backup og meta

ចង់ឲ្យអូនៗធ្មេញ​រឹងមាំ​ល្អពេលធំឡើង មិនពិបាកទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 05, 2022

    ចង់ឲ្យអូនៗធ្មេញ​រឹងមាំ​ល្អពេលធំឡើង មិនពិបាកទេ

    ដូច​ដឹង​ស្រាប់​ហើយ សម័យ​នេះ​ធ្វើ​ព្យាបាល​ធ្មេញ ដាក់​ធ្មេញ ថែទាំ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចាយ​លុយ​ច្រើន​ណាស់ ហើយ​ខាត​ពេល​ច្រើនទៀត។ សម្រាប់​យើង​ អាច​នឹង​ហួស​ពេល ប៉ុន្តែ​កូនៗ​យើង​មាន​ទាន់​ហួស​ពេល​ឯណា។ គួរ​តែ​សាក​ល្បង​វិធី​សាស្ត្រ​ថែទាំ​ធ្មេញ​របស់ “Hello គ្រូពេទ្យ” លមើល៍ ប្រហែល​អាច​ជួយ​បាន ហើយជួយ​ឲ្យ​កូនមាន​ធ្មេញ​រឹងមាំ​ល្អ។

    ១- គួរចាប់ផ្ដើមពេលណា?

    តាម​ធម្មជាតិ ការ​លូតលាស់​របស់​ធ្មេញ​ ចាប់​ផ្តើម​តាំង​ពី​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ អំឡុង​ត្រីមាស​ទី ២ ក្រោយ​ពពោះ។ ទោះ​ជា​ពេល​សម្រាល​រួច យើង​នៅ​មិន​ទាន់​ឃើញ​អូនៗ​មាន​ធ្មេញ​ក៏​ពិត​មែន ប៉ុន្តែ​ជា​ធម្មតា​ អូនៗ​អាច​មាន​ធ្មេញ ២០ រួច​ទៅ​ហើយ ដោយ​កប់​ក្រោម​អញ្ចាញ និង​បន្ត​លូតលាស់​រហូត ហេតុ​នេះ​ការ​ថែ​ទាំ​ធ្មេញ​គួរ​ធ្វើ​ឡើង នៅ​ពេល​ពន្លក​ធ្មេញ​ដំបូង​​លាន​ចេញ​មក​ក្រៅ ដោយប្រើ​វិធី​ថែ​ទាំ​ដូចជា៖

    – មុន​ពេល​ធ្មេញ​ដុះ​ចេញ​មក​ក្រៅ ត្រូវ​សម្អាត​អញ្ចាញ​ធ្មេញ និង​ក្រអូម​មាត់​បេប៊ី ចៀសវាង​បង្ក​រោគ​របស់​បាក់តេរី គួរប្រើ​កូន​កន្សែង​ទន់ៗ។

    – ពេល​មាន​ពន្លក​ធ្មេញ ត្រូវ​ជ្រើស​ច្រាស​ណា​ដែល​មាន​សរសៃ​ទន់ និង​ថ្នាំ​ដុះ​ធ្មេញ ទៅ​តាម​អាយុ​អូនៗ។

    – អាច​ប្រើ​ខ្សែ​រូស​ធ្មេញ​បាន ក្នុង​ករណី​ចាំ​បាច់

    – ចាប់​ពី​អាយុ ឆ្នាំឡើងទៅ ​អាច​ប្រើ​ថ្នាំ​ដុះ​ធ្មេញ​បាន ដោយ​ដាក់​ចំណុះ​ប៉ុន​គ្រាប់​សណ្ដែក

    – អូនៗអាយុ​ក្រោម ៦ឆ្នាំ ត្រូវ​មាន​មនុស្ស​ធំ ​ចាំ​តាម​មើល​ពេល​ដុស​ធ្មេញ​ម្ដងៗ ខ្លាចលេប មិន​ខ្ជាក់​ថ្នាំចេញ ព្រោះ​ថ្នាំ​ដុស​ធ្មេញ​ក្មេង​បច្ចុប្បន្ន​មាន​ក្លិន​ក្រអូប និង​ត្រជាក់ៗ ងាយ​ស្រួល​ឲ្យ​អូនៗ​ច្រឡំស្ករគ្រាប់។

    ២- ការពារកុំឲ្យពុកធ្មេញ

    ដើម្បី​ការ​ពារ​បញ្ហា​ទាំង​នេះ ម៉ាក់​ប៉ា ត្រូវ​ចាប់​ផ្ដើម​សម្អាត​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ផ្តល់​កំណើត​ទើប​ល្អ ដូច​បាន​រៀប​រាប់​ខាង​លើ​អញ្ចឹង។ ចៀស​វាង​ប្រើ​ដប​ទឹក​ដោះ​គោ​អូនៗ​លាយ​ឡំ​គ្នា ដូច​ជា ​ដាក់​ឲ្យ​បៅ​ទឹក​ផ្លែ​ឈើ ក្នុង​ដប​ដដែល​ ជាដើម ហើយ​ត្រូវ​សម្អាត និង​ចំហុយ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ៣- អំឡុងពេលត្រូវការជំនួយ

    អំឡុង​ពេល​ធ្មេញ​អូនៗ​កំពុង​លូត​លាស់ យើង​អាច​ជួប​បញ្ហា​ធ្មេញ​ចៀស​មិន​ផុត ដូចជា៖

    – ប៉ះ​ទង្គិច​រហូត​ដល់​បាក់​ធ្មេញ៖ ត្រូវ​រក្សា​ធ្មេញ​ឲ្យ​មាន​សំណើម​ជាប់​រហូត ដូចជា ដាក់​ក្នុង​មាត់ និង​ត្រាំ​ក្នុង​ទឹក​ដោះ​គោ បន្ទាប់​មក​ត្រូវ​ទៅ​ជួប​ទន្ត​ពេទ្យជា​បន្ទាន់

    – ប្រេះ​ធ្មេញ៖ ខ្ពុល​ទឹក​ក្ដៅ​ឧណ្ហៗ និង​ស្អំ​កន្សែង​ត្រជាក់​នៅ​លើ​ថ្ពាល់​ដែល​ហើម

    – ខាំ​អណ្ដាត ឬ​បបូរ​មាត់​ចេញ​ឈាម៖ ត្រូវ​លាង​សម្អាត និង​ស្អំ​កន្សែង​ត្រជាក់

    – ជាប់​កម្ទេច​ក្នុង​ធ្មេញ៖ ប្រើ​ខ្សែ​រួស​ធ្មេញ ឬ​ឈើ​ចាក់​ធ្មេញ​បាន តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត។

    ៤- ក្មេងជញ្ជក់មេដៃ

    នេះ​ជា​ឥរិយាបថ​ធម្មជាតិ​មួយ​របស់​ក្មេងៗ​ តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​អាយុ​បាន ៤ ឆ្នាំ។ បើ​អូនៗ​នៅ​តែ​បន្ត​បៀម​ដៃ​ទៀត ធ្មេញ​របស់​អូនៗ​ អាច​ធំ​ទៅ​ ដុះ​មិន​ត្រង់​ជួរ ហេតុនេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ទន្តពេទ្យ ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ​សម​ស្រប។

    នៅ​មាន​វិធី​ច្រើន​ទៀត និង​បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​មាត់​ធ្មេញ ដែល​យើង​ជា​ប៉ាម៉ាក់ នឹង​ជួប​ប្រទះ ប៉ុន្តែ​អ្វី​សំខាន់ គឺ​ត្រូវ​ថែទាំ និង​បង្ការ​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម