​ព្យាបាល​មហារីកសុដន់ ស្រាប់​តែ​លែង​ឃ្លានអី គួរធ្វើម៉េចទៅ​?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

គ្នា​យើង​ដឹង​អត់? ក្រោយ​ការ​ព្យាបាល​មហារីក អាច​ជះឥទ្ធិពល ដល់​ការ​ឃ្លាន ឬ​ការ​ញ៉ាំ​បាន។ អ្វី​ធ្វើ​ឲ្យ​មាន​​បម្រែ​បម្រួល​ការ​ញ៉ាំ​ពេល​ព្យាបាល​ជំងឺ​មហារីក?​ ការ​ផ្លាស់​ប្តូរ​នេះ​មិន​ទូទៅ​ទាំងអស់​ទេ ការ​ដែល​ញ៉ាំ មិន​ចូល ឬ​ពិបាក​ញ៉ាំ ​​ដោយ​សារ​តែ​ដូរ​រសជាតិ​ និង​ក្លិន​នៃ​ម្ហូប ឬ ដោយ​សារ​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា៖

– នឿយ​ហត់​ក្រោយពីការ​វះកាត់​
– ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​
– ព្យាបាល​ដោយ​អ័រម៉ូន​
– ការ​ព្យាបាល​ដោយ​សាធាតុ​គីមី​ ក៏​អាច​ដូរ​ការ​ញ៉ាំអ្នក​ជំងឺ​បាន​ដែរ​ ផ្អែកលើ ​របៀប​នៃ​ការ​ញ៉ាំ​ថ្នាំ​នោះ​ និង​ប្រភេទ​ថ្នាំ​ ដូចជា ​​ពពួក ​Adriamycin, ​Cytoxan, ​Doxil ​ឬ​ Methotrexate។ ​​

១-​ គួរ​ធ្វើម៉េច?​

កុំ​បណ្តោយ​ឲ្យ​ការ​ញ៉ាំ​មិន​ចូល​ធ្វើ​ឲ្យ​រាងកាយ​យើងចុះ​ខ្សោយ។​ ព្យាយាម​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ដោយ ព្រោះ​ពោះ​ទទេ អត់​ចំណី នឹង​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ គ្មាន​កម្លាំង​កំហែង ហើយ​ធ្វើ​ឲ្យ​ជំងឺផ្សេងៗ ​អាច​ជ្រាតចូល​បាន ប្រសិន​បើ​មាន​ឱកាស (ជំងឺឱកាស​និយម) ក្រៅ​ពី​មហារីក កំពុង​មាន។​

២- ព្យាយាមញ៉ាំទោះញ៉ាំ​មិនឃ្លាន

ក្រោយ​ការ​ព្យាបាល​​ យើង​គ្មាន​អារម្មណ៍​ថា​ឃ្លាន ឬ​ចង់ញ៉ាំ​​អី​ទេ ដែល​ធ្វើ​ឲ្យ​រាងកាយ​​ចុះ​ទន់​ខ្សោយ​ ​មិនអាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ​ក៏​ដូចជា​ផល​រំខាន​នៃ​ការ​ព្យាបាល។​ ​​អាច​សាក​ធ្វើតាម​ជំហាន​ខាង​ក្រោម​បាន៖​

– ញ៉ាំ​អាហារ​ចាន​តូចៗ​ ៥-៦ ដង/ថ្ងៃ​
– ញ៉ាំ​អាហារ​ដែល​ចូល​ចិត្ត​
– សាក​អាហារ​ថ្មីៗ​ ព្រោះ​​អាច​​​ចូលចិត្ត​
– កុំ​ញ៉ាំ​ទឹក​ពេលបាយ​ ព្រោះធ្វើ​ឲ្យ​ឆាប់​ឆ្អែត
– ញ៉ាំ​អាហារ​សម្រន់ ដូចជា​ នំស្រួយ ​ផ្លែឈើ​ ៥-៦ ដង​ ពេលណា​ក៏​បាន​
– ហាត់​ប្រាណ​ ព្រោះជួយ​ឲ្យ​រាងកាយ​​​រឹងមាំផង​ និង​ឆាប់​ឃ្លាន​ផង​
– ញ៉ាំ​ប្រភេទ​អាហារ​ត្រជាក់ ​ដូចជា​ យ៉ៅអួរ​ ព្រោះ​វាឆ្ងាញ់​ហើយ​ល្អចំពោះ​សុខភាព​ទៀត​
– បង្កើត​ភាព​រីករាយ​ពេលញ៉ាំ​បាយ​ ដូចជា​ ញ៉ាំ​ជាមួយ​មនុស្ស​ជាទី​​ស្រលាញ់ ​ស្តាប់​បទ​ចំរៀង​ ឬ​មើល​ទូរស្សន៍​។

៤- ញ៉ាំ​ច្រើន​ជាង​មុន​

គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ជាង​មុន​បន្តិច ប៉ុន្តែអាច​ជា​រឿង​អត់​ល្អ  ព្រោះធ្វើ​ឲ្យឡើង​គីឡូ។ រក្សា​​គីឡូឲ្យ​បាន​ថេរ​ ​ល្អចំពោះ​សុខភាព។​

– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​ពេល​ឃ្លាន
-​ ផ្លាស់​ប្តូរ​របបអាហារ​ និង​ការ​ញ៉ាំ​មិន​ចូល​អាច​ជា​បញ្ហា​ធំ ​បើ​​​មិន​ដោះស្រាយ​
– យក​ពពួក​អាហារ​មាន​កាឡូរី​ទាបតាម​ខ្លួន ​ដូចជា ​ទំពាំង​បាយ​ជូក្រៀម​ ផ្លែ​ប៉ោម​ ការ៉ុត​ តែ​រសជាតិ​ផ្លែឈើ
– ជ្រើស​យក​អាហារ​​មាន​ជីវជាតិ​គ្រប់គ្រាន់​ ដូចជា ​ផ្លៃឈើ​ បន្លែ​ និង​គ្រាប់​ធញ្ញជាតិ​ ព្រោះ​វាសម្បូរ​​វីតាមីន​ និង​សារធាតុរ៉ែ។​ ម៉្យាង​វិញ​ទៀត​ ញ៉ាំ​ផ្លែឈើ​មុន​ពេល​បាយ​ អាច​ជួយ​ឲ្យ​​​ឆ្អែត​បាន។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ។

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 12, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 12, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត