backup og meta

ហេតុអី​ស្រីៗ​គួរ​ហាត់ប្រាណ ពេល​មក​រដូវ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 27, 2023

    ហេតុអី​ស្រីៗ​គួរ​ហាត់ប្រាណ ពេល​មក​រដូវ?

    មកខែ​ម្ដងៗ ស្រីៗ​យើង​ប្រាកដ​ជា​អារម្មណ៍​មួម៉ៅបន្តិច ណាមួយ​បើ​ឈឺពោះផង ឆេវឆាវមិន​តិច​ទេ។ “Hello គ្រូពេទ្យ” មាន​គន្លឹះ​ជួយ​សម្រួល​អារម្មណ៍ ភាព​ឈឺចាប់ និង​ការ​រំខាន​ផ្សេង​ទៀត​​ដោយសារ​មក​រដូវ គឺ​ហាត់​ប្រាណ​ពេល​មក​រដូវ ដោយ​វាផ្តល់​ប្រយោជន៍​​ច្រើនដល់​ស្រីៗ​យើង។

    ១- កាត់បន្ថយភាពហើម

    រដូវ​បង្ក​ឡើង​ដោយ​​សារ​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន ហើយ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​រាង​កាយ​ស្តុក​ទឹក​ទុក​។ បាតុ​ភូត​នេះ​ហៅ​ថា Water Retention។ លើស​ពី​នេះ ​ការ​ផ្លាស់​ប្តូរ​ចំណង់​អាហារ​ ក៏​​កើត​ឡើង ​ខ្លះចង់​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ឡើង​គីឡូ ហើយ​​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​អាចនាំ​ឲ្យ​មាន​សភា​ហើម ​ជា​ដើម។ ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​បន្ថយ​នេះ​បាន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ២- បន្ថយការឈឺចាប់ពេលមករដូវ

    សញ្ញា​មួយ​ទៀត​តែង​​រំខាន​នោះ​ គឺ​ការ​ឈឺ​ចាប់ សូម្បី​តែ​ស្រីៗយើង​រឹង​មាំ​ខ្លាំង ​ក៏​មិន​ចង់​ទ្រាំ​ទ្រ​នឹង​ការ​រមួល​ចុក​ដូច​គ្នា។ ពេល​ហាត់​ប្រាណ​ អ័រម៉ូនអង់ដូហ្វីន (Endorphin) នឹង​ដំណើរ​ការ ​អាច​ជួយ​សំរួល​ការ​ឈឺ​ចាប់​បាន។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ៣- សម្រួលអារម្មណ៍ឲ្យនឹងនរ

    មាន​អារម្មណ៍​រសាប់​រសល់​ជា​សញ្ញា​មួយ​ទៀត​​បញ្ជាក់​ប្រាប់​ថា ​នឹង​មាន​រដូវ​ឆាប់​ៗ។​ធ្លាប់ឮ​គេ​​និយាយ​ថា «​ហាត់​ប្រាណ​ជួយ​កាត់​ស្ត្រេសដែរ​អត់»? ការពិត សកម្មភាព​រាង​កាយ​ជួយ​ផ្តល់​អត្ថ​ប្រយោជន៍​នេះ។ អ័រម៉ូនអង់ដូហ្វីន ជួយ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​យើង​គិត​វិជ្ជមាន ​និង​រំសាយ​អារម្មណ៍។ បែប​នេះ​ យើង​ច្បាស់ជា​មាន​អារម្មណ៍​ល្អ​។

    ៤. សម្រួល​ការ​មក​រដូវ

    ហាត់ប្រាណ ឬមានសកម្មភាព​រាងកាយ ដូចជា ដើរ រត់តិចៗ ជួយ​សម្រួល​ចលនា​ឲ្យ​រដូវ​កាន់តែ​ធ្លាក់ឆាប់​អស់ មិន​រអាក់​រអួល​ពន្យារ​ដល់​ច្រើន​ថ្ងៃ។

    ចំណុចសំខាន់

    ហាត់ប្រាណ​ពេល​មក​រដូវ​ ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ស្រី​ៗ​យើង​ ដែល​រួម​មាន​៖
    • កាត់បន្ថយ​ភាព​ហើម
    • បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ
    • សម្រួល​អារម្មណ៍​ឲ្យ​នឹងនរ
    • សម្រួល​ការ​មក​រដូវ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម