ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង

ដោយ ត្រួតពិនិត្យដោយ Chan Sineth

អាហារូបត្ថម្ភ​មាន​ជីរជាតិ​​គ្រប់គ្រាន់​​ ពិតជា​សំខាន់​​ណាស់​​ សម្រាប់​​ជា​ថាមពល​​ដល់ស្រីៗគ្នា​យើង​មាន​​ជំងឺ​មហារីក​ ​និងទើប​ឆ្លងកាត់​ការ​ព្យាបាល​​ដោយ​​សារធាតុគីមី​ ហើយ​ការ​ធ្វើលំហាត់ប្រាណ​កាន់​តែ​ជួយ​ឲ្យរាងកាយ​យើង​រឹងមាំឡើង​វិញ​ផងដែរ។​ គួរ​ហាត់​ប្រាណ​បែប​ម៉េច? ហើយ​ចុះ​ចំណីចំណុក គួរ​ញ៉ាំ​របៀប​ម៉េច? “Hello គ្រូពេទ្យ” នឹងប្រាប់​គ្នា​យើង​ឲ្យ​បាន​ដឹង។

១- អាហារូបត្ថម្ភ

របប​អាហារ​ល្អ​ ត្រូវ​តែ​ជាអាហារសម្បូរជាតិ​សរសៃ​ និង​ប្រូតេអ៊ីន ​អាច​ជួយ​​ផ្តល់​​ថាមពល​​ដល់គ្នា​យើងជំងឺ​ប្រឆាំង​​ជំងឺ​មហារីក​​បាន។ ​ប្រភេទ​អាហារ​​នេះ​ជួយ​​បង្កើត​​ជាលិកា​ថ្មីៗ ​​និង​​ជួយ​​ពង្រឹងប្រព័ន្ធ​ការពារ​​រាងកាយ ​​ប្រឆាំង​​​ជំងឺឆ្លង ក៏ដូចជា ​​​ជៀស​ផុត​​ពីផល​​ប៉ះពាល់​ ក្រោយ​ការ​ព្យាបាល​​បានទៀត​ផង។​

ក្រោយ​ព្យាបាល ចំណូល​ចិត្ត​អាហារអាច​ប្រែប្រួល ឬ​ញ៉ាំ​អី​លែងចូល មិន​មាន​អារម្មណ៍​ឃ្លាន។ ត្រង់​ចំណុច​នេះ កុំ​បណ្ដោយ តាម​អារម្មណ៍ ដល់ពេល​ញ៉ាំ ទោះ​មិន​ឃ្លាន​ក៏​ត្រូវ​ញ៉ាំ​ដែរ។ មាន​ភស្តុតាង​​មួយ​​ចំនួន​​បាន​​បង្ហាញថា ​​ការ​ព្យាបាល​​​ជោគ​ជ័យ​ល្អ ​នៅពេល​ដែលគ្នា​យើង​មាន​​ជំងឺ​ញ៉ាំ​អាហារ​​មាន​កាឡូរី​ ​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់។​ អាហារ​ទាំងនោះ​​រួម​មាន​ បន្លែ​ ផ្លែឈើ​​ និង​គ្រាប់​​ធញ្ញជាតិ។​​

២-ហាត់​ប្រាណ​

តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ឃើញ​ថា ​ហាត់ប្រាណ​ពុំមាន​ផល​ប៉ះពាល់​អ្វី​ដល់​ការព្យាបាល​ជំងឺ​មហារីក​ទេ។ ​ផ្ទុយ​ទៅវិញ​វាជួយ​ឲ្យ​រាងកាយ​កាន់​តែ​មាំមួន ហើយ​កាត់​បន្ថយ​ភាព​​ហត់នឿយ​ហត់​ ​ថប់អារម្មណ៍​ ​និង​ជួយដល់​​សុខភា​ព​​ផ្លូវចិត្ត​ ដែល​​ជាកត្តា​​សំខាន់​ក្នុង​ការ​ព្យាបាល​​ជំងឺមហារីក។​ ​វា​ក៏អាច​ជួយ​ដល់សរសៃ​ឈាម​​បេះដូង ​​សាច់ដុំ​ និង​ធ្វើឲ្យសមាស​ភាព​​រាងកាយ​​សមមូល​​គ្នា​ផង​ដែរ។​ តាម​ការសិក្សា​ខ្លះ​ទៀត​ បញ្ចេញ​​សកម្មភាព​​ច្រើន​​បន្ទាប់​​ពី​ធ្វើ​រោគវិនិច្ឆ័យ​រួច ​អាចជួយ​ឲ្យយើង​រស់​នៅ​បាន​​យូរ​ ​និង​មហារីក​មិន​ងាយ​លាប់មក​វិ​​ញ​ទេ។​

exercise-sick-shouldnt

អាហារូបត្ថម្ភ​ ​និង​ការ​ធ្វើលំហាត់​ប្រាណ​​ត្រូវ​បាន​គេ​មើល​រំលង​ អំឡុង​ព្យាបាល​​ដោយ​សារធាតុគីមី។​ សរុប​សេចក្តី​មក​ បើយើង​​មាន​​ជំងឺ​​មហារីក​សុដន់ ​​គួរតែ​​រាប់បញ្ជូល​​ការ​ហាត់ប្រាណ​ និង​​របបអាហារ​ ​មាន​​ជីវជាតិ ​ជាផ្នែកមួយ​​នៃការ​ព្យាបាល​ ​ព្រោះ​វាជួយ​​​បាន​ច្រើន​ណាស់។ ​ចូរពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើគ្នា​យើង​ទើប​ចាប់​ផ្តើម​ធ្វើការ​ព្យាបាល ​ដើម្បី​ឲ្យ​គ្រូពេទ្យ​​ជួយ​រក​​ប្រភេទ​អាហារ ​​និង​លំហាត់​ប្រាណ​​ដែល​សមនឹង​ស្ថានភាពជំងឺ​យើង។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 12, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 12, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត