backup og meta

ដំឡូងជ្វា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពហួសពីការស្មាន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 25, 2022

    ដំឡូងជ្វា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពហួសពីការស្មាន!

    ដំឡូងជ្វា ជាអាហារសម្រន់ ហើយខ្មែរយើងចូលចិត្តណាស់ ពិសេសតាមជនបទ។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិផ្អែមឆ្ងាញ់នោះ ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖

    ១- ពង្រឹងប្រព័ន្ធភាពស៊ាំ

    ដំឡូងជ្វា ប្រមូលផ្តុំដោយ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។

    ២- ទប់ទល់រលាក

    ជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។

    ៣- គ្រប់គ្រងជំងឺរលាកសន្លាក់

    វាសម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។

    រលាកសន្លាក់៤

    ៤- កាត់បន្ថយរោគសញ្ញាហឺត

    ដោយសារតែក្លិនក្រអូប ដំឡូងជ្វាអាចកាត់បន្ថយតឹងច្រមុះ ដែលជះឥទ្ធិពលដល់ច្រមុះ ទងសួត និងសួតបាន។ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា អាចជួយឲ្យធូរស្រាលបានមួយកម្រិត។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៥- ជួយដល់ការរំលាយអាហារ

    ដំឡូងជ្វា ជាពពួកអាហារសម្រន់សម្បូរដោយកាកសរសៃ រ៉ែខនិជ និងម៉ាញេស្យូម អាចជួយប្រព័ន្ធរំលាយអាហារឲ្យកិនបានល្អ។ វាស្រួលញ៉ាំ ហើយឆាប់រំលាយបានល្អ និងមិនធ្វើទុក្ខសម្រាប់អ្នកឈឺក្រពះ ពោះវៀន និងជួយឲ្យការបន្ទោបង់ស្រួល។

    ៦- ជួយប្រយុទ្ធប្រឆាំងមហារីក

    ដំឡូងជ្វា ជារោងចក្រផលិតថាមពលនៃជាតិបេតាការ៉ូតែន អង់ទីអុកស៊ីដង់ ដ៏អស្ចារ្យ និងប្រឆាំងមហារីកបានទៀត។ ពេលផ្សំបញ្ចូលគ្នាជាមួយវីតាមីន C អាចធ្វើឲ្យដំណើរការបានល្អ ក្នុងការព្យាបាលមហារីកច្រើនប្រភេទ ពិសេសមហារីកក្នុងពោះវៀនធំ ពោះវៀនតូច ក្រពេញប្រូស្តាត តម្រងនោម ឬសរីរាង្គខាងក្នុងដទៃទៀត។

    ៧- ជួយអ្នកទឹកនោមផ្អែម

    អាចជួយដល់ការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ដើម្បីគ្រប់គ្រង និងតម្រូវកម្រិតជាតិស្ករក្នុងឈាម ហើយអាចញ៉ាំជំនួសបាយក៏បាន បើយើងទម្លាប់។

    អត្ថបទគួរអាន៖

    ៨- រក្សាជាតិទឹកក្នុងរាងកាយ

    កាកសរសៃដ៏ច្រើនក្នុងដំឡូងជ្វា អាចជួយរាងកាយឲ្យរក្សាតុល្យភាពជាតិទឹក។ បើមានជាតិទឹកគ្រប់គ្រាន់ហើយ កោសិកាក៏អាចបំពេញមុខងារបានល្អដែរ ហើយស្បែកមិនស្ងួត ឬបែកស្រកាទៀត។

    ៩- ជួយដល់ការឡើងទម្ងន់

    រសជាតិផ្អែម មានជាតិម្សៅអាមីដុង វីតាមីន សារធាតុរ៉ែខនិជ ប្រូតេអ៊ីនច្រើនយ៉ាង ពិតជាងាយស្រួលក្នុងការកិន។ បើចង់ឡើងគីឡូ សាកញ៉ាំដំឡូងនេះ ហើយមិនចាំបាច់ញ៉ាំអាហារបំប៉នក៏បាន។

    ចំណុចសំខាន់

    ដំឡូងជ្វា ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ អត្ថប្រយោជន៍​នៃ​ដំឡូង​ជ្វា​​មាន​៖
    • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ
    • ទប់ទល់​រលាក​
    • គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់
    • កាត់​បន្ថយ​រោគសញ្ញា​ហឺត​
    • ជួយ​ដល់​ការ​រំលាយ​អាហារ​
    • ជួយ​ប្រយុទ្ធ​ប្រឆាំង​មហារីក
    • ជួយ​អ្នក​ទឹក​នោម​ផ្អែម​
    • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​
    • ជួយ​ដល់​ការ​ឡើង​ទម្ងន់​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Mar 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម