អ្វីជាបញ្ហាស៊ាំថ្នាំ? ភាពស៊ាំនៃថ្នាំ តែងតែកើតមានពេលព្យាបាលជំងឺមហារីកសុដន់។ ពេលដែលមានបញ្ហានេះកើតឡើង គ្រូពេទ្យនឹងរកវិធីផ្សេងៗ ដើម្បីបន្តការព្យាបាលមហារីក។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គួរធ្វើម៉េច?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អ្វីជាបញ្ហាស៊ាំថ្នាំ? ភាពស៊ាំនៃថ្នាំ តែងតែកើតមានពេលព្យាបាលជំងឺមហារីកសុដន់។ ពេលដែលមានបញ្ហានេះកើតឡើង គ្រូពេទ្យនឹងរកវិធីផ្សេងៗ ដើម្បីបន្តការព្យាបាលមហារីក។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គួរធ្វើម៉េច?
រាល់ការព្យាបាលមហារីកទាំងអស់ តែងមានបញ្ហាដោយសារតែជំងឹអាចស៊ាំនិងប្រភេទថ្នាំ ដែលគ្រូពេទ្យធ្វើការព្យាបាល។ បើមានភាពស៊ាំ ថ្នាំពេលកំពុងព្យាបាលមហារីក មានន័យថាថ្នាំ គ្រូពេទ្យប្រើលែងមានសកម្មភាពលើកោសិកាមហារីក ធ្វើឲ្យកោសិកាមហារីកនៅតែអាចរីកលូតលាស់។ លើសពីនេះភាពស៊ាំថ្នាំ ក៏ងាយធ្វើឲ្យមហារីកលាប់ឡើងវិញផងដែរ។
បញ្ហានេះ អាចកើតមាន ដោយសារថ្នាំអសកម្ម កោសិកាគោលដៅមានការប្រែប្រួលខូច DNA ឬកោសិកាស្លាប់់។ គ្រូពេទ្យនឹងតាមដានការព្យាបាលជានិច្ច ដើម្បីឲ្យដឹងថាការព្យាបាលមានប្រសិទ្ធភាព ឬអត់។
តាមការស្រាវជ្រាវរកឃើញថា ការប្រើថ្នាំលាយគ្នា អាចពន្យាភាពស៊ាំនៃថ្នាំ។ គ្រូពេទ្យ ប្រើថ្នាំផ្សេងដើម្បីទប់ស្កាត់ភាពស៊ាំនេះ ហើយបន្តការព្យាបាលតាមក្រោយវិញ ឬគ្រូពេទ្យអាចប្រើថ្នាំផ្សេងៗគ្នា ប៉ុន្តែមានមុខងារតែមួយដើម្បីកាត់បន្ថយបញ្ហានេះ។ ការព្យាបាលដោយប្រើវិធីផ្សេងៗគ្នា មានប្រសិទ្ធភាពជាងព្យាបាលដោយវិធីតែមួយមុខ។
ទោះជាយ៉ាងណា គេត្រូវធ្វើការសិក្សាបន្ថែមទៀត ដើម្បីរកវិធីដ៏ល្អ ប្រឆាំងភាពស៊ាំថ្នាំលើជំងឺមហារីកសុដន់។
– ទៅពិនិត្យឲ្យបានទៀងទាត់
- បើមានចម្ងល់ត្រូវសាកសួរពេទ្យភ្លាម
– ភាពស៊ាំថ្នាំ អាចកើតមានចំពោះអ្នកជំងឺគ្រប់រូប ប៉ុន្តែកុំភ័យគ្រូពេទ្យនៅមានវិធីជួយបាន។ អ្វីយើងត្រូវធ្វើគឺ គប្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួនជាការស្រេច។
ភាពស៊ាំនៃថ្នាំ ជាបញ្ហាធ្ងន់ធ្ងរមួយ នាំឲ្យអ្នកស្រាវជ្រាវកំពុងរកដំណោះស្រាយយ៉ាងស្វិតស្វាញ ព្រោះថាបើថ្នាំដែលកំពុងប្រើប្រាស់មិនអាចព្យាបាលជំងឺបាន មនុស្សជាច្រើននាក់នឹងត្រូវបាត់បង់ជីវិត។
អាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕