backup og meta

លើស​ឈាម ឬឈាម​ឡើង​ខ្ពស់ ប៉ះ​ពាល់​ខួរ​ក្បាល​ដល់​កម្រិត​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2022

    លើស​ឈាម ឬឈាម​ឡើង​ខ្ពស់ ប៉ះ​ពាល់​ខួរ​ក្បាល​ដល់​កម្រិត​ណា?

    លើស​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម។ ដោយ​សារ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ ដំណើរ​ការ​បាន​ដោយ​ចរន្ត​ឈាម​ច្របាច់​ចេញ​ចូល បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​កើត​ជំងឺ​លើស​ឈាម អាច​ប៉ះពាល់​ស្ទើរ​គ្រប់​ផ្នែក​ទាំង​អស់ ក្នុង​នោះ ខួរ​ក្បាល​មាន​គ្រោះ​ថ្នាក់​ជាង​គេ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ថា​តើ លើស​ឈាម (សម្ពាធ​ឈាម​ខ្ពស់) ប៉ះពាល់​ដល់​ខួរ​ក្បាល​យើង​កម្រិត​ណា។

    ១- លើសឈាម និងដាច់សរសៃឈាមខួរក្បាល

    លើសឈាម ជា​ឃាតក​លាក់​មុខ ព្រោះ​អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ហេតុ​នាំ​ឲ្យ​ពិការ​ ឬ​បាត់បង់​ជីវិត។ ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard នៅ​អាមេរិក បង្ហាញ​ថា ហានិភ័យ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​កើន​ឡើង​ដល់ ២២០% បើ​អ្នក​ជំងឺ​មាន​ប្រវត្តិ​លើស​ឈាម។ យ៉ាង​ណា​ក៏​ដោយ បើ​មាន​ការ​តាម​ដាន និង​ព្យាបាល​ជំងឺ​លើស​ឈាម​បាន​ល្អ ហានិភ័យ​អាច​ថយ​មក​ត្រឹម ៤៤%

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២- ការចងចាំខ្សោយ

    អាយុ​កាន់​តែ​ច្រើន រាងកាយ​កាន់​តែ​ទ្រុឌទ្រោម ការ​ចងចាំ​ក៏​ចុះ​អន់​ថយ​តាម​ហ្នឹង។ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា វា​មាន​ទំនាក់ទំនង​ជាមួយ​ជំងឺ​លើស​ឈាម ព្រោះ​ទិន្នន័យ​ច្បាស់​ការ បង្ហាញ​ថា ជំងឺ​បាត់​ការ​ចងចាំ​ធ្ងន់ធ្ងរ ភាគ​ច្រើន​បណ្ដាល​ពី​លើស​ឈាម​រ៉ាំរ៉ៃ ដោយសារ​មិន​មាន​ឈាម​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ដែល​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីហ្សែន និង​គ្លុយកូស (ជាតិ​ស្ករ) ដែល​ជា​សារធាតុ​បម្រុង​ដ៏​សំខាន់។

    លើសឈាម
    រូបតំណាង

    អានបន្ថែម៖

    យ៉ាង​ណា​ក៏​ដោយ មាន​វិធី​ដោះ​ស្រាយ ដោយ​ពេទ្យ​អាច​ផ្ដល់​ថ្នាំ​សម្រួល​លំហូរ​ឈាម​រត់ ដើម្បី​ឲ្យ​កោសិកា​ទាំង​អស់​ក្នុង​រាង​កាយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។ ពេល​លើស​ឈាម មិន​មែន​តែ​ខួរ​ក្បាល​ទេ​ដែល​ប៉ះ​ពាល់ សរីរាង្គ​ផ្សេងៗ​ទៀត​ក៏​ទទួល​រង​ដែរ។ ដូច្នេះ គួរ​ឆែក​មើល​សម្ពាធ​ឈាម​ខ្លួន​ឯង​ជា​ប្រចាំ​នៅ​ផ្ទះ ដើម្បី​ការពារ ឬ​ព្យាបាល។

    សូម​ប្រយ័ត្ន​សមាជិក​ក្នុង​ផ្ទះ ជា​ពិសេស​ចាស់ៗ ព្រោះ​បញ្ហា​បេះដូង លើស​ឈាម ឬ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល អាច​កើត​មាន​ក្នុង​អត្រា​ខ្ពស់​ជាង​វ័យ​កណ្ដាល ឬ​ជាង​ក្មេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម