backup og meta

កំពូលបន្លែ ផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 08, 2021

    កំពូលបន្លែ ផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត

    ធ្លាប់​ពិបាក​ប្រមូល​អារម្មណ៍​ផ្ចង់​ឲ្យ​មូល ពេល​ធ្វើការ ​ឬ​រៀនអត់? ​បើ​ធ្លាប់ ទោះ​ម្ដង​ម្កាល ឬ​ញឹកញាប់ ប្រហែល​អត្ថបទ​នេះ​របស់ “Hello គ្រូពេទ្យ’ អាច​ជួយ​បាន​ខ្លះ។

    របស់​ញ៉ាំ​រាល់​ថ្ងៃ ​ជះឥទ្ធិពល​ចំពោះ​សុខភាព និង​កម្រិត​​​ចងចាំ​យើង។ បើ​អាហា​មិន​ល្អ ​រាងកាយ និង​ដំណើរការ​ខួរ​ក្បាល ក៏​អត់​ល្អ​ទៅ​តាម​នោះ​ដែរ។ ​ខាង​ក្រោមជាបន្លែ ផ្លែឈើ​ប៉ុន្មាន​មុខ ខ្លះ​ដាំ​នៅ​ខ្មែរ ឯ​ខ្លះ​ទៀត​នាំ​ចូល​ពី​បរទេស​មក​លក់​តាម​ផ្សារ​ទំនើប។

    ១- ផ្លែប៊ើរ

    គ្នា​យើង​ខ្លះ ​អត់​សូវ​ចូលចិត្ត ឬ​អត់​​ចេះ​ញ៉ាំ។ គេអាច​ញ៉ាំ​វាជាផ្លែ​ទុំ​ក៏បាន ឬ​ចិត​ធ្វើ​បង្អែម​ផ្លែឈើ ឬ​ក៏​ទឹកក្រឡុកក៏​បាន។ ប៊ើរ ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ ឬ​ហៅ​ថា​ខ្លាញ់​ឆ្អែត ដែល​មាន​សម្ព័ន្ធ​ម៉ូលេគុល​តែ​មួយ។ ផ្លែ​នេះ មាន​គុណ​ប្រយោជន៍​ណាស់​សម្រាប់​រាងកាយ ជា​ពិសេស​ជួយ៖

    – ផលិតជាតិខូលេជែន​ល្អ​សម្រាប់​ស្បែក

    – ជួយឲ្យស្បែកតឹងរលោង​

    – ជួយឲ្យសក់ និងក្រចកដុះល្អ

    – ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។

    ផ្លែប៊ើរ មាន​វីតាមីន K ​និង​ហ្វូឡាត (folate) អាច​បង្ការ​កុំ​ឲ្យ​ឈាម​កក​ក្នុង​ខួរក្បាល​ កាត់​បន្ថយ​​បញ្ហាកកស្ទះ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជួយឲ្យ​ការ​ចងចាំ និង​ផ្ចង់​អារម្មណ៍កាន់​តែ​ល្អ។

    ២- ផ្លែប្ល៊ូប៊ើរី

    ក្រៅ​ពី​ឆ្ងាញ់ ផ្លែ​ឈើ​នាំ​ចូល​ពី​ក្រៅ​ប្រទេស មក​ដាក់​លក់​តាម​បណ្ដា​ហាង​ផ្លែឈើ ឬផ្សារ​ទំនើប​មួយ​នេះ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ពពួក​អង់ទីអុកស៊ីដង់ ​វីតាមីន C កម្រិត​ខ្ពស់ វីតាមីន K​ ជាតិ​កាក​សរសៃ និង​អាស៊ីតហ្គាលិច​។ ភាព​ល្អអស់​ទាំង​នោះ​ ជួយ​ខួរក្បាល​យើង​មិន​ឲ្យភ្លេចភ្លាំង​ច្រើន បន្ថយ​អារម្មណ៍​តានតឹង តប់​ប្រមល់ និង​សាច់ចាំ​មិន​ងាយ​ចាស់។

    ៣- បន្លែស្លឹកបៃតង

    ការស្រាវជ្រាវ​បញ្ជាក់​ថា បន្លែ​ស្លឹក​បៃតង ជួយ​យើង​ឲ្យ​រក្សា​ផ្ចង់​អារម្មណ៍​បាន​ល្អ ព្រោះ​វា​សម្បូរ​ដោយវីតាមីន​ ​រ៉ែខនិជ​ ក្លរ៉ូហ្វីល ​និង​ជាតិ​កាក​សរសៃដែល​ល្អ​បំផុត​សម្រាប់​ឈាម និង​ប្រព័ន្ធ​លាយ​អាហារ។ ក្រៅពី​នេះ ​ដោយសារ​តែ​បន្លែ​ទាំងនោះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​វីតាមីន A​ និង​ វីតាមីន K វា​ក៏​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ ​និងជួយ​បង្ការ​ការ​រលាក​បាន​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម