backup og meta

ឃើញពណ៌សក់ អាចដឹងដល់ចរិតពិតភ្លាម លាក់អត់បានទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Nov 27, 2019

    ឃើញពណ៌សក់ អាចដឹងដល់ចរិតពិតភ្លាម លាក់អត់បានទេ

    អត្តចរិតម្នាក់ៗសម្គាល់បានតាមរយៈទង្វើ ឬចំណុចផ្សេងៗជាច្រើន។ តាមរយៈពណ៌សក់ ក៏អាចស្វែងយល់ពីចរិតរបស់មនុស្សបានខ្លះដែរ។ ពណ៌សក់ត្រង់ចំណុចនេះ មិនមែនគិតលើការលាប ឬហាយឡាយលេងពណ៌សក់ទេ គឺសំដៅលើពណ៌សក់ធម្មជាតិ។

    ១- សក់ខ្មៅ

    ពណ៌ធម្មជាតិរបស់ខ្មែរ ឬប្រជាជនអាស៊ី។ ពណ៌សក់ប្រភេទនេះ មានលក្ខណៈស៊ីជម្រៅ មានការត្រិះរិះម៉ត់ចត់ ម៉ឺងម៉ាត់ មិនលេងសើចច្រើន មានមនោសញ្ចេតនាស្អិតរមួត និងជឿជាក់លើខ្លួនឯងខ្ពស់។

    ២- សក់ទង់ដែង

    សក់ពណ៌ទង់ដែងពីធម្មជាតិ មានមិនច្រើន ឬមិនទូទៅទេ។ អ្នកមានសក់ពណ៌នេះ (ភាគច្រើននៅអឺរ៉ុប) ជាមនុស្សមានតម្រូវការខ្ពស់ ឬទាមទារច្រើន ឯអត្រាលែងលះក៏កាន់តែខ្ពស់ក្នុងចំណោមក្រុមនេះ។ ប៉ុន្តែ មនុស្សមានសក់ប្រភេទនេះ មានលក្ខណៈស្វាហាប់ ស្មោះត្រង់ និងបើកចិត្តស្ដាប់ការរិះគន់ ឬឲ្យយោបល់ពីមជ្ឈដ្ឋានខាងក្រៅ។

    ៣- សក់ត្នោត

    សក់ពណ៌ត្នោតមាននៅទ្វីបអាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយជាក្រុមមានភាពទាក់ទាញខ្លាំងជាងសក់ក្រហម និងទង់ដែង។ សក់ត្នោតបង្ហាញពីភាពឆ្លាតវៃ ហើយអ្នកដែលឈ្នះរង្វាន់ណូបែលជាច្រើន សុទ្ធតែមានសក់ពណ៌ត្នោត។ គេជាបុគ្គលប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់ ពេលខ្លះងាយចុះចាញ់ បោះបង់ការព្យាយាម។

    បើនិយាយដល់សម្ព័ន្ធភាព អ្នកសក់ត្នោត ម៉ឺងម៉ាត់ មិនលេងសើច ហើយមានចិត្តនឹងន ស្មោះត្រង់។ រឿងគួរឲ្យសោកសៅ គឺអាចប្រឈមខ្ពស់នឹងបញ្ហាទំពែក ឬញៀននឹងជាតិនីកូទីន (ជក់បារីច្រើន)។

    ៤- សក់ក្រហម

    សក់ក្រហម មានហ្សែនដែលរងការបំប្លែង​នៅលើក្រូម៉ូសូមទី​១៦។ សក់ក្រហមតែងទាក់ទាញមនុស្សជុំវិញខ្លួនខ្ពស់ជាងសក់ពណ៌ផ្សេង។ ជនជាតិអឺរ៉ុបស្ទើរគ្រប់រូបស្រលាញ់សក់ពណ៌នេះ។ ប្រហែល ១០% ប្រជាជនស្កុតឡេន និងអង់គ្លេសកើតមក មានសក់ក្រហម។

    ដោយឡែក អាលឺ្លម៉ង់ជឿថា សក់ក្រហម ជាសញ្ញាបិសាចអាក្រក់។ ក្នុងរឿងព្រេងជនជាតិ អាល្លឺម៉ង់ តំណាលពីស្រីធ្មប់អាក្រក់ មានសក់ក្រហម និងភ្នែកពណ៌បៃតង។

    បុគ្គលភាពរបស់អ្នកសក់ក្រហម តែងអាថ៌កំបាំង លាក់មនោសញ្ចេតនា តែជ្រាលជ្រៅ ឆាប់ច្រឡោត (ចិត្តស្រាល) និងប្រកាន់យកតែមតិខ្លួនជាធំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម