backup og meta

អីៗនឹងគ្នាហើយ ស្រីៗ​អាច​មាន​បញ្ហា​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 27, 2021

    អីៗនឹងគ្នាហើយ ស្រីៗ​អាច​មាន​បញ្ហា​ទាំង​នេះ

    មិនថាស្រី មិនថាប្រុស ប៉ុន្តែស្រីៗគ្នាយើងធ្លាប់សង្កេតអត់ ក្រោយរួមភេទរួច មានអាការៈអីប្លែកៗកើតឡើងដែរទេ? បើមាន ចង់ដឹងថាហេតុអីអត់? គ្នាយើងខ្លះប្រាកដជាភ័យស្លន់ស្លោមិនខាន ជាពិសេសអ្នកទើបរួមភេទលើកដំបូង។ “Hello គ្រូពេទ្យ” មាន​បក​ស្រាយ​លម្អិត​ខាង​ក្រោម។

    ១- ហូរឈាមក្រោយរួមភេទ

    ជារឿងធម្មតាទេ ក្រោយពេលរួមភេទ ទ្វារមាសមានឈាមហូរ ក៏មិនមែនជារឿងអាក្រក់ដែរ បើសិនជារក្សាអនាម័យបានត្រឹមត្រូវ និងពិនិត្យសុខភាពផ្លូវភេទទៀងទាត់។ យ៉ាងណា ករណីខ្លះក៏អាចវិវត្តជាមហារីកផងដែរ ខណៈរោគសញ្ញាហូរឈាមក្រោយអាចមកពីកត្តាដូចជា៖

    – ការបង្ករោគ ដូចជា ជំងឺរលាកអាងត្រគាក ជំងឺកាមរោគ ក្លាមេឌៀ (chlamydia)

    – ស្ងួតទ្វារមាស

    – ដាច់រលាត់ទ្វារមាស

    – បញ្ហាដុំសាច់ (polyp) នៅមាត់ស្បូន ឬស្រទាប់ស្បូន

    – កោសិកាមាត់ស្បូនលៀនចេញមកក្រៅ (cervical ectropion)។

    ២- ចុកពោះក្រោយពេលរួមភេទ

    នេះអាចជាសញ្ញាបញ្ហានៅប្រព័ន្ធបន្តពូជស្រីៗ។ ពេលជួបបញ្ហានេះ គ្នាយើងគួរទៅព្យាបាលជាបន្ទាន់ ហើយកត្តាបង្កដូចជា៖

    – រលាក

    – ប្រតិកម្ម ឬអាលែកហ្ស៊ី

    – គីស ឬដាច់ជាលិកាក្រពេញអូវែ

    – មានបុកទង្គិចលើប្រដាប់ភេទស្រ្តី។

    បើសិនជាមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចធ្វើឲ្យមានបញ្ហាផ្លូវភេទ និងមិនប្រក្រតីសរីរាង្គបន្តពូជ។

    បញ្ហារួមភេទ

    ៣- ចុក ឬឆ្អល់ពោះ

    តិចនាំគ្នាច្រឡំថា ចុកពោះធម្មតា! ត្រូវស្វែងយល់ពីកន្លែងឈឺឲ្យបានច្បាស់លាស់។ បើសិនជាចុកនៅពោះខាងលើម្តុំក្រពះ អាចមកពី៖

    – ការបង្ករោគ

    – ជំងឺរលាកអាងត្រគាក

    – ដុំសាច់ក្នុងស្រទាប់សាច់ដុំស្បូន

    – ជំងឺអង់ដូមេទ្រីយ៉ូស៊ីស (ជំងឺស្រទាប់ស្បូន)

    – រួមភេទដល់ចំណុចកំពូល ធ្វើឲ្យសាច់ដុំពោះកន្ត្រាក់

    – បញ្ហាផ្លូវអារម្មណ៍ ថប់ ស្រ្តេស មួម៉ៅ ក៏អាចឲ្យចុកពោះដែរ

    – រួមភេទដោយគំហុក ធ្វើឲ្យពោះផ្នែកខាងក្រោយរងសម្ពាធខ្លាំង។

    ៤- ស្ងួតទ្វារមាស

    ជាញឹកញាប់កើតលើស្រ្តីពេលកំពុងរួមភេទ ដោយសារតែភាពកកិត និងដាច់រលាត់ទ្វារមាស ជាហេតុនាំបញ្ហាស្ងួតទ្វារមាសនេះ។ ការស្ងួតទ្វារមាស ក៏កើតឡើង បើសិន/ដោយសារ៖

    – អស់រដូវ

    – កាត់ក្រពេញអូវែ

    – ការសម្អាតទ្វារមាស

    – សម្រាល និងបំបៅកូន

    – ព្យាបាលមហារីកដោយកាំរស្មី ឬគីមី

    – ការភ្ញោចអារម្មណ៍ មុនពេលរួមភេទតិចតួចពេក

    – ប្រតិកម្ម ថ្នាំផ្តាសាយ និងថ្នាំប្រឆាំងការធ្លាក់ទឹកចិត្តមួយចំនួន

    – ថ្នាំប្រឆាំងអ័រម៉ូនភេទស្រ្តី សម្រាប់ព្យាបាលជំងឺដុំស្បូន និងជំងឺអង់មេទ្រីយ៉ូស៊ីស

    – Sjögren’s syndrome (ប្រព័ន្ធការពារទៅបំផ្លាញកោសិកាផលិតជាតិសំណើម)។

    ៥- រមាស់

    រមាស់ជាសញ្ញាបង្ហាញថា បរិយាកាសក្នុងទ្វារមាសខុសប្រក្រតី ហើយរមាស់ក្រោយពេលរួមភេទ អាចមកពី៖

    – មេរោគផ្សិត

    – រលាកទ្វារមាស

    – មានដំបៅ ឬដុំ

    – ទ្រីកូម៉ូណាស់ (Trichomoniasis) ពពួកមេរោគមានលើប្រដាប់ភេទស្ត្រី។

    គ្នាយើងណា ធ្លាប់មានអាការៈក្រៅពីនេះទៀត?

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Feb 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម