ថ្នាំបំប៉ន ដូចគ្នាយើងដឹងហើយ អាចជួយសុខភាពឲ្យកាន់តែប្រសើរ។ ប៉ុន្តែ បើមានជំងឺមហារីកសុដន់ ថ្នាំទាំងនោះអាចប៉ះពាល់ដល់ការព្យាបាលបាន។ អ៊ីចឹង គួរតែប្រើថ្នាំបំប៉នដែលត្រូវត្រឹម ដូចជា វីតាមីន ថ្នាំចម្រាញ់ចេញពីរុក្ខជាតិ និងពពួកអង់ទីអុកស៊ីដ (Antioxidants) ដែលមិនប៉ះពាល់ការព្យាបាល ថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។