backup og meta

វិន័យ៥ខែ ធ្វើឲ្យអ្នកញៀនថ្នាំម្នាក់ក្លាយជា បុរសសាច់ដុំ និងជាអ្នកប្រឹក្សាលើកទឹកចិត្ត​

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    វិន័យ៥ខែ ធ្វើឲ្យអ្នកញៀនថ្នាំម្នាក់ក្លាយជា បុរសសាច់ដុំ និងជាអ្នកប្រឹក្សាលើកទឹកចិត្ត​

    បុរស​​អតីត​​ ​ចុង​ភៅ​ម្ហូប​ជប៉ុន មក​ពី​រដ្ឋ Los Angeles សហរដ្ឋអាមេរិក ហើយ​ដែល​ធ្លាប់​ធ្លាក់​ខ្លួន​ញៀន​ថ្នាំ​​នោះ ឥលូវ​នេះ​បាន​ក្លាយ​ជា បុរស​សង្ហា សុខភាព​មាំ​មួន ហើយ​ក៏​ជា​អ្នក​ប្រឹក្សា​លើក​ទឹក​ចិត្ត​ ផង​នោះ​ បាន​បង្ហើប​ពី​ហេតុ​ផល​ចំបង​ធ្វើ​ឲ្យ​ លោក​ប្រែ​ប្រួល​បែប​នេះ។

    លោក Taylor Reichelt ដែល​សព្វ​ថ្ងៃ​មាន​មុខ​ងារ ជា​អ្នក​បង្កើត​មាតិកា សម្រាប់​ក្រុមហ៊ុន​​​ផ្សព្វផ្សាយ​មួយ​ផង​នោះ បាន​​រៀប​រាប់​តាំង​ពី​ដំណើរ​ដើម​ទង ថា​ដំបូង​ឡើយ នៅ​វ័យ​២២​ឆ្នាំ លោក​ធ្លាប់​ជួប​បញ្ហា​ បាត់​បង់​ការងារ​ធ្វើ (ចុង​ភៅ) ដែល​ជា​ចំណូល​សំខាន់ រហូត​បាក់​ទឹក​ចិត្ត ឈាន​ដល់​ការ​ប្រើ​ប្រាស់ ម្សៅ​កូកាអ៊ីន ក៏​ដូច​ជា​ហេរូអ៊ីន​​ទៀត​ផង។ អ្វី​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ គឺ​​​សារជាតិ​ញៀន​ទាំង​នោះ ធ្វើ​ឲ្យ​លោក​លែង​ខ្លាច រហូត​ធ្លាប់​ចាក់​ដៃ និង​អារ​ដៃ​ ធ្វើ​បាប​ខ្លួន​ឯង ក៏​មាន។

    ដោយ​ឃើញ​សភាព​កូន​ខ្លួន​​កាន់​តែ​ធ្ងន់​ធ្ងរ ម្តាយ​របស់​​លោក បាន​ព្យាយាម​នាំ​លោក ទៅ​​កាន់​មជ្ឈមណ្ឌល​បន្សាបគ្រឿងញៀន​ក្នុង​ទី​ក្រុង​ខាង​លើ។ ​នៅ​ទី​នោះ​ហើយដែល​លោក​ត្រូវ​ធ្វើ​តាម​វិន័យ​ ៥​ខែ​រហូត​មាន​ជីវិត​ថ្មី​ ដូច​ពេល​នេះ។

    តាម​សម្តី​​បុរស​ជនជាតិ​អាមេរិក​នេះ បន្ថែម​ថា នៅ​មណ្ឌល​បន្សាប ទី​នោះ គេ​បាន​ផ្តាច់​លោក​​​ឆ្ងាយ​ពី​ថ្នាំ​ញៀន រហូត​​លោក​អាច​គ្រប់​គ្រង​រាង​កាយ​ខ្លួន​ឯង​វិញ​បាន។ លោក​បញ្ជាក់​ថា នៅ​រយៈ​ពេល​ដ៏​តឹង​រឹង​ នៅ​មណ្ឌល លោក​ត្រូវ រស់​នៅ​មាន​អនាម័យ ត្រូវ​​ហាត់​ប្រាណ ទទួល​ទាន​អាហារ​​មាន​ជីវជាតិ​គ្រប់ ក៏​ដូច​ជា ត្រូវ​អប់​រំ​ផ្លូវ​ចិត្ត​​សឹង​រាល់​ថ្ងៃ​ទៀត​ផង ដើម្បី​បាន​ជា​សះ​ស្បើយ។

    ក្នុង​វ័យ​៣១​ឆ្នាំ​​ Taylor និយាយ​ថា៖ “ជីវិត​​​បាន​ចាក​ផុត​ពី​ភាព​អួរ​អាប់ ក៏​ដោយ​សារ​តែ​ម្តាយ​របស់​ខ្ញុំ ខ្ញុំ​ពិត​ជា​អរគុណ​គាត់​ខ្លាំង​ណាស់​’។

    ឥឡូវ​ បុរស​ដែល​ធ្លាប់​កម្សត់​រូប​នេះ បាន​រៀប​ការ​ជា​មួយ​ នារី​ស្រស់​ស្អាត​​ម្នាក់ ហើយ​ពួក​គេ​រស់​នៅ​ជា​គ្រួសារ​ដ៏​ស្រស់​ស្រាយ​នៅ​ក្បែរ​សមុទ្រ ហើយ​លោក​តែ​ង​តែ​ទៅ​ធ្វើ​ការ​ជា​មួយ​ភរិយា​លោក ហើយ​ក៏​ជួយ​ប្រឹក្សា​ទៅ​ដល់ អ្នក​ដែល​ធ្លាប់​ជួប​បញ្ហា​ដូច​លោក​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

  • ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត
  • បាក់ទឹកចិត្ត
  • ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត?
  • គួរ​រំលឹក​ដែរ​ថា មនុស្ស​ប្រមាណ​ ១៩,៧​លាន​នាក់ នៅ​អាមេរិក បាន​ជួប​វិបត្តិ​ដោយ​សារ សារធាតុ​ញៀន​​​ផ្សេង​ៗ នេះ​បើ​តាម​ ទិន្នន័យ​ពី​មជ្ឈមណ្ឌល​​សារធាតុ​ញៀន​នៃ​សហរដ្ឋអាមេរិក ហើយ​នេះ​គឺ​ជា​បញ្ហា​ដែល​​តែ​ង​កើត​មាន​ក្នុង សង្គម​ចម្រុះ​ជាតិ​សាសន៍​នេះ៕ ​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម