ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្រុសៗ បើញ៉ាំអាហារត្រឹមត្រូវមានជីវជាតិល្អ នឹងជួយសុខភាពច្រើន ដូចជា សមត្ថភាពផ្លូវភេទខ្លាំងមិនឲ្យសង្សារ ប្រពន្ធខកចិត្ត បំប៉នសាច់ដុំ កាត់បន្ថយការបាក់ទឹកចិត្ត ជួយស្មារតីខួរក្បាល ការពារមិនឲ្យអារអត់កូន-ល-។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារពិសេស ៥ យ៉ាង សម្រាប់បំប៉នសុខភាពប្រុសៗ។
អយស្ទ័រ មានផ្ទុកជាតិស័ង្កសីច្រើនជាងអាហារផ្សេងៗទៀត។ ស័ង្កសី គឺជាសារធាតុរ៉ែសំខាន់សម្រាប់សុខភាពក្រពេញប្រូស្តាត។ នៅពេលកម្រិតស័ង្កសីទាប អាចប៉ះពាល់ដល់ការមានកូន និងជំងឺក្រពេញប្រូស្តាតផងដែរ។
អ្នកវិទ្យាសាស្ត្រលើកឡើងថា ក្នុងរាងកាយមនុស្សម្នាក់ៗគ្មានបរិមាណស័ង្កសីគ្រប់គ្រាន់ទេ ហេតុនេះ ចាំបាច់ត្រូវញ៉ាំសារធាតុចិញ្ចឹមដ៏សំខាន់មួយនេះឲ្យបានគ្រប់គ្រាន់ពីរបបអាហារប្រចាំថ្ងៃ ឬអាហារបំប៉ន ហើយប្រុសៗ ត្រូវញ៉ាំប្រហែល ១១ មិល្លីក្រាមក្នុងមួយថ្ងៃ។
កង្វះវីតាមីន D អាចបណ្តាលឲ្យលិង្គមិនរឹងមាំ។ បើយោងតាមការស្រាវជ្រាវ ករណីស្រូបយកវីតាមីន D គ្រប់គ្រាន់ ជួយកាត់បន្ថយហានិភ័យជំងឺលិង្គមិនរឹងមាំ កាត់បន្ថយការខូចខាតសរសៃឈាមបង្កឡើងដោយការរលាក។
ជាទូទៅ ប្រុសៗមានបញ្ហាលិង្គមិនរឹង ងាយនឹងមានការរលាកស្រទាប់ក្នុងសរសៃឈាម បើប្រៀបធៀបទៅប្រុសៗទូទៅ។ ដើម្បីកាត់បន្ថយការរលាក និងអាចជួយបង្កើនលំហូរឈាម ត្រីសាលម៉ុនត្រឹមមួយចំណែកតូច គឺមានផ្ទុកវីតាមីន D រហូតដល់ទៅ ១១២% សម្រាប់ប្រុសៗញុំាប្រចាំថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
វាជាគ្រាប់ធញ្ញជាតិសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ ប្រឆាំងអុកស៊ីតកម្ម និងសារធាតុជីវសាស្ត្រ Phytochemical ល្អបំផុតសម្រាប់ខួរក្បាល។ សារធាតុទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺបាក់ទឹកចិត្ត និងជួយទ្រទ្រង់ការចងចាំ ហើយបើយោងតាមការសិក្សាថា គ្រាប់វ៉ុលណាត់ ចូលរួមប្រឆាំងទៅនឹងប្រតិកម្មអារម្មណ៍ហៅថា Oxidative Stress និងការរលាកបណ្តាលមកពីកំណើនអាយុ។ គ្រាប់វ៉ុលណាត់មានបរិមាណ ១/៤ នៃខ្លាញ់អូមេហ្គា៣ មួយពែង ស្មើនឹង ៣,៧ ក្រាម ច្រើនជាងកម្រិតដែលអ្នកវិទ្យាសាស្ត្រណែនាំឲ្យញុំាពេញមួយថ្ងៃទៅទៀត។
យោងតាមការស្រាវជ្រាវនៃសាកលវិទ្យាល័យ Central Washington ក្នុងទីក្រុង Ellensburg រដ្ឋវ៉ាស៊ីនតោនឌីស៊ី ចេញផ្សាយឆ្នាំ ២០១២ ថា ទឹកដោះគោលាយសូកូឡា ជាភេសជ្ជៈមានប្រយោជន៍ និងមានតម្លៃសមរម្យសម្រាប់អ្នកកីឡា ដើម្បីបង្កើនកម្លាំង ព្រោះវាមានជាតិខ្លាញ់ទាប ប៉ុន្តែមានកម្រិតស្ករ ៤ និងប្រូតេអ៊ីន ១ ប្រហាក់ប្រហែលទៅនឹងភេសជ្ជៈកីឡាផ្សេងៗ អាចផ្តល់នូវជាតិទឹក និងសូដ្យូម ជួយសម្រួលរាងកាយក្រោយពេលធ្វើលំហាត់ប្រាណ។ អាចញុំាទឹកដោះគោសូកូឡា បន្ទាប់ពីធ្វើការហាត់ប្រាណ។
អត្ថបទគូរអាន៖
ផ្លែឈើ និងបន្លែពោរពេញទៅដោយជាតិសរសៃ និងជាតិ Phytonutrients (សារធាតុជួយដល់សុខភាព និងការពារជំងឺ) អាចជួយការពារបេះដូង ប្រឆាំងភាពអស់កម្លាំង និងធ្វើឲ្យមានអារម្មណ៍ល្អ ហើយជាតិសរសៃនេះ ប្រុសៗត្រូវការវាច្រើនជាងស្រីៗ។
ប្រុសៗគួរញ៉ាំផ្លែឈើ ២ កូនចាន និងបន្លែ ២-៣ កូនចានរៀងរាល់ថ្ងៃ។ រាល់ពេលញុំាអាហារម្តងៗ គួរញុំាផ្លែឈើ និងបន្លែឲ្យបានពាក់កណ្តាលនៃចំណែកអាហារ ហើយចំណែកនៅសល់ គួរបំពេញជាមួយស្រូវសាលី និងប្រូតេអ៊ីនល្អៗ ដូចជា សណ្តែក គ្រាប់ធញ្ញជាតិ ត្រី សាច់មាន់ ទៅតាមតម្រូវការ ហើយគួរមានសាច់ក្រហម និងទឹកដោះគោ ប៉ុន្តែកុំញឹកញាប់ពេក។
យើងគួរយកចិត្តទុកដាក់លើពណ៌ និងភាពស្រស់របស់ផ្លែឈើ បន្លែ។ ធ្វើបែបនេះ ទើបអាហារកាន់តែប្រសើរឡើង កាន់តែឆ្ងាញ់ និងល្អសម្រាប់សុខភាព។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕