គណនា BMR

BMR (Basal Metabolic Rate) ជាចំនួនកាឡូរីសរុបដែលរាងកាយត្រូវការ ដើម្បីដំណើរការមុខងារសំខាន់ៗ រួមទាំងការដកដង្ហើម
ដើម្បីគណនា BMR សូមបំពេញព័ត៌មានខាងក្រោម
 
ប្រុស
ស្រី
Please select your gender!
Body height is required!
Body weight is required!
Age is required!

អ្វី​ទៅ​ជា BMR?

BMR (Basal Metabolic Rate) ជា​ចំនួន​​កាឡូរី​សរុប​ដែល​រាងកាយ​យើង​ត្រូវ​ការ ដើម្បី​ដំណើរ​ការ​មុខងារ​សំខាន់ៗ រួម​ទាំង​ការ​ដក​ដង្ហើម និង​រក្សា​បេះដូង​ឲ្យ​ដើរ។ BMR មិន​រាប់​បញ្ចូល​សកម្មភាព​រាង​កាយ​ឡើយ។ ដូច្នេះ ដោយសារ​រាង​កាយ​ត្រូវ​ការ​ថាមពល​ធ្វើ​សកម្មភាព​សាមញ្ញ​ផ្សេងៗ ដូចជា ដើរ និង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​នោះ ចំនួន​​កាឡូរី​សរុប​ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ ប្រាកដជា​ខ្ពស់​ជាង BMR។

 

អ្វី​ទៅ​ជា «តម្រូវ​ការ​កាឡូរី»?

កាឡូរី ជា​ឯកតា (រង្វាស់) ថាមពល។ យើង​ត្រូវការ​កាឡូរី​ដើម្បី​រស់រាន​មាន​ជីវិត។ បើ​គ្មាន​កាឡូរី​ទេ កោសិកា​នៅ​ក្នុង​រាង​កាយ​យើង មិន​អាច​ដំណើរ​ការ​បាន​ឡើយ សូម្បី​តែ​បេះដូង​ក៏​ឈប់​ដើរ​ដែរ។ យើង​អាច​បាន​ថាមពល​នេះ​ពី​អាហារ និង​ភេសជ្ជៈ​យើង​ញ៉ាំ។ របប​អាហារ​ដែល​មាន​កាឡូរី​សរុប​ទាប​ជាង ឬ​ខ្ពស់​ជាង​កាឡូរី​ដែល​រាងកាយ​យើង​ត្រូវការ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព។

«តម្រូវ​ការ​កាឡូរី» ជា​ចំនួន​កាឡូរី​សរុប​ក្នុង​មួយ​ថ្ងៃ​ដែល​រាងកាយ​យើង​ត្រូវការ ដើម្បី​ដំណើរ​ការ​មុខងារ​សំខាន់ៗ និង​មាន​កម្លាំង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។ បើ​យើង​ដឹង​ថា រាង​កាយ​យើង​ត្រូវ​ការ​កាឡូរី​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ យើង​អាច​រៀបចំ​របប​អាហារ​ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​នោះ​តែ​ម្ដង។

អត្ថបទគួរអាន