backup og meta

ឥទ្ធិពលទឹកចំពោះស្បែក បើខ្វះ អាចបង្កបញ្ហាច្រើន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    ឥទ្ធិពលទឹកចំពោះស្បែក បើខ្វះ អាចបង្កបញ្ហាច្រើន​

    ទឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ពិសេស​ការ​រំលាយ​អាហារ របត់​ឈាម ស្រូប​ជីវជាតិ​ចំណី​ដែល​ញ៉ាំ និង​ការ​បញ្ចេញ​ចោល។ ដឹង​អត់​ថា ទឹក​ល្អ​សម្រាប់​ស្បែក​ខ្លាំង​ប៉ុនណា?

    ១- ស្បែកខ្សោះជាតិទឹក

    ស្បែក​ដូច​សរីរាង្គ​ដទៃ​ទៀត​ដែរ ផ្សំ​ឡើង​ដោយ​កោសិកា។ កោសិកា​ស្បែក ដូច​កោសិកា​ដទៃ​ទៀត​ដែរ ផ្គុំ​ឡើង​ដោយ​ទឹក។ រាល់​សរីរាង្គ​ទាំងអស់​ត្រូវ​ការ​ទឹក ដើម្បី​បំពេញ​មុខងារ​បាន​ល្អ។ បើ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​មិន​គ្រប់​គ្រាន់ ឈាម​នឹង​ទាញ​ទឹក​ពី​កោសិកា​ស្បែក​ទៅ​ប្រើ ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ស្ងួត តឹង និង​បែក​ស្រកា។

    ចង់គណនា BMI ចុចទីនេះ!

    ស្បែក​ស្ងួត​មិន​សូវ​មាន​លក្ខណៈ​បត់​បែន​បាន ឬ​យឺត​រលាស់ បង្ក​ជា​ជ្រីវជ្រួញ។ បើ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​រយៈពេល​យូរ​នោះ ស្បែក មើល​ទៅ​កាន់​តែ​ចាស់​ទៅៗ អ៊ីចឹង​គួរ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។ ទឹក​ញ៉ាំ​ចូល មិន​មែន​មាន​ន័យ​ថា ស្បែក​ទទួល​បាន​ទេ ព្រោះ​វា​នឹង​ចូល​ក្នុង​សរីរាង្គ​ដទៃ​ទៀត ដែល​បឺត​យក​ជាតិ​ទឹក មុន​វា​ទៅ​ដល់​ស្បែក ហើយ​អ្វី​ដែល​គួរ​ធ្វើ ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។

    ញ៉ាំទឹក

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    ២- ថែស្បែកបន្ថែម

    ងូត​ទឹក ហើយ​គួរ​លាប​ឡេ​ជំនួយ​ស្បែក ព្រោះ​ក្រោយ​ងូត​ទឹក ស្បែក​ងាយ​ស្រូប​ផលិត​ផល​ថែរក្សា​ខ្លួន​បាន​ល្អ។ ជ្រើស​រើស​ផលិត​ផល​ដែល​មាន​ផ្ទុក​ជាតិ​អាស៊ីដ ហ៊ីយ៉ាលូរ៉ូនិក (hyaluronic acid) ពេលប្រើផលិតផល​ផ្តល់​សំណើម (ឡេ)។ ប្រភេទ​ខ្លះ​នៃ​ផលិត​ផល​នេះ រួម​មាន Skinceuticals Hydrating B5 Gel។

    អត្ថបទគួរអាន៖

    ៣- ញ៉ាំទឹកប៉ុនណាទើបគ្រប់?

    ចន្លោះ​ពី ៦-៨ កែវ​ (ក្នុង​មួយ​កែវ ប្រហែល ២៤០ មិល្លីលីត្រ) ក្នុង​មួយ​ថ្ងៃ ទើប​គ្រប់​សម្រាប់​តម្រូវការ​រាង​កាយ​បាន។ បរិមាណ​ប៉ុណ្ណេះ អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ និង​ស្បែក​បាន​យ៉ាង​ល្អ។ ដើម្បី​ដឹង​ថា​តើ រាង​កាយ​ស្រូប​ទឹក​គ្រប់​អត់ អាច​សម្គាល់​មើល​ពណ៌​ទឹក​នោម៖

    – ថ្លា៖ មានន័យថា យើងញ៉ាំទឹកច្រើនពេក ហើយកុំព្យាយាមឲ្យលើសកម្រិត ព្រោះធ្វើឲ្យតម្រងនោមធ្វើការច្រើនលើសកម្រិត។

    – លឿងស្លេក៖ ជា​សញ្ញា​មាន​សុខភាព​ល្អ និង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់។

    – លឿងចាស់៖ រាងកាយ​យើង​ត្រូវការ​បរិមាណ​ទឹក​បន្ថែម​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Apr 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម