លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ការ​ហើយ​ច្រើន​ឆ្នាំ តែ​នៅ​តែ​អត់​កូន​មួយ​ប្រើ​ហ្នឹង​គេ ប្រាកដ​ជា​​ចង់​ដឹង​ថាតើ​​មក​ពី​ខាង​ប្រុស ឬ​ស្រី។ អារ​អត់​កូន គឺ​​អសមត្ថភាព​​មាន​កូន​ អំឡុង​ពេល​កំណត់​មួយ​ ចាប់​ពី ៦ ទៅ ១២ ខែ ទោះ​បី​រួមភេទ​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ។ រោគសញ្ញា​​ជំងឺ​អារ​អត់​កូន ​អាច​លាយឡំ​នឹង​រោគ​សញ្ញា​ផ្សេងៗ​ បូករួម​ទាំង​កត្តា​ជាច្រើន​ទៀត ដូចជា ​អាយុ​ ជាដើម។

ដើម្បី​ច្បាស់​លាស់ ១០០% បាន​ ទាល់តែទៅ​ពិនិត្យនៅ​ពេទ្យ​ជំនាញ។ យ៉ាង​ណា​ក៏​ដោយ ខាង​ក្រោម​នេះ អាច​ជា​ការ​​បញ្ជាក់​ពី​បញ្ហា​អារ​របស់​បុរស៖

១- រោគសញ្ញាអាចជួបប្រទះ

ចំពោះ​បុរស​ ហាក់​ពិបាក​កំណត់​រោគសញ្ញា​ណាស់ ព្រោះ​ថា​ត្រូវ​ប្រើ​ពេល​​​ច្រើន​ឆ្នាំ​ ទើប​កំណត់​បាន​ថា អសមត្ថភាព​​មែន។ មាន​កត្តា​ និង​រោគសញ្ញា ដូចជា៖
– ​ដុះ​រោមខុស​ធម្មតា
– គ្មាន​ចំណង់​ផ្លូវភេទ
– ឈឺចាប់​ មាន​ដុំ ឬ​ហើម​ពងស្វាស
– លិង្គមិន​ឡើង​រឹង ឬមិន​ចេញ​ទឹកកាម
– ពងស្វាស​ តូច​ខុស​ធម្មតា។

២- ស្វែងរកជំនួយពេលណា?

បើ​អាយុ​លើស​ ៣៥ ​ឆ្នាំ ​គួរ​នាំ​ដៃ​គូ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ទាំង​ពីរ​នាក់ ​បើ​នៅ​តែ​គ្មាន​កូន​ទៀត​ចាប់ពី​ ៦​ ខែ​ឡើង​ទៅ។ ​ពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ធ្វើ​តេស្ត​ ដូចជា​ តេស្ត​ទឹកនោម ​តេស្ត​ឈាម​ ថត​រូបភាព​វេជ្ជសាស្ត្រ​ ព្រមទាំង​ពិនិត្យ​ទឹកកាម​របស់​បុរស​ ដើម្បី​ដឹង​ពី​សុខភាព​បន្ត​ពូជ។

អ្នកជំងឺ​អាច​ត្រូវ​ការ​ជំនួយ​ពី​ពេទ្យ​ឯកទេស​ជំងឺ​ក្រពេញ។ ​ដើម្បី​​ធ្វើ​រោគ​វិនិច្ឆ័យ​​ត្រឹម​ត្រូវ គួរ​ព្រាង​ទុក​​ចំណុច​មួយ​ចំនួន មុន​នឹង​ជួប​ពេទ្យ​ ដូចជា៖

– ​បើ​កំពុង​ប្រើ​ថ្នាំ ​ឬ​ផលិតផល​ណាមួយ​នោះ​ គួរ​គប្បី​យក​ទៅ​ជាមួយ​ ​
– កត់​​កាល​បរិច្ឆេទ ​និង​រយៈ​ពេល​​ប្រឹង​យក​កូន​ដោយ​មិន​ជោគជ័យ​​
– រក​មើល​បម្រែបម្រួល​ផ្នែក​រាងកាយ​ណាមួយ​ ឬ​រោគសញ្ញា​ផ្សេងៗ​ដែល​អាច​ទាក់ទង
– បើ​ធ្លាប់​មាន​វះកាត់​នៅ​ម្ដុំ​ប្រដាប់​បន្ត​ពូជ ​គួរ​ប្រាប់គ្រូពេទ្យ​ផង
– ប្រាប់​គ្រូពេទ្យ ​បើ​​ធ្លាប់​ព្យាបាល​ដោយ​គីមី​ ឬ​កាំរស្មី​ពី​មុន​មក
– បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការផឹកស្រា ជក់​បារី ​ឬ​ប្រើ​សារធាតុ​អ្វី​មួយ​ដល់​គ្រូពេទ្យ
– ប្រាប់​ពេទ្យ​ពី​ប្រវត្តិ​ជំងឺ​កាមរោគ​ បើ​មាន​ និង​ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​ និងបុគ្គល​ខ្លួន​ឯង​ផ្ទាល់​ ដូចជា ​ទឹកនោម​ផ្អែម ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ និង​វិបត្តិហ្សែន​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 4, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 4, 2019

អ្នកអាចចូលចិត្ត