backup og meta

ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 31, 2019

    ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ

    មិត្តភ័ក្ដិមួយ​ចំនួន គេ​នៅ​រក្សា​រាង​នៅ​ស្អាត​ថេរ​ដដែល ឯ​ឯង​វិញ មើល​លែង​យល់​ប្រែ​ទៅ​ជា​ទ្រលុក​ទ្រលន់? ធ្វើ​ម៉េច​បើ​ចង់​បាន​រាង​ថេរ នៅ​តែ​ស្អាត​ស្លៀកពាក់​ឡូយ? ចាំ “Hello គ្រូពេទ្យ” ប្រាប់!

    គេ​មាន​ក្បួន​ខ្នាត ហើយ​ប្រកាន់​ខ្ជាប់​រាល់​ទម្លាប់​ល្អៗ ទាំង​ហាត់​ប្រាណ និង​របប​​អាហារ មិន​ចេះ​តែ​ញ៉ាំ​ឲ្យ​តែ​ឆ្អែត​តាម​ឃ្លាន​ទេ។

    ១- កំណត់ការញ៉ាំ

    ត្រូវ​ស្វែង​យល់​ពី​មុខងារ​អាហារ​ឲ្យច្បាស់​លាស់ ថា​តើ​របស់​យើង​ញ៉ាំ​ ធ្វើឲ្យ​គីឡូ​ថេរ ស្រកគីឡូ ឬ​ឡើង​គីឡូ។ អ៊ីចឹង រៀបចំផែនការ​គ្រប់គ្រង​របប​អាហារ ដើម្បីគ្រប់គ្រង​ទម្ងន់​បាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។

    ២- អាហារពេលព្រឹក

    កុំ​ខាន​អាហារ​ពេល​ព្រឹក ព្រោះ​ជា​អាហារ​សំខាន់។ អ្នក​ចង់​បាន​គីឡូ​ស្រក ឬ​រាង​ស្អាត តែង​គិត​ខុស​ត្រង់​ចំណុច​នេះ (ញ៉ាំទៅ ខ្លាចឡើងគីឡូ)។ អាហារ​ពេល​ព្រឹក​អាច​រក្សា​ទម្ងន់​បាន​ល្អ មិន​មែន​អត់​ញ៉ាំ ហើយ​ស្រក​ទេ។ អ្វី​ដែល​គួរ​ធ្វើ គឺ​បន្ថយ​បរិមាណ​អាហារ​ថ្ងៃ​ត្រង់ និង​ល្ងាច ឬ​កាត់​បន្ថយ​ការ​ឃ្លាន​កណ្ដាល​យប់ ហើយ​រត់​ទៅ​ដាក់​ម៉ាឆ្អែត​រហូត​ហល់។ អាហារ​ព្រឹក​ដែល​ល្អ មាន​ផ្លែឈើ​ស្រស់ យ៉ាអ៊ួ (ទឹកដោះ​គោ​ជូរ) ជាដើម។

    ៣- ថ្លឹងគីឡូជាប្រចាំ

    ត្រូវ​ថ្លឹង និង​តាម​ដាន​គីឡូ​ប្រចាំ បើ​​ចង់​គ្រប់គ្រង​គីឡូ​ដែល​យើង​ចង់​បាន មិន​​មែន​​ចេះ​​តែ​​ញ៉ាំ ហើយ​អត់​បានខ្វល់​ទម្ងន់​ខ្លួនឯង​ឡើង​ចុះ​ប៉ុន្មាន​នោះ​ទេ។

    ៤- កុំចូលចិត្តបង្ហើយ

    កុំស្ដាយ ឬកំពុងឆ្ងាញ់ត្រូវមាត់ ហើយ​បង្ហើយ​ខ្ទេច​គ្មាន​សល់ បើមិនចង់ឡើងគីឡូស្រួលៗទេ។ អ្វីដែល​គួរ​ធ្វើ ត្រូវ​កំណត់​​ការ​​ញ៉ាំ កាត់​បន្ថយ​ញ៉ាំ​កាន់​តែ​តិច (ឆ្អែត​ល្មម)។

    ៥- ចៀសវាងអាហារបន្ទាប់បន្សំ

    បើ​អាហារបន្ទាប់បន្សំសម្បូរខ្លាញ់ ឬ​ជា​ប្រភេទ​អាហារ Fast Food ត្រូវ​ចៀសវាង។ តែ​បើ​ឃ្លាន អាចញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិសម្រូប ឬប្រភេទប្រូតេអ៊ីនគ្មានជាតិខ្លាញ់ (សាច់អត់ខ្លាញ់)។

    ៦- កុំភ្លេចទឹកដោះគោ

    កាល់ស្យូម​ពី​ទឹកដោះ​គោ ពិត​ជា​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង មិន​ថា​យើងស្គម ឬធាត់​ទេ។

    ៧- គិតពីចំនួនកាឡូរី

    ទម្ងន់​ត្រឹមត្រូវ​អាច​រក្សា​បាន តាម​រយៈ​ការគិត​ពី​ចំនួន​កាឡូរី​ដែល​ប្រើ​ប្រចាំ​ថ្ងៃ។ មាន​ន័យ​ថា ញ៉ាំ​ចូល​ប៉ុន្មាន ប្រើប៉ុន្មាន ហើយ​នៅ​សល់​ប៉ុន្មាន។

    ៨- ហាត់យកសាច់ដុំ

    ចំណុចនេះ ប្រហែលត្រូវជាមួយប្រុសៗច្រើន។ បើស្រលាញ់រាងអត់ខ្លាញ់ អត់មានក្បាលពោះ គួរ​ចាប់​ផ្ដើម​ហាត់ ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ បង្កើត​សាច់​ដុំ ឲ្យ​សមស្រប​ទៅ​នឹង​កម្លាំង និង​លទ្ធភាព​រាងកាយ​យើង។

    ៩- បង្កើនពេលហាត់​ប្រាណ

    រឿងរវល់ គ្នាយើងណាក៏រវល់ដែរ ប៉ុន្តែខុសគ្នាត្រង់ថា តើការតាំងចិត្ត និងកំណត់ពេលវេលា​ឲ្យខ្លួនឯងច្បាស់លាស់ប៉ុនណា។ ហាត់ប្រាណចង់​បានផល គឺហោចណាស់ ចំណាយពេលឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ ឬ ៥ ថ្ងៃក្នុងមួយសប្ដាហ៍ បើមិនបានរាល់ថ្ងៃ។ អនុវត្តបានច្រើនកាលណា ការគ្រប់គ្រងទម្ងន់ក៏កាន់តែប្រសើរតាមនោះដែរ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jan 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម