លាមកទារកពណ៌លឿងគ្រាប់ៗ

រូបភាពទាំងនេះប្រហែលជាមានបញ្ហា ...

ការព្រមាន៖ រូបភាពខាងក្រោម​អាចមិនល្អ អាចធ្វើឲ្យអ្នកមានអារម្មណ៍​មិនល្អខ្ពើមរអើម។ ដូច្នេះសូមជូនជាដំណឹងមុនបើកបង្ហាញ។ អរគុណ!

លាមកទារកពណ៌លឿងគ្រាប់ៗ

ពណ៌លឿងគ្រាប់ៗ

ការពន្យល់

លាមកទារកបៅដោះម្ដាយ

លាមក​កូន​បៅ​ដោះ​ម្ដាយ ជា​ទូទៅ មាន​លក្ខណៈ​ពណ៌​លឿង ស្រដៀង​ល្ពៅ​ទុំ​កិន​ប៉ិៗ ប៉ុន្តែ​​ក្លិនមិន​ស្អុយ​ទេ។

ខ្ញុំគួរធ្វើម៉េច?

កុំ​បារម្ភ លាមក​កូន​ មាន​លក្ខណៈ​ធម្មតា​ទេ។ ទឹក​ដោះ​ម្ដាយ មាន​សារធាតុ​ចិញ្ចឹម​ប្រសើរ​បំផុត​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ។

បើ​លាមក​កូន​មាន​ពណ៌​បៃតង​ស្រាល ហើយ​មាន​ពពុះៗ​នៅ​ជាប់​នឹង​កន្ទប ស្រដៀង​ស្លែ អាច​ដោយសារ​កូន​បៅ​ទឹក​ដោះ​ដើម​ទី (Foremilk) ច្រើន​ពេក (ទឹក​ដោះ​មាន​កាឡូរី​ទាប​ដែល​កូន​បៅ​ចេញ​ភ្លាមៗ រាល់​ពេល​បំបៅ) និង​បៅ​ទឹក​ដោះ​ចុង​ទី (Hindmilk) មិន​គ្រប់​គ្រាន់ (ទឹក​ដោះ​សម្បូរ​ជាតិ​ខ្លាញ់ និង​សារធាតុ​ចិញ្ចឹម ដែល​ចេញ​ពេល​ទឹក​ដោះ​ជិត​អស់ រាល់​ពេល​បំបៅ)។ វា​ក៏​ដោយសារ​យើង​បំបៅ​កូន​មិន​បាន​យូរ​គ្រប់​គ្រាន់ រាល់​ពេល​បំបៅ​ម្ដងៗ។ ដំណោះ​ស្រាយ គឺ​ពេល​ចាប់​ផ្ដើម​បំបៅ​ដោះ ត្រូវ​ឲ្យ​កូន​បៅ​ដោះ​ខាង​ណា​ដែល​កូន​បៅ​ចុង​ក្រោយ។

Share the results

ការបដិសេធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ