទល់ ទើប​បណ្ដាល​ឲ្យ​ឈឺ។ ​វិធី​បង្ក​ បូក​រួម​នឹង​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​បំផុត គួរ​ចៀសវាង​របស់​ណា​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ បូករួម​ទាំង​ការ​ផ្លាស់ប្ដូរ ឬ​ប្រែប្រួល​អាកាស​ធាតុ​ជដើម។

    ឧទាហរណ៍ បើ​យើង​មាន​ប្រតិកម្ម​ជាមួយ​រោមឆ្កែ ឬ​ឆ្មា គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​ចិញ្ចឹម​ទាំង​នេះ។ បើ​មាន​ប្រតិកម្ម ជាមួយ​ធូលី គួរ​សម្អាត​ផ្ទះ​ឲ្យ​ស្អាត ឬ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ហុយ។ បើ​មាន​ប្រតិកម្ម ជា​មួយ​វត្ថុ​មិន​អាច​ចៀស​បាន ត្រូវ​ប្រើ​ថ្នាំ ប្រឆាំង​អាលែកហ្ស៊ី ឬ​ដាក់​ថ្នាំ​តាម​ខ្លួន​ជា​ប្រចាំ។

    – អាលែកហ្ស៊ី ច្រមុះ​អាច​ប្រើ​ពពួក​ថ្នាំ Antihistamine ឬ​ ថ្នាំ Decongestant (យើង​អាច​ប្រើ​តែ​មួយ​មុខ ឬ​ប្រើ​ទាំង​ពីរ​ចូល​គ្នា អាស្រ័យ​លើ​អាការៈ)។

    – មាន​ថ្នាំ Antihistamine ប្រភេទ​ទី ១ មួយ​ចំនួន ដូចជា Diphehydramine (Benadryl) អាច​ផ្ដល់​ផល​រំខាន​មួយចំនួន រួមមាន ងងុយ​គេង នាំឲ្យ​ពិបាក​ធ្វើ​ការ ឬ​មិន​អាច​បើកបរ​បាន។

    – ថ្នាំ Antihistamine ប្រភេទ​ទី ២ ដូចជា Loratadine ( Claritin), Fexofenadine Hydrochloride (Allegra) មិន​ធ្វើ​ឲ្យ​យើង​ងងុយ​គេង​ទេ​ក្រោយ​ញ៉ាំ។ លើស​នេះ​ទៀត គ្រូពេទ្យ​អាច​ឲ្យ​អ្នក​ជំងឺ​ប្រើ ថ្នាំ​ស្តេរ៉យ សម្រាប់​បាញ់​ចូល​ច្រមុះ។ យ៉ាង​ណា​ក្តី ថ្នាំ Antihistamineឬថ្នាំ Decongestant ទាំងអស់​អាច​ត្រឹម​ជួយ​បន្ថយ​រោគសញ្ញា​ប៉ុណ្ណោះ មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​ពី​ជំងឺ​ឡើយ។ ដើម្បី​ព្យាបាល យើង​អាច​ប្រើ​ថ្នាំ Immunotherapy ឬ​ចាក់​ថ្នាំ អាលែកហ្ស៊ី។

    គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ ហើយ​ត្រូវ​ចៀស​វាង​វត្ថុ​ទាំងឡាយ​ណា ធ្វើឲ្យ​យើង​​អាលែកហ្ស៊ី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Mar 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម