backup og meta

គួរប្រើ​ទឹកខ្ពុរមាត់​អត់? បើ​ប្រើ​មាន​ប្រយោជន៍​អី​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    គួរប្រើ​ទឹកខ្ពុរមាត់​អត់? បើ​ប្រើ​មាន​ប្រយោជន៍​អី​ខ្លះ?
    គ្នាយើងខ្លះ ចង់សម្អាតធ្មេញជាប្រចាំ ក្រៅពីដុសធ្មេញ ប្រើអំបោះទាក់ចន្លោះធ្មេញ អត់ទាន់គ្រប់គ្រាន់ទេ ទាល់តែប្រើទឹកខ្ពុរមាត់ទៀត ទើបគ្រប់ ព្រោះចង់បានក្លិនមាត់ក្រអូប។
     
    ការពិតទៅ ទឹកខ្ពុលមាត់មិនត្រឹមតែជួយកែប្រែក្លិនមាត់ទេ ថែមទាំងផ្ដល់ផលល្អសម្រាប់សុខភាពមាត់ធ្មេញទៀត។ មិនជឿ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖
     
    ១- #ទឹកខ្ពុរមាត់ល្អម៉េចខ្លះ?
     
    – កាត់បន្ថយរោគពុកធ្មេញ៖ ទឹកខ្ពុរមាត់ដែលមានសារធាតុ ភ្លុយអរ អាចជួយបង្ការរោគពុកធ្មេញ និងជ្រាបចូលទៅពង្រឹងកាចាធ្មេញ (ស្រទាប់ក្រៅបង្អស់នៃធ្មេញ) ដែលរងការខូចខាតដោយរោគពុកធ្មេញ។
     
    – បង្ការជំងឺអញ្ចាញធ្មេញ៖ វាអាចខូចខាត ដែលបង្កដោយកំបោរដែលជាប់នៅចន្លោះអញ្ចាញធ្មេញ ដូច្នេះគួរប្រើទឹកខ្ពុរមាត់ដែលមានសារធាតុ អាល់កុល ឬ chlorhexidine សម្រាប់សម្លាប់បាក់តេរី និងបង្ការរាក់ស៊ីធ្មេញ។
     
    – ក្លិនមាត់ស្រស់ថ្លា៖ ទឹកខ្ពុរមាត់អាចកាត់បន្ថយក្លិនមិនល្អ បណ្ដោះអាសន្នបាន។ សម្រាប់រសជាតិជីរអង្កាមវិញ ពេញនិយមណាស់ ព្រោះអាចសម្លាប់បាក់តេរីដែលបង្កជាក្លិនមិនល្អបាន។
     
    ២- #គួរប្រើគ្រឿងជំនួយអត់?
     
    គ្នាយើងភាគច្រើនតែងដុសធ្មេញសិន បន្ទាប់មកប្រើអំបោះទាក់ធ្មេញ រួចខ្ពុរមាត់ ដើម្បីឲ្យមានក្លិនមាត់ក្រអូប។ គួរអានការណែនាំលើដបសិន មុននឹងប្រើ។
     
    ៣- #ក្មេងៗគួរប្រើទឹកខ្ពុរមាត់អត់?
     
    អាយុក្រោម ៦ឆ្នាំ ឬក្មេងជាងនេះ កុំប្រើ។ ជាពិសេសទឹកខ្ពុរមាត់ដែលមានសារធាតុ ភ្លុយអរ ព្រោះអូនៗច្រើនតែលេបចូលក្នុងពោះ។ ហេតុនេះ ប៉ាម៉ាក់ត្រូវមើលសញ្ញាសម្គាល់ ព្រមទាំងការកំណត់អាយុនៅលើដបផង។
     
    ៤- #រើសទឹកខ្ពុរមាត់របៀបម៉េច?
     
    ជ្រើសរើសទឹកខ្ពុរមាត់តាមស្តង់ដារ ដែលមានបោះត្រា ADA ដែលសម្គាល់ថា វាមានប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាព។ ពេទ្យធ្មេញជាច្រើនបានណែនាំឲ្យប្រើទឹកខ្ពុរមាត់ ដែលគ្មានសារធាតុអាល់កុល ព្រោះវាអាចធ្វើឲ្យស្ងួតមាត់ និងមានក្លិនមាត់មិនល្អ បើអ្នកញុំាទឹកមិនគ្រប់គ្រាន់។
     
    ត្រូវគិតឲ្យច្បាស់ មុនសម្រេចចិត្តទិញថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ ព្រោះផលិតផលទាំងនេះមានបែងចែកសម្រាប់អ្នកមានក្លិនមាត់មិនល្អ និងរោគពុកធ្មេញផងដែរ។ រើសទឹកខ្ពុរមាត់បានត្រឹមត្រូវ អាចជួយសុខភាពមាត់ធ្មេញឲ្យល្អបាន។
     

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម