backup og meta

ដេក​អត់លក់ ហាត់​ប្រាណ​ពិសេស​មួយ​នេះ អាច​ឲ្យ​ដេក​លក់​ស្កប់ស្កល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 08, 2019

    ដេក​អត់លក់ ហាត់​ប្រាណ​ពិសេស​មួយ​នេះ អាច​ឲ្យ​ដេក​លក់​ស្កប់ស្កល់

    គ្នាយើង​ខ្លះ​ច្បាស់​ជា​ដឹង​ឮ​ពី​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​ហាត់​យ៉ូហ្កា​សម្រាប់​សុខភាព ក្នុង​នោះ​រឿង​សំខាន់​មួយ គឺ​យ៉ូហ្កា ជួយ​ឲ្យ​អ្នក​មាន​បញ្ហា​គេង​អត់​លក់ ទៅ​ជា​លក់​ស្រួល​វិញ។ ម៉េច​បាន​អ៊ីចឹង? “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ហេតុ​ផល​ដូច​ខាងក្រោម៖

    ១- គេងមិនលក់ គ្រោះថ្នាក់ធំ

    ដំណាក់កាល​ដំបូង គេង​មិន​លក់ អាច​កើត​ឡើង​ដោយ​ឯក​ឯង មិន​បណ្តាល​មក​ពី​បញ្ហា​ថ្នាំ​ទេ។ ដំណាក់​កាល​ទី​២ គេង​មិន​លក់ ជា​សញ្ញា​ព្រមាន ដោយសារ​បញ្ហា​សុខភាព​ណា​មួយ។ មាន​ជំងឺ​ច្រើន ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​ដែរ ដូចជា មហារីក រលាក​សន្លាក់ ជំងឺ​ដុំ​ស្បូន និង​បាក់​ទឹក​ចិត្ត។ ឯ​ថ្នាំ​ខ្លះ​អាច​បង្ក​ឲ្យ​គេង​មិន​លក់ ដូចជា ពុល​សារធាតុញៀន​ជាដើម។

    គេង​មិន​លក់ ឬ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ការ​គិត​ចុះ​ខ្សោយ តាម​រយៈ​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ហើយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ខ្សោយ ឬ​គាំង​បេះដូង ឡើង​សម្ពាធ​ឈាម ធាត់​ហួស​កម្រិត ឬ​ស្ត្រេស។

    ២- ប្រសិទ្ធភាពយ៉ូហ្គាលើបញ្ហាគេងមិនលក់

    យ៉ូហ្កា ជួយ​បង្កើន​គុណភាព​ដំណេក​សម្រាប់​គ្នាយើង​មាន​បញ្ហា​គេង​មិន​លក់។ ក្នុងការ​សិក្សា​លើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ ទាំង​ដំណាក់កាល​បឋម និង​ដំណាក់កាល​ទី​២ ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ហាត់​យ៉ូហ្កា​យ៉ាង​ហោច ៨ សប្តាហ៍ ហើយ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យ៉ូហ្កាពិតជា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ករណី​គេង​មិន​លក់​មែន។ ទម្លាប់​គេង​មិន​លក់ គេង​បាន​តិច ឬ​ភ្ញាក់​ញឹកញាប់​អាច​ដោះ​ស្រាយ ដោយ​ហាត់​យ៉ូហ្កា​ជា​ប្រចាំ។

    ៣- ភស្តុតាងវិទ្យាសាស្ត្រផ្សេងៗទៀត

    យ៉ូហ្កា​មាន​ឥរិយាបថ​ជា​ច្រើន ជួយ​សម្រួល​ឲ្យ​ឈាម​រត់​ចូល​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ល្អ ព្រោះ​បើ​យើង​មិន​ផ្គត់ផ្គង់​ឈាម​គ្រប់​គ្រាន់​ទៅ​ខួរ​ក្បាល​ទេ អាច​នឹង​ជួប​បញ្ហា​គេង​មិន​លក់។

    ហាត់យ៉ូហ្កា ២ ដង​ក្នុង​១សប្តាហ៍ អាច​ជួយ​កាត់​បន្ថយ​មហារីក​បាន។ ស្រីៗ​គ្នាយើង​ដែល​កំពុង​មក​រដូវ និង​មាន​អការៈ​ឈឺ​ចាប់ ក៏​អាច​កាត់​បន្ថយ​ដែរ បន្ទាប់ពី​ហាត់​យ៉ូហ្កា​ទៀង​ទាត់។ ហាត់​យ៉ូហ្កា​ពេល​ល្ងាច ធ្វើ​ឲ្យ​គេង​លក់​ស្រួល។

    ថ្នាំ​ងងុយ​គេង​មិន​ប្រាកដ​ថា មាន​ប្រសិទ្ធភាព​ចំពោះ​ការ​គេង​មិន​លក់​គ្រប់​ពេល​នោះ​ទេ ទោះ​ថ្នាំ​នោះ​ល្អ​ក៏​ដោយ។ យ៉ូហ្កា ស័ក្ដិសម​បំផុត ធ្វើ​ឲ្យ​របៀប​រស់នៅ​មាន​សុខភាព​ល្អ និង​គេង​លក់​ស្កប់ស្កល់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម