backup og meta

បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    បញ្ហា​ភ្នែក​មនុស្ស​ចាស់​មាន​ច្រើន​ណាស់ ជួយ​យ៉ាង​ម៉េច​បាន?

    ភ្នែក​ជា​អវយវៈ​ដ៏​សំខាន់ តាំង​ពី​ក្មេង​ដល់​ចាស់។ សុខភាព​ភ្នែក​ល្អ ជា​រឿង​អាទិភាព និង​ចាំបាច់​បំផុត សម្រាប់​គ្រប់គ្នា​គួរ​យក​ចិត្ត​ទុកដាក់។ អាយុ​កាន់​តែ​ច្រើន ការ​វិវត្តន៍​សព្វ​បែប​យ៉ាង​ចំពោះ​រាងកាយ គ្រប់​កន្លែង ក៏​កាន់​តែ​ចាស់ ឬ​កាន់​តែ​ទ្រុឌទ្រោម។ ប៉ុន្តែ​ការ​ប្រែប្រួល​មួយ​ខ្លះ ជះឥទ្ធិពល​មិន​ល្អ ក៏​យើង​មិន​ត្រូវ​បណ្ដោយ​ដែរ។ តើ​ពេល​ចាស់​ទៅ ឬ​បញ្ហា​ភ្នែក ដែល​កើត​ឡើង​ខ្ពស់​បំផុត សម្រាប់​មនុស្ស​ចាស់ មាន​អី​ខ្លះ?

    – #ភ្នែកស្ងួត

    បញ្ហា​នេះ​អ្នក​ណា​ក៏​ឧស្សាហ៍​កើត​ដែរ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ប៉ុន្តែ​ចំពោះ​មនុស្ស​ចាស់ អាច​មាន​បញ្ហា​ច្បាស់​ការ​ជាង។ បើ​ចាស់ៗ ភ្នែក​ស្ងួត ​គឺ​កើត​ឡើង​ពេល​ក្រពេញ​ទឹកភ្នែក​មិន​អាច​ផលិត​ទឹក​ភ្នែក​បាន​ត្រឹមត្រូវ​ (ទឹកភ្នែក​មិន​គ្រប់ ឬ គុណភាព​ទឹក​ភ្នែក​មិន​ល្អ)។ ហេតុនេះ ​ភ្នែក​មិន​បាន​ផ្គត់ផ្គង់​ដោយ​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ។ ភ្នែក​ឡើង​ក្រហម អាច​ក្រហាយ​ និង​រមាស់ ជា​អាការៈ អ្នក​មាន​បញ្ហា​ភ្នែក​ស្ងួត (ថ្វី​បើ​កម្រ) ប៉ុន្តែ​បញ្ហា​នេះ អាច​ឈាន​ដល់​ងងឹត​ភ្នែក​បាន។

    ការ​រត់​រក​ជំនួយ ក្នុង​ករណី​ដឹង​ថា មាន​បញ្ហា​ក្ដៅ​ក្រហាយ (ភ្នែកស្ងួត) ដូច​ជា​ថ្នាំ​បន្តក់​ភ្នែក​ដើម្បី​រក្សា​ភ្នែក​ឲ្យ​មាន​សំណើម ឬ​នៅ​ប្រទេស​ជឿន​លឿន​គេ​ប្រើ ម៉ាស៊ីន​ផ្ដល់​សំណើម​ភ្នែក (ដើម្បី​រក្សា​សីតុណ្ហភាព និង​បង្ការ​បញ្ហា​ភ្នែកស្ងួត)

    បើ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ វេជ្ជបណ្ឌិត​អាច​ព្យាបាល​ដោយ ចេញ​វេជ្ជបញ្ជា​ឱសថ​ខ្លាំងៗ​ ឬ​ឈាន​ដល់​វះកាត់។

    – #ភ្នែកឡើងបាយ

    ជំងឺ​ភ្នែក​ឡើង​បាយ ជា​កករ​ល្អក់​ដែល​ ហើយ​បង្ក​ការ​ពិបាក​មើល ឬ​សម្លឹង។ បញ្ហា​នេះ (ភ្នែកឡើងបាយ) កម្រ​កើត​លើ​ក្មេងៗ​ណាស់ ភាគ​ច្រើន​មាន​តែ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ។ អ្នក​កើត​អាច​តែ​ភ្នែក​មួយ ​ឬ​ទាំង​សង្ខាង ប៉ុន្តែ​ តែ​មិន​រាលដាល​ ឬ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​ទេ។ ចាស់ៗ​ដែល​មាន​បញ្ហា​នេះ ភាគ​ច្រើន​ពាក់​វ៉ែនតា ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ និង​មើល​បាន​ច្បាស់។ បើ​ព្យាបាល ត្រូវ​វះកាត់។

    – #ទឹកដក់បាតភ្នែក

    សារធាតុ​រាវ​ក្នុង​ភ្នែក​ហូរ​មិន​ធម្មតា សម្ពាធ(ទឹក)​កាន់​តែ​ខ្លាំង ហើយ​ចាប់​ផ្ដើម​ចាល់។ ទឹក​ ឬ​សាធាតុ​រាវ ដែល​ដក់​ក្នុង (បាត​ភ្នែក) នេះ ​នឹង​បំផ្លាញ​សរសៃ​ប្រសាទ​អុបទិក​ភ្នែក។ បើ​អូស​បន្លាយ​ ឬ​ពន្យារ​កាន់​តែ​យូរ មិន​យក​ចិត្ត​ទុកដាក់ ព្យាបាល អ្នក​ជំងឺ​អាច​ងងឹត (ពិការភ្នែក)។ ករណី​ទឹក​បាត​ភ្នែក​នេះ មិន​មាន​រោគសញ្ញា​សំខាន់​ជា​ដុំ​កំភួន​ឡើយ ​ដូច្នេះ​បើ​មាន​អារម្មណ៍​ថា មាន​អី​មិន​ស្រួល​ក្នុង​ភ្នែក គួរ​ចាត់​ចែង​រត់​រក​ពេទ្យ។ កាន់​តែ​ល្អ​បំផុត​គឺ កំណត់​ពេល​វេលា ទៅ​ពិនិត្យ​នៅ​ពេទ្យ ហោច​ណាស់ ៦ខែ​ម្ដង ដូច​ការ​សម្អាត​ធ្មេញ។

    ចំពោះ​ថ្នាំ​ព្យាបាល​ ជំងឺ​ទឹក​ដក់​បាត​ភ្នែក អាច​ជាំ ថ្នាំបន្តក់ភ្នែក ឬ​ថ្នាំ​លេប។

    – #អន់ភ្នែក

    ភ្នែក​ខ្សោយ ឬ​យើង​ឧស្សាហ៍​ហៅ​ថា អន់ភ្នែកបង្ក​ផល​លំបាក និង​រំខាន​ច្រើន​សម្រាប់​ចាស់ៗ ជា​ពិសេស​ការងារ​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​ទាមទារ​ជំនួយ ដូច​ជា​វ៉ែនតា ឬ​Len ជា​ប្រចាំ។ ប៉ុន្តែ​មាន​ថ្នាំ​ច្រើន​ណាស់ ជា​ជំនួយ ជួយ​បង្កើន​ភាព​ភ្លឺច្បាស់ កាន់​តែ​ប្រសើរ ក្រៅ​ពី​វ៉ែនតា។

    #ជំងឺលឿងរ៉េទីនភ្នែកវ័យចាស់ (AMD)

    ជា​ស្ថានភាព​​អ្នក​ជំងឺ​មិន​អាច​ឃើញ​ចំណុច​កណ្ដាល​រូបភាព​បាន (ឃើញ​ច្បាស់​តែ​សង្ខាង)។ ការ​ខូច​ខាត​ផ្នែក​ពិសេស​របស់​ភ្នែក​(រ៉េទីន) សម្រាប់​ឲ្យ​មើល​ឃើញ​មុត​ស្រួច ចំ​កណ្ដាល ជា​ការ​វិវត្តន៍​របស់ AMD។ ជំងឺ ​AMD ​​ ជា​មូលហេតុ​ញឹកញាប់​បំផុត​មួយ​ក្នុង​ចំណោម ​មូលហេតុ​នៃ​ការ​បាត់បង់​ការ​មើល​ឃើញ ឬ​ឈាន​ដល់​ងងឹត/ពិការ។

    អាស្រ័យ លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ AMD ​ការ​ប្រើ​ឱសថ (ចាក់លេប) ការ​ព្យាបាល​ពិសេស ឬ​វះកាត់​ដោយ​កាំរស្មីឡាស៊ែរ ប្រាកដ​ជា​ពេទ្យ​រើស​មក​ប្រើ ដើម្បី​ព្យាបាល​បញ្ហា លឿងរ៉េទីនភ្នែក​របស់​អ្នក​វ័យ​ចំណាស់។

    – #ពិនិត្យភ្នែកឲ្យទៀង

    កំណត់​ពេលវេលា​ទៀងទាត់ ដើម្បី​ទៅ​ពិនិត្យ នៅ​ពេទ្យភ្នែក ជា​រឿង​សំខាន់ ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​ការ​វិវត្តន៍​ភ្នែក។ បើ​ចាស់ៗ កំពុង​ពាក់​វ៉ែនតា ការ​រើស​កញ្ចក់ ឬ​វាស់​ឌឺក្រេ កញ្ចក់​ឲ្យ​ត្រូវ​នឹង​កម្រិត​របស់​ភ្នែក​ ឬ​រើស​ប្រភេទ​វ៉ែនតា សុទ្ធ​តែ​ជា​រឿង​សំខាន់។ អ្វី​ដែល​សំខាន់ អាច​ដឹង​ពី​ស្ថានភាព ភ្នែក ឬ​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​ទឹក​ដក់​បាត​ភ្នែក ជំងឺ​ភ្នែក​ឡើង​បាយ ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ដែល​អាច​ជះឥទ្ធិពល ​ប៉ះពាល់​ដល់​សញ្ញាណ​ជំងឺ​ទឹកនោមផ្អែម ឬ​លើស​ឈាម ជាដើម។

    – #ផ្ទះត្រូវសុវត្ថិភាពសម្រាប់មនុស្សចាស់

    ក្រៅ​ពី​ការ​រៀបចំ​ពណ៌​ជួយ​ឲ្យ​ភ្នែក​មិន​ប្រឹង​ខ្លាំង ឬ​ភ្នែក​អាច​សម្រាក​បាន ដូចជា​មាន​ដើម​ឈើ មុខ​ក្រោយ ឬ​ក្នុង​ផ្ទះ​ខ្លះ ការ​រចនា ឬ​លាប​ពណ៌​ក៏​អាច​ជួយ​ការ​មើល ឬ​សម្លឹង​របស់​ភ្នែក​បាន​ដែរ។ រៀបចំ​ទុកដាក់​ឌុយ(ហ្វ្រីភ្លើងខ្សែ) ឬ​ត​ភ្លើង​អគ្គិសនី (មិន​តំណ ខ្លាច​ឆក់ ព្រោះ​ភ្នែក​មើល​មិន​សូវ​ច្បាស់) ក៏​ជា​រឿង​សំខាន់​ដែរ។

    – #គន្លឹះថែទាំភ្នែក

    រៀបរាប់​ឡើង​គគោក សុទ្ធ​តែ​ជំងឺ។ ឥឡូវ យើង​មក​មើល ការ​ថែទាំ​ភ្នែក​វិញ​ម្ដង។ អាច​សាក​ប៉ុន្មាន​របៀប​នេះ ដើម្បី​ជួយ ឲ្យ​ចាស់ៗ​ក្នុង​ផ្ទះ មិន​មាន​បញ្ហា​ភ្នែក។ គួរ​ធ្វើ​ម៉េច​ខ្លះ?

    ចំណីចំណុក៖ ព្យាយាម​រៀបចំ​ទុកដាក់ ឬ​ស្លស្លុក ម្ហូប​ដែល​មាន​ជីវជាតិ​ខ្ពស់​ជំនួយ​ភ្នែក ជា​ពិសេស​អាហារ​ពណ៌​ការ៉ុត ហើយ​បន្លែ​ផ្លែឈើ ក៏​ជា​របស់​សំខាន់​ដែរ។

    ពាក់វ៉ែនតា៖ វ៉ែនតា​ការពារ​កម្ដៅ/ពន្លឺ​ថ្ងៃ​ក៏​សំខាន់​ដែរ ព្រោះ​អាច​ជួយ​ភ្នែក​ប្រឆាំង​កាំរស្មី​យូវី​បាន ឬ​មិន​ជួយ​ភ្នែក​មិន​ឲ្យ​សម្លឹង​ខ្លាំង បើ​បើកបរ ឬ​ត្រូវ​ការ​សម្លឹង​អី​យូរៗ។

    ហាត់ប្រាណ៖ ការ​បញ្ចេញ​សកម្មភាព​ជួយ​ដល់​លំហូរឈាម(ដឹកជញ្ជូន) ទៅ​កាន់​គ្រប់​ផ្នែក​នៃ​រាងកាយ ហើយ​ភ្នែក​ក៏​ដូច​គ្នា។

    សម្រាន្តឲ្យឆ្អែត៖ ចាស់ៗ គេង​តិច​ ឬ​ឧស្សាហ៍​ក្រោក​ពី​ព្រលឹម​ស្រាងៗ (៥ព្រឹក)។ សម្រាន្ត ឆ្អែត​ក្រៅ​ពី​សុខភាព មាន​កម្លាំង​មាំមួន​ហើយ ក៏​ជួយ​ឲ្យ​ភ្នែក​សម្រាក និង​ការពារ មេរោគ​ហុយ​ចូល តាមរយៈ ផ្សែង ឬ​ធូលី​ជាដើម។

    ឧបករណ៍ជំនួយ៖ ការ​ប្រើ​ឧបករណ៍​ជំនួយ ជា​ពន្លឺ សម្រាប់​មើល​ពេល​យប់ ឬ​ទី​ងងឹត (ផ្ទះ​ខ្លះ​ទោះ​ពេល​ថ្ងៃ ក៏​ខ្វះ​ពន្លឺ​ដែរ)បំភ្លឺ​ល្អ។ ចង្កៀង ដូរ​អំពូល​ភ្លើង​ក្នុង​បន្ទប់ ឬ​ការ​ប្រើ​ពិល សុទ្ធ​តែ​ជួយ​ភ្នែក​បាន​ច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម