backup og meta

សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 27, 2019

    សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន

    សុខភាព​មាត់​ធ្មេញ​របស់​​អូន​ៗ ជា​រឿង​សំខាន់​ ដែល​​ម៉ាក់​ៗ ប៉ាៗ ទាំង​ឡាយ​ គប្បី​យក​ចិត្ត​ទុក​ដាក់ នេះ​បើ​តាម​អ្នក​ជំនាញ​មាត់​ធ្មេញ​​ដ៏​ល្បី​ចក្រភព​អង់គ្លេស ព្រោះ​​ថា កាលណា​សុខភាព​មាត់​ធ្មេញ​ពួក​គេ​​ល្អ ការ​សិក្សា ទំនាក់​ទំនង​សង្គម ក៏​ដូច​ជា​​ភាព​ក្លាហាន​របស់​ពួក​គេ​ ក៏​កាន់​តែ​ប្រសើរ។

    លោក​វេជ្ជបណ្ឌិត John Morris ​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ Birmingham ផង​ដែរ​នោះ បាន​លើក​ឡើង​ ដូច្នេះ​ក៏​ព្រោះ​តែ របាយការណ៍​​មួយ​ចេញ​ពី នាយកដ្ឋាន​សុខភាព​សាធារណៈ​ របស់​អង់គ្លេស បង្ហាញ​ថា ត្រឹម​តែ​១​ឆ្នាំ​សិក្សា កុមារ​ៗ ថ្នាក់​បឋម​សិក្សា ជាង​១០០០​នាក់ ត្រូវ​ទៅ​ដក​​ធ្មេញ​ពុក​​ផុយ ជា​រៀង​រាល់​ខែ។ មិន​តែ​ប៉ុណ្ណោះ ក្មេង​ជា​មធ្យម​ ១០៥​នាក់ ទៅ​ពេទ្យ​ធ្មេញ​រៀង​រាល់​ថ្ងៃ ក៏​ព្រោះ​តែ​បញ្ហា​សុខភាព​មាត់​ធ្មេញ​នេះ។

    ជា​មួយ​បញ្ហា​​សំខាន់​មួយ​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន អំពាវ​នាវ ឲ្យ​ឪពុក​ម្តាយ ក៏​ដូច​ជា​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​បង្រៀន​សិស្ស គប្បី​​ណែ​នាំ ឬ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​ថែ​រក្សា​ មាត់​ធ្មេញ​តាំង​ពី​វ័យ​កុមារ​ទៅ ព្រោះ​ពួក​គេ គឺ​ជា​គំរូ​ និង​ជា​ចំណែក​សំខាន់​ដល់​ក្មេង​ៗ។ ហើយ​ការ​បង្រៀន​នោះ គឺ​​​ណែ​នាំ​បាន តាម​រយៈ​ការ​សាក​សួរ​​នាំ ពី​ពេទ្យ​ជំនាញ ក៏​ដូច​ជា​ គន្លឹះ​​​មួយ​ចំនួន​ ពី​អត្ថបទ​សុខភាព​មាត់​ធ្មេញ​ ដែល​​អាច​រក​បាន​តាម​លទ្ធភាព​របស់​ខ្លួន។

    គួរ​រំឭក​​ផង​ដែរថា នៅ​អង់គ្លេស​ ទិន្នន័យ​ចំណាយ​លើ​ សេវា​​ព្យាបាល​សុខភាព​មាត់​ធ្មេញ ​គឺ​មាន​​ដល់​ ៣.៤​​ប៊ីលាន​ផោន ស្មើ​នឹង ៤.២​ប៊ីលាន​ដុល្លារ​អាមេរិក ដែល​មាន​ន័យ​ថា ​មាន​ការ​ធ្វេស​ប្រហែស​ច្រើន លើ​រឿង​សុខភាព​មាត់​ធ្មេញ ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាលច្រើន ជា​ជាង​ការ​ការពារ៕ ​​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម