backup og meta

តិចនិកបំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារប្ដីថើបខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 27, 2021

    តិចនិកបំបាត់ស្នាមជាំខៀវ-ក្រហម ដោយសារប្ដីថើបខ្លាំង

    ថើប ជាអារម្មណ៍ពិសេសនៅក្នុងទំនាក់ទំនងស្នេហ៍។ ស្រលាញ់ខ្លាំង នឹកខ្លាំង ថើបកាន់តែខ្លាំង។ តែបើថើបខ្លាំងពេក អាចធ្វើឲ្យមានស្នាមជាំខៀវ ខ្មៅ ឬក្រហម ពេលខ្លះធ្វើឲ្យដៃគូខ្មាសអៀន ពេលជួបអ្នកក្រៅទៀតផង។ កុំឲ្យមិត្តភ័ក្ដិឃើញ ហើយឌឺបាញ់ឲ្យនោះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកបំបាត់ស្នាមស្នេហ៍ជាំទាំងនោះបាន។

    ១- ហេតុអីថើបធ្វើឲ្យមានស្នាមជាំ?

    ថើបខ្លាំងដោយអារម្មណ៍កញ្ជ្រោល មិនចោទជាបញ្ហាទេ តែព្យាយាមកុំឲ្យមានស្នាមជាំបានហើយ។ ទោះស្នាមជាំទាំងនោះតូចក៏ពិតមែន តែអាចធ្វើឲ្យគ្នាយើងខ្មាសអៀន ពេលមិត្តភ័ក្ដិឃើញ ហើយបាញ់។ បើស្រីៗគ្នាយើងមានណាត់ជាមួយភ្ញៀវ ឬនរណាម្នាក់ ស្រាប់តែមានស្នាមជាំលើកញ្ចឹងក ភ្លៅ គេអាចគិតមិនល្អលើយើង។

    ថើបខ្លាំងៗ អាចធ្វើឲ្យមានស្នាមជាំខៀវ ក្រហម ឬខ្មៅ។ ស្នាមជាំនោះ ជាការរបែកសរសៃឈាមក្រោមស្បែក មានពណ៌ដូចឈាមជាប់នៅជាលិកានៅក្រោមស្បែក។ ធម្មតា ពណ៌ស្នាមជាំនឹងរលាយបន្តិចម្តងៗដោយខ្លួនឯង។

    រួមភេទ

    ២- របៀបកម្ចាត់ស្នាមជាំខៀវក្រហម

    – ស្អំទឹកកក ឬកន្សែងក្តៅឧណ្ហៗ៖ វាមានប្រសិទ្ធភាពបំផុត យើងអាចយកស្លាបព្រាដែក ដាក់នៅក្នុង បន្ទាប់មកសង្កត់បាតស្លាបព្រាលើកន្លែងមានស្នាមជាំ។ បើគ្នាយើងគ្មានស្លាបព្រាដែកទេ ប្រើដុំទឹកកកស្អំក៏បាន។

    យើងអាចស្អំកម្ដៅក៏បាន សម្រាប់ស្នាមក្រហមដែលមានរយៈពេល ៣-៤ថ្ងៃ ដោយជួយបន្ថយភាពហើម និងឈឺចាប់។ យកកន្សែងស្អាតជ្រលក់ទឹកក្តៅ ដាក់កន្សែងនៅលើស្នាមជាំសង្កត់ថ្នមៗ។

    – ប្រទាលកន្ទុយក្រពើ៖ ប្រទាលនេះមានគុណប្រយោជន៍ពិសេសច្រើនជំនួយស្បែក រួមទាំងព្យាបាលស្នាមជាំផងដែរ។ លាបប្រទាលនៅលើស្បែកជាំ ១០ នាទីក្រោយ លាងសម្អាតជាការស្រេច។

    – ឈ្លីម៉ាស្សា៖ ឈ្លីម៉ាស្សា មិនគួរធ្វើពេលស្នាមជាំក្រហមនៅថ្មីៗទេ ព្រោះបណ្តាលឲ្យមានការឈឺចាប់ និងជាំកាន់តែខ្លាំង។ ម៉ាស្សាអាចធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់។ ត្រូវចាំ ម៉ាស្សាថ្នមៗ អាចជួយបង្កើនរបត់ឈាមនៅតំបន់ជាំ។

    – ប្រេងជីរអង្កាម៖ ពេលលាប មានអារម្មណ៍ត្រជាក់ អាចធ្វើឲ្យតំបន់ស្បែកជាំឡើងរលោង នឹងលុបបំបាត់យ៉ាងរហ័ស គ្រប់ស្នាមជាំក្រហម ហើយមានប្រសិទ្ធភាព។ ថ្នាំដុសធ្មេញ ជាជម្រើសល្អ ដោយសារជាតិជីរអង្កាមធម្មតាជាធាតុផ្សំសំខាន់ក្នុងថ្នាំដុសធ្មេញ។

    – ថ្នាំបន្តក់ភ្នែក៖ បន្តក់ថ្នាំភ្នែកលើស្បែកជាំ ហើយ ១-២ នាទីក្រោយ លាងជម្រះដោយទឹកត្រជាក់។ ឱសថនេះនឹងបន្ថយសភាពក្រហមរបស់ស្បែកបាន។

    – សារធាតុពណ៌ធ្វើពីតែ៖ ដាក់តែមួយកញ្ចប់ (មានស្បោងស្រោប) ទៅក្នុងទឹកកំពុងពុះ ២-៣ នាទី បន្ទាប់មកដកយកស្បោងកញ្ចប់នោះចេញ រង់ចាំត្រជាក់បន្តិច ដាក់កញ្ចប់នោះនៅលើស្នាមជាំក្រហម ទាល់តែវាលែងក្តៅជាការស្រេច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម