backup og meta

ដំបៅមាត់ បើ​កើត​យូរ​ប៉ុណ្ណា ហើយ​គួរ​ព្យាបាល​ម៉េច​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    ដំបៅមាត់ បើ​កើត​យូរ​ប៉ុណ្ណា ហើយ​គួរ​ព្យាបាល​ម៉េច​?
     ដំបៅ​មាត់​ធម្មតា ឬ​កម្រិត​ស្រាល ​ភាគ​ច្រើន​​មិន​ចាំបាច់​ព្យាបាល​ទេ ​ព្រោះ​វា​​ជា​សះ​​ដោយខ្លួនឯង​ចន្លោះ​​ពី​ ១០-​១៤​ថ្ងៃ។ ​បើ​​ករណី​ ដំបៅមាត់​​​​ធ្ងន់ធ្ងរ​ ឈឺ​​ខ្លាំង ដោយ​សារ​ការ​ញ៉ាំ​ ឬ​ផឹក ត្រូវ​​​ព្យាបាល។
     
    ​បើ​ដំបៅមាត់​បង្ក​​ដោយ​ជំងឺ​ប្រចាំ​កាយ ឬ​បញ្ហា​ផ្សេង​ទៀត​ គួរ​​​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ ​ដើម្បី​តាមដាន​ និង​ព្យាបាល។
     
    ​១- #ដោះស្រាយខ្លួនឯង
     
    បើ​​​​មាន​​ដំបៅ​មាត់​​ស្រាលៗ ហើយ​ចង់​ឲ្យ​​ជា​សះ​លឿន គួរ៖
     
    – ប្រើ​សរសៃ​ច្រាស​ទន់​​​ដុស​​​ធ្មេញ
    – កាត់​បន្ថយ​ស្រេ្ដស​ដោយ​ធ្វើ​លំហាត់​ប្រាណ​ បង្កើន​បរិយាកាស​សប្បាយ​ៗ ​ជុំ​មិត្តភ័ក្ដិ ​ស្ដាប់​ចម្រៀង ឬ​មើល​វីដេអូ​។
    – ចៀសវាង​ញ៉ាំ​អាហារ​រឹង​ មុត​ស្រួច ហឹរ ឬ​មាន​ជាតិ​អាស៊ីដ ​រហូត​​ដំបៅ​មាត់​ជា​សិន ​ដោយ​ជំនួស​ដោយ​អាហារ​ទន់ ងាយ​ស្រួល​ទំពា។
     
    ​បើដំបៅ​មាត់​បង្ក​ឡើង​ដោយ​ធ្មេញ​​ដែល​មាន​ចុង​មុត​ស្រួច​ ឬ​បំណះ​ធ្មេញ​គ្រើម ​ធ្វើ​ឲ្យ​ដាច់សាច់​ថ្ពាល់​ខាង​ក្នុង ​យើងត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ​ ដើម្បី​​កែ​សម្រួល​ចេញ​ ​ដំបៅ​មាត់​​នឹង​ជា​សះ​វិញ​ដោយខ្លួនឯង។
     
    ២- #ប្រើថ្នាំ
     
    បើ​ចាំបាច់​ ពេទ្យ​​អាច​ចេញ​វេជ្ជ​បញ្ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ​ប៉ុន្តែ​សម្រាប់​ថ្នាំ​ដំបៅ​មាត់​មួយ​ចំនួន​ ​អាច​ទិញ​បាន​តាម​ឱសថ​ស្ថាន​ ​ដោយ​មិន​បាច់​​​វេជ្ជ​បញ្ជា​។ ​ថ្នាំអាច​ប្រើ​បាន តែ​រឿង​រើ​ឡើង​វិញ (ដរ) អាស្រ័យ​លើ​ការ​ញ៉ាំ​របស់​អ្នក​ជំងឺ​ អ៊ីចឹងគួរ​សុំ​យោបល់​ពីពេទ្យ។
     
    – ប្រយ័ត្ន៖ ថ្នាំ​ខ្លះមិន​អាច​ឲ្យ​​ក្មេងៗ ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ស្ត្រី​បំបៅ​ដោះ​ ​និង​ស្រ្តី​ដែល​ចង់​បាន​កូន​ទេ។
     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម