backup og meta

កូនពេញវ័យលឿនពេក អាចមានបញ្ហា! នេះវិធីសង្កេត និងដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 07, 2019

    កូនពេញវ័យលឿនពេក អាចមានបញ្ហា! នេះវិធីសង្កេត និងដោះស្រាយ
    ធ្លាប់ធ្វើប៉ាម៉ាក់ ទើបមានអារម្មណ៍មួយនេះ កូនទើបតែមិនប៉ុន្មានឆ្នាំផង រូបរាងស្រាប់តែប្រែប្រួលខុសធម្មតា ម៉ាក់ប៉ាច្បាស់ជាបារម្ភ ខ្លាចកូនមានជំងឺអីខុសធម្មតា។
    កុំទាន់បារម្ភ “Hello គ្រូពេទ្យ” នឹងប្រាប់ បើអូនៗមានការប្រែប្រួលរាងកាយនៅវ័យ ៨ ឆ្នាំ ឬប្រែប្រួលខ្លាំងនៅ ៩ ឆ្នាំ ពោលគឺមានន័យថា កូនពេញវ័យខុសធម្មតា។
    អត្ថបទនេះនឹងប្រាប់ពីរបៀបសង្កេត ការប្រែប្រួល និងហេតុផលខ្លះៗ។
     
    ១- #ធ្វើម៉េចដឹងថាក្មេងពេញវ័យខុសពីធម្មតា?
    ដើម្បីដឹងថាកូនពេញវ័យខុសធម្មតា ឬអត់ ម៉ាក់ប៉ាគួរសង្កេតមើលបម្រែបម្រួលរូបរាង មានផ្លាស់ប្តូរអ្វី មុនអាយុដែរអត់ ដូចជា មីអូន (កូនស្រី) អាចឆាប់លូតលាស់សុដន់ និងមករដូវ ហើយ អាអូន (កូនប្រុស) លិង្គ និងពងស្វាស ចាប់ផ្តើមលូតលាស់មានរោមនៅលើមុខ ប្រែប្រួលសំឡេង និងការប្រែប្រួលមួយចំនួនទៀត៖
    – ដុះរោមលើដងខ្លួន (លើប្រដាប់ភេទ និងក្រោមក្លៀក)
    – លូតលាស់ធំខុសធម្មតា
    – កើតមុន
    – មានក្លិនខ្លួន។
    ២- #មូលហេតុបណ្តាលឲ្យក្មេងឆាប់ពេញវ័យ
    ឆាប់ពេញវ័យខុសធម្មតា អាចមកពីកត្តាច្រើន រចនាសម្ព័ន្ធខួរក្បាលមានបញ្ហា មានដុំ (ដុំសាច់ គីស ឬដុំទឹកក្នុងខួរក្បាល) របួសខួរក្បាល ធ្លាប់ប៉ះទង្គិច ឆ្លងមេរោគ ដូចជា ជំងឺរលាកស្រោមខួរក្បាល ជំងឺក្រពេញអូវែ ឬក្រពេញទីរ៉ូអ៊ីតមានបញ្ហា។
    កូនស្រីជាច្រើនជួបបញ្ហាឆាប់ពេញវ័យ ដោយគ្មានមូលហេតុ។ សម្រាប់កូនប្រុសវិញមិនសូវសម្បូរមែន ប៉ុន្តែកត្តាភាគច្រើនទាក់ទងនឹងជំងឺ ហើយ ៥%ទៀត ដោយសារកត្តាហ្សែន។
     
    ៣- #វិធីធ្វើរោគវិនិច្ឆ័យបញ្ហាឆាប់ពេញវ័យ
    ក្រោយសង្កេតតាមរូបរាងអាអូន មីអូន ប្រែប្រួល ពេទ្យអាចទាមទារធ្វើតេស្តទឹកនោម និងឈាម ដើម្បីពិនិត្យមើលបរិមាណកម្រិតអ័រម៉ូន។ លើសពីនេះ អាចថតកាំរស្មីអ៊ិចលើដៃ ឬកដៃ ដើម្បីដឹងពីការលូតលាស់ឆ្អឹងលឿនពេក ឬអត់។ ករណីចាំបាច់ ពេទ្យនឹងធ្វើតេស្តរូបភាព មើលមូលហេតុបង្ក មានដុំសាច់ខួរក្បាល ជាដើម។
     
    ៤- #វិធីព្យាបាល
    បើពេទ្យសន្មត់ អាអូន ឬមីអូន មានបញ្ហាឆាប់ពេញវ័យខុសធម្មតាមែន ត្រូវបញ្ជូនបន្តទៅកាន់ពេទ្យឯកទេសកុមារខាងក្រពេញអង់ដូគ្រីន ដើម្បីតាមដាន និងព្យាបាល។
    គោលដៅតែមួយសម្រាប់ព្យាបាល គឺធ្វើឲ្យការលូតលាស់វិលមករកសភាពប្រក្រតីវិញ ដូចជា បញ្ឈប់ការលូតលាស់ឆ្អឹងលឿនពេក។ ប៉ុន្តែ ការព្យាបាលអាចធ្វើឲ្យអាអូន មីអូន មានកម្ពស់ទាបជាងធម្មតា នៅពេលធំពេញវ័យ ហើយវិធីព្យាបាលមាន៖
    – ព្យាបាលមូលហេតុបង្ក (ឧ. ដុំសាច់ ដុំគីសក្នុងខួរក្បាល)
    – គ្រប់គ្រងបរិមាណកម្រិតអ័រម៉ូនភេទ ដោយប្រើថ្នាំបញ្ឈប់ការលូតលាស់។
    បច្ចុប្បន្ន វិធីព្យាបាលគេទទួលស្គាល់ជាផ្លូវការ គឺប្រើថ្នាំអ័រម៉ូនសំយោគ( LHRH) ដើម្បីបង្អាក់ដំណើរផលិតអ័រម៉ូនភេទ ដែលធ្វើឲ្យពេញវ័យខុសធម្មតា។ ពេទ្យនឹងតាមដានព្យាបាល អាអូន មីអូន ដោយប្រើអ័រម៉ូននេះរៀងរាល់ ១ ឆ្នាំម្តង ហើយលទ្ធផលទទួលបានមិនមានបញ្ហាទេ ហើយក៏មានសុវត្ថិភាពដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Jan 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម