backup og meta

ស្រីៗមិន​អាច​មាន​កូនបាន​ អាច​កត់ចំណាំ​​តាម​សញ្ញា​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Sep 14, 2023

    ស្រីៗមិន​អាច​មាន​កូនបាន​ អាច​កត់ចំណាំ​​តាម​សញ្ញា​ទាំង​នេះ

    មិន​ខុស​អី​ពី​ប្រុសៗ​ទេ ពេល​ប្រឹង​ប្រែង​យក​កូន លើស​ពី ៦ ខែ​ហើយ នៅ​តែ​អត់​បាន​ទៀត គឺ​ចាប់​ផ្ដើម​គិត ហើយ​សង្ស័យ​មក​ពី​ខ្លួន​ឯង ឬ​ខាង​ប្រុស។ សំណាង​ល្អ សម័យ​នេះ មាន​មធ្យោបាយ​ច្រើន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​ហ្នឹង​គេ។

    ចំពោះ​បញ្ហា​អារ​អត់​​កូន ស្រីៗ​អាច​ចំណាំ​ថា​តើ​បញ្ហានេះ​មក​ពី​យើង​ខ្លួន​ឯង ឬ​យ៉ាងណា តាម​សញ្ញា​ខាង​ក្រោម៖

    ១- អ័រម៉ូន​ប្រែប្រួល

    វិបត្តិអ័រម៉ូន អាចជះឥទ្ធិពលលើវដ្ដរដូវ និងការបញ្ចេញ​អូវុលមេជីវិតរបស់ស្ត្រី ហើយ ៣០-៤០% នៃស្ត្រីទាំងអស់ តែងជួបបញ្ហារដូវមកមិនទៀង និងការមករដូវដែរ តែគ្មានមេជីវិតដែលជាហេតុនាំឲ្យគ្មានកូន។ ដូច​បាន​បញ្ជាក់ បញ្ហា​នេះ​អាច​មាន​វិធី​ព្យាបាល​ហើយ ដោយ​​គ្រាន់​ទៅ​ពិនិត្យ​នៅ​ពេទ្យ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    រាំងរដូវ ជា​សញ្ញា​បញ្ជាក់​ច្បាស់​ថា ស្រីៗគ្នាយើង​គ្មាន​លទ្ធភាព​មាន​កូន ហើយ​ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

    – ឈឺចាប់ពេលមករដូវ៖ បើ​មក​រដូវ​ដោយ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឬ​ឈឺ​ចាប់​ពេល​រួម​ភេទ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​ព្យាបាល​ត្រឹម​ត្រូវ ព្រោះ​អាច​ជា​សញ្ញា​ជំងឺ​ភ្នាស​ស្បូន​ដុះ​ខុស​កន្លែង ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។

    – ឡើងមុនពេញមុខ៖ ការ​ពិនិត្យ​សុខភាព​អំឡុង​ពេល​នេះ គឺ​ល្អ​បំផុត ព្រោះ​ជា​សញ្ញាអ័រម៉ូន​ប្រែប្រួល ដូចជា អង់ដ្រូសែន ដែល​បង្កឲ្យមិន​មាន​ការ​បញ្ចេញ​អូវុល​តាម​កាល​កំណត់។

    – ដុះរោមមិនធម្មតា៖ ដុះ​រោម​ខុស​ប្រក្រតី អាច​ជា​សញ្ញា​ជំងឺ​ក្រពេញអូវែ ដែល​ជា​កត្តា​បន្ថយ​លទ្ធភាព​មាន​​កូន។

    – ជ្រុះសក់៖ មានទំ​នាក់ទំនង​ផ្ទាល់​ទៅ​លើ​ភាព​គ្មាន​កូន គួរ​រួសរាន់​ស្វែង​រក​ជំនួយ​ក្នុង​ពេល​នេះ។

    – ចំណង់​ផ្លូវ​ភេទ​ថយចុះ៖ ក្រៅពីស្រ្តេស និង​បាក់​ទឹក​ចិត្ត ជំងឺ​ភ្នាស​ស្បូន​ដុះ​ខុស​កន្លែង អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។

    – ឡើងគីឡូអត់មូលហេតុ៖ ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ឡើង​គីឡូ​ខុស​ប្រក្រតី ព្រោះ​ថា ពេល​កម្រិត​អង់ដ្រូសែន​កើន​ឡើង អាច​បង្ក​ឲ្យ​លើសទម្ងន់។

    ចំណុចសំខាន់

    ចំពោះ​បញ្ហា​អារ​អត់​​កូន ស្រីៗ​អាច​ចំណាំ​ថា​តើ​បញ្ហានេះ​មក​ពី​យើង​ខ្លួន​ឯង ឬ​យ៉ាងណា តាម​សញ្ញា​ខាង​ក្រោម៖
    • អ័រម៉ូនប្រែប្រួល
    • រាំង​រដូវ​
    • ឈឺចាប់​ពេល​មក​រដូវ​
    • ឡើង​មុន​ពេញ​មុខ
    • ដុះ​រោម​មិន​ធម្មតា​
    • ជ្រុះ​សក់​
    • ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ
    • ឡើង​គីឡូ​អត់​មូលហេតុ​
     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Sep 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម